មិនមែនជាលើកទី១នោះទេសម្រាប់កម្មវិធីប្រកួត Miss Grand របស់តាណាវ៉ាត់ ដែលរៀបចំកម្មវិធីបែបដុតបញ្ឆេះកំហឹងឱ្យប្រជាជនកម្ពុជាស្អប់ខ្ពើមដើម្បីទទួលបានការចាប់អារម្មណ៍ តាមរយៈខួរអន់ៗរបស់អ្នកដឹកនាំរូបនេះ។ ទោះជាយ៉ាងណាជុំវិញហេតុការណ៍បេក្ខភាពម្នាក់នៅក្នុងកម្មវិធីចង់បង្ហាញថាថៃជាម្ចាស់អប្សរា ហ្វីយ៉ាតា បាននិយាយថាកុំចូលតាមកន្លងភ្លើងដែលគេអុចហើយងាកមកតបតវិញដោយសេចក្តីថ្លៃថ្នូរ។
.png)
Miss Grand Sri Sa Ket 2026 បានធ្វើឱ្យបណ្តាញសង្គមផ្ទុះការវែកញែកសូម្បីតែហ្វេនផេកវៀតណាមក៏ឆ្ងល់ចំពោះទង្វើរបស់នាងនៅលើឆាកប្រកួតដោយស្លៀកឈុតអប្សរា បង្ហាញថាសៀមជាម្ចាស់មិនមែនជារបស់ប្រទេសកម្ពុជា។ ទង្វើគ្មានក្រមសីលធម៌ក្នុងការយកឈ្មោះប្រទេសដទៃមកប្រកួតជាផ្លូវការនេះគឺដើម្បីតែទាក់ទាញចិត្តគណៈកម្មការ ទាក់ទាញចំណាប់អារម្មណ៍តែប៉ុណ្ណោះនិងជាពិសេសចង់ដុតកំហឹងប្រជាពលរដ្ឋកម្ពុជា។

ទង្វើគ្មានភាពអៀនខ្មាសនៅក្នុងកម្មវិធីរបស់ តាណាវ៉ាត់ នេះ ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បាននិយាយថា «សូមមេត្តាតបតពួកគេវិញ ដោយសេចក្ដីថ្លៃថ្នូរ និងបង្ហាញពីកម្លាំងនៃការសាមគ្គីជាតិ និងភាពជោគជ័យដែលទទួលបានមកដោយភាពស្មោះត្រង់.. Doing better is possible, being better is a choice.. កុំដើរចូលកន្លងភ្លើង ដែលគេចង់អុចឱ្យយើងក្ដៅរលាក.. តាំងចិត្តឱ្យស្ងប់ជាងនេះបងប្អូន»។

ហ្វីយ៉ាតា បន្តពន្យល់ថា «មិនឃាត់ថាមិនឱ្យតបត តែវិធីតបតមានច្រើន កុំប្រើវិធីថោបទាបដូចគេ ព្រោះពិភពលោកទាំងមូលគេចេះវាយតម្លៃហើយ។ កុំតបបែបបង្កជម្លោះវិវាទ ដែលអាចនាំគ្រោះថ្នាក់ដល់អាយុជីវិតអ្នកឈរដើរការពារ.. យើងរួមគ្នាបង្ហាញពិភពលោកឱ្យស្គាល់ ពីខ្មែរ ហើយស្គាល់ពីភាពថ្លៃថ្នូរពិតប្រាកដនៃឈាមជ័រជាកូនខ្មែរពូជអ្នកសាងនគរ»។

«អប្សរា» គឺជាអត្តសញ្ញាណជាតិខ្មែរតែមួយគត់បើគេរំលឹកដល់ពាក្យថា «អប្សរា ឬ Apsara» នោះគេនិងនឹកដល់ប្រាសាទអង្គរវត្ត។របាំអប្សរា ស្ថិតក្នុងទម្រង់របាំព្រះរាជទ្រព្យ ដែលអង្គការ UNESCOទទួលស្គាល់ និងបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣៕
Home តារាជាតិ ហ្វីយ៉ាតា ថាកុំចូលកន្លងភ្លើងតាមគេអុចអាលតែតបដោយសេចក្តីថ្លៃថ្នូរវិញចំពោះកម្មវិធី តាណាវ៉ាត់









