Home តារាជាតិ សេដ្ឋីនីចិត្តធម៌ Sophea Böttcher លើកពីទស្សនៈផ្ទាល់ខ្លួនក្រោយល្បីរឿង «មនុស្សស្រីមុខលុយ»

សេដ្ឋីនីចិត្តធម៌ Sophea Böttcher លើកពីទស្សនៈផ្ទាល់ខ្លួនក្រោយល្បីរឿង «មនុស្សស្រីមុខលុយ»

10
0

ថ្មីៗកន្លងមកនេះបណ្តាញសង្គមហាក់មានការជជែកវែកញែកយ៉ាងខ្លាំងបន្ទាប់ពីតារាសម្តែង ជីហ្ស័ង បាននិយាយនៅក្នុងកម្មវិធីមួយរហូតមានមតិរិះគន់ថានាងជាមនុស្សស្រីមុខ។ ជាមតិយោបល់ផ្ទាល់ខ្លួនសេដ្ឋីនីចិត្តធម៌ Sophea Böttcher បានលើកឡើងថាការជ្រើសរើសស្វាមីដែលមានសមត្ថភាពមិនមែនជាការលោភលន់ទេប៉ុន្តែជាការគោរពតម្លៃខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1TUjim-wfG43H8KVOlckD_6Zxb__ui61bxMpwuMAvXn9OY8my3yW1M3uqnsDD5wLAcO_NHM8wRn4IIdAXWHHJgPMIjNiL3DLa-j0zNVoq62UaImcQSW3bxCFzzaKgc04PbdPaMnMMW8lYZ0tBCRjkcwAT1O3bu417rnqcy7xsrZ3wMrvsIfJ-f8Lbe2uS/s2048/image_2026-03-04_09-44-30%20(2).png
នៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួនលោកស្រី Sophea Böttcher បានរៀបរាប់ចែករំលែកជាទស្សនៈផ្ទាល់ខ្លួនកាលពីយប់ថ្ងៃទី៣ ខែមីនា ថា « កុំយល់ច្រឡំថា មនុស្សស្រីដែលជ្រើសរើសបុរសមានសមត្ថភាព គឺជាមនុស្សស្រីមុខលុយ។មនុស្សស្រីឆ្លាត គឺដឹងថាជីវិតអាពាហ៍ពិពាហ៍ មិនមែនមានតែសេចក្តីស្រឡាញ់ប៉ុណ្ណោះទេតែត្រូវមានការទទួលខុសត្រូវ សមត្ថភាព និងអនាគតច្បាស់លាស់ផងដែរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-pnDbfQEap9eYsquHruWDP87a5lt4qT-qF5IzzicmfiHJ8XJYyWw2n14LwXu89BXO6zCwx83GyIOwGEnCOsaAk44LI92EMPkR-k3Pr0M5Vv8IwnXmE5INKXWSjKaVw5jStpsA8eVmW4JxPjES-HLTVGymdvJ4eeptf80UkwTlQ51CsB9NlgDqzcD-ksTP/s2048/image_2026-03-04_09-44-32.png
សេដ្ឋីនីចិត្តធម៌ដែលញឹកញាប់តែងតែជួយប្រជាជនក្រខ្សត់បានបន្តទៀតថា «មនុស្សស្រីដែលឱ្យតម្លៃខ្លួនឯងមិនជ្រើសរើសបុរសដែលគ្មានគោលដៅគ្មានសមត្ថភាពថែរក្សាគ្រួសារ
ឬឱ្យស្ត្រីជាអ្នកចេញចំណាយគ្រប់យ៉ាងនោះទេ។នៅក្នុងវប្បធម៌អាស៊ីបុរសត្រូវមានតួនាទីជាអ្នកទទួលខុសត្រូវលើគ្រួសារថែរក្សាភរិយា កូនៗផ្តល់ការអប់រំល្អនិងបង្កើតសុវត្ថិភាពសម្រាប់អនាគតគ្រួសារ។ការជ្រើសរើសស្វាមីដែលមានសមត្ថភាពមិនមែនជាការលោភលន់ទេប៉ុន្តែជាការគោរពតម្លៃខ្លួនឯងគោរពគ្រួសារ និងគោរពប្រពៃណីសង្គម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjWfBAQM2o_xZbIjq5spppQbbWR66WAbjaUpLsQocb4aF_aT37hg8OMAoF1jJqp-OB42HFb-PyuXC_gwnov3C5CB7rhiZzA5jOTE9cKr-Oa7YVpPykKfzX6OQlFtV_WR1m1LUkGzcsb0A_Tq1G-BeBPdByogB0O6zUSv2xShPxYAIaPlS6_iaJzt6eaL2O/s2048/image_2026-03-04_09-44-33.png

មុននឹងបានជួបស្វាមីជាសេដ្ឋីអាល្លឺម៉ង់ពីមុនលោកស្រី Sophea Böttcher បានឆ្លងកាត់ការលំបាកជាច្រើន។ យ៉ាងណាមិញ ដោយសារតែមានអត្តចរិតជាកុលស្រ្តីខ្មែរបណ្តាលឱ្យលោកស្រីបានជួយនឹងបុរសល្អនិងបានកសាងជីវិតគ្រួសារដ៏មានសុភមង្គលជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje88IbFZjA6BoLlF_BHqBnM0ZRjUFHDpg_yPsWClzQLnBPS-yDpn8MlO-ECA7wLAqmQDnhLKFnxsC0YQQhQiyd9VqHgMHRr7xVvC3-4Toau0l0qmHFgHO2oxfDDIP9D7P4Fn3K3-UZs52vKONuCJclCVaPNJgN1yEC5k4meBLmY5mt6z2v6-CEu-Hr3jCl/s960/image_2026-03-04_09-44-35.png

មានដើមកំណើតនៅខេត្តកំពង់ធំលោកស្រី Sophea Böttcher បានជួយប្រជាជនខ្មែររាប់លានដុល្លារនិងទទួលបានការកោតសរសើរជាច្រើនពីសាធារណជន៕