សង្រ្គាមនេះនឹងមិនបញ្ចប់ដោយងាយៗឡើយ ហើយវាត្រូវបានគេរំពឹងថានឹងកាន់តែរីកធំឡើងៗលើសពីតំបន់មជ្ឈិមបូព៌ា ឬឈានដល់ការកើតមានសង្រ្គាមលោកលើកទី៣ ក្រោយប្រទេសជាច្រើនបានលូកដៃចូលរួមទាំងដោយផ្ទាល់និងប្រោលជាបន្តបន្ទាប់។ ក្នុងនោះ កូរ៉េខាងជើងដែលស្ថិតនៅក្នុងប្លុកកុម្មុយនិស្តក៏ប្រកាសចូលរួមជាមួយអ៊ីរ៉ង់ផងដែរ តាមរយៈការផ្ដល់ជំនួយជាគ្រាប់មីស៊ីលប្រឆាំងនឹងអ៊ីស្រាអែលប្រសិនបើមានការស្នើសុំពីអ៊ីរ៉ង់។
.jpg)
យោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា លោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើងបានចេញសេចក្ដីប្រកាសថា កូរ៉េខាងជើងគាំទ្រយ៉ាងខ្លាំងក្លាចំពោះសកម្មភាពឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ ដោយបញ្ជាក់ថា កូរ៉េខាងជើងត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់មីស៊ីលដល់ប្រទេសអ៊ីរ៉ង់ដើម្បីប្រើប្រាស់ប្រឆាំងនឹងអ៊ីស្រាអែល ប្រសិនបើមានការស្នើសុំ ។ ជាមួយគ្នានោះលោក គីមជុងអ៊ុន បានសង្កត់ធ្ងន់ថា « ត្រឹមមីស៊ីលរបស់យើងតែមួយគ្រាប់ គឺល្មមគ្រប់គ្រាន់ដើម្បីលុបអ៊ីស្រាអែលចេញពីផែនទីពិភពលោកបានហើយ»។ 
គួរជម្រាបថា ការប្រកាសខាងលើនេះត្រូវបានគេមើលឃើញថា គឺជាការគំរាមកំហែងរបស់កូរ៉េខាងជើងផ្តោតជាពិសេសលើប្រទេសអ៊ីស្រាអែល ដែលជាដៃគូចម្បងក្នុងការវា.យលុកប្រឆាំងនឹងរបបផ្ដេចការអ៊ីរ៉ង់ ដោយបង្ហាញពីសក្តានុពលរបស់ខ្លួនក្នុងការបំផ្លិ.ចបំផ្លា.ញឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង Ballistic របស់អ៊ីស្រាអែល។.jpg)
សេចក្តីថ្លែងការណ៍នេះ កំពុងបង្កើនហានិភ័យយ៉ាងខ្លាំងសម្រាប់ «ការប្រឈមមុខដាក់គ្នាដ៏ធំ» ដែលលោកប្រធានាធិបតី Trump ថ្មីៗនេះបានព្រមានថា «វានឹងមកដល់ក្នុងពេលឆាប់ៗនេះ»។ ដូចគ្នានេះដែរ សហគមន៍អន្តរជាតិឥឡូវនេះកំពុងប្រឈមមុខនឹងសម្ព័ន្ធភាពរួមបញ្ចូលគ្នាយ៉ាងឆាប់រហ័សនៃរដ្ឋដែលមានអាវុធនុយក្លេអ៊ែរ ដែលរួមមាន ប្រទេសរុស្ស៊ី ចិន និងកូរ៉េខាងជើង ដែលទាំងអស់នេះបង្ហាញពីការប្រឆាំងរបស់ពួកគេចំពោះយុទ្ធនាការសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលកំពុងធ្វើទៅលើតំបន់មជ្ឈិមបូព៌ា៕










