ស្ងប់ស្ងាត់ពីជីវិតគូជាមួយនឹងគូស្នេហ៍ មួយរយៈចុងក្រោយនេះអ្នកគាំទ្រសង្កេតឃើញថា វណ្ណដា បានចំណាយពេលយ៉ាងរីករាយជាមួយនឹងអ្នកមានគុណរបស់ខ្លួន។ មានវីដេអូមួយបានបង្ហាញពីម្តាយរបស់ វណ្ណដា ចែករំលែកពីជីវិតរៀបការធ្វើឱ្យហ្វេនៗមានការចាប់អារម្មណ៍យ៉ាងច្រើន។
បង្ហោះសារសោកសៅរៀងៗខ្លួន ឡូរីន និង វណ្ណដា បានផ្តាច់ទំនាក់ទំនងជាមួយគ្នាលែងបញ្ចេញសកម្មភាពដូចមុន ដោយអ្នកទាំងពីរលែងបណ្តើរគ្នាចូលរួមពិធីមង្គលការដូចមុន។ ទោះជាយ៉ាងនេះក្តី វណ្ណដា បានចំណាយពេលវេលាយ៉ាងច្រើនជាមួយនឹងអ្នកមានគុណរបស់ខ្លួនដោយបង្ហាញនៅលើ Story ជាញឹកញាប់ និងសកម្មភាពធ្វើម្ហូប ធ្វើផ្លែឈើសម្រាប់សុខភាពជាដើម។
ថ្មីៗនេះតាមការចែករំលែករបស់ វណ្ណដា តារាប្រុសរូបនេះបានបង្ហាញពីរបៀបដែលប៉ាម៉ាក់លោកបានហៅគ្នាទៅវិញទៅមកនិងជីវិតក្រោយពេលរៀបការដំបូងៗ។ មានពេលខ្លះ វណ្ណដា និងឪពុករបស់ខ្លួនជជែកជាមួយគ្នាដល់មេឃភ្លឺក៏មាន។ សកម្មភាពដ៏កក់ក្តៅនៅក្នុងរង្វង់គ្រួសាររបស់ វណ្ណដា បានក្លាយជារូបភាពដ៏ល្អមួយសម្រាប់អ្នកគាំទ្រជាពិសេសគឺសេចក្តីស្រលាញ់នឹងជះឥទ្ធិពលដល់ វណ្ណដា ផ្ទាល់ក្នុងជីវិតជាប្តីប្រពន្ធ។

ជារឿយៗ តារារ៉េប វណ្ណដា បានបង្ហាញពីការចំណាយពេលវេលាដ៏មានន័យជាមួយគ្រួសាររបស់ខ្លួនមិនថាតែការដើរកម្សាន្តក្នុងស្រុកឬក្រៅស្រុកនោះទេ។ ងាកមកកាន់ឪពុកម្តាយរបស់ វណ្ណដា ទៀតសោតគឺតែងតែនៅក្បែរយកចិត្តទុកដាក់ចំពោះកូនប្រុសជានិច្ច៕










