Home ចំណេះដឹងទូទៅ ហាមស្លៀកពាក់បែបនេះនៅពេលជិះយន្តហោះដើម្បីសុវត្ថិភាព

ហាមស្លៀកពាក់បែបនេះនៅពេលជិះយន្តហោះដើម្បីសុវត្ថិភាព

38
0

តើអ្នកដឹងទេថា ជាទូទៅ អូតេសហាមអ្នកដំណើរពាក់អាវយឺតដៃខ្លីនៅពេលដែលធ្វើដំណើរតាមយន្តហោះ ហេតុអ្វីបានជាហាមមិនឱ្យពាក់បែបនេះ? តើ​មានហេតុផលអ្វីខ្លះគ្រាន់តែពាក់អាវយឺតដៃខ្លីត្រូវបានហាមឃាត់ពេលធ្វើដំណើរតាមយន្តហោះ? https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFPwr-wUkaX0q6Oa2O4U_h5cijXVjCms__gWoFVCK7w0p6ikrEGAc6Bl6O3rkbx90S9KIXyDtubE6UY95bOXSf8-yJabZgYbgA7v3B9KsvxZz1FuQ32gCrPfVIMI2i75wzjvK6zkd229QA0cGeSHPDoYv5DtpWLqGKjCLY2ZGBrvc1JVrMdmwon047gqa1/s1200/photo_2026-02-24_16-50-39%20(2).jpg

ការពាក់អាវយឺតដៃខ្លីជិះយន្តហោះ គឺប្រឈមនឹងគ្រោះថ្នា.ក់ខ្លាំងបំផុត ប្រសិនបើមានហេតុការណ៍អាសន្នកើតឡើង ពីព្រោះវាមិនបានបិទបាំងរាងកាយលោកអ្នកជិតនោះទេ ដូចគ្នានឹងការស្លៀកខោខ្លីជិះយន្តហោះដែរ ។ ការធ្វើដំណើរតាមយន្តហោះអាចនឹងមានហេតុការណ៍មិនល្អកើតឡើង ដែលទាមទារឱ្យអ្នកដំណើរយកចិត្តទុកដាក់បំផុតលើការស្លៀកពាក់ដើម្បីសុវត្ថិភាព ឬងាយស្រួលរត់គេចពីគ្រោះថ្នា.ក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSCo1TjVlriNL6ppA6u0EbinJdM8Tn1sQe6AKb-Wr_uWDgCGJul_kzGbi-YGWDaj9SETCbeaG6rkTfg1vFl2JgPeR-5qT39N5xPTMdsmdANsz2LLzKcYOlSXyQFaeyzcRbIRn3ygV8CRUNXH5iTZfmX2xgxRDIZyvFOyR9KI-zXODtpDq23UisPjU67y4w/s1200/photo_2026-02-24_16-50-39.jpg
អ្នកដំណើរភាគច្រើនតែងតែពាក់អាវយឺតជិះយន្តហោះដើម្បីឱ្យទូលាយស្រួលខ្លួន ប៉ុន្តែនារីអូតេសរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកដាស់តឿនថា ការពាក់អាវយឺតជិះយន្តហោះអាចនឹងគ្មានសុវត្ថិភាព ជាពិសេស ពេលមានហេតុការណ៍អាសន្នកើតឡើង ប៉ុន្តែមិនសូវមានអ្នកចាប់អារម្មណ៍បញ្ហានេះ ដោយនារីអូតេសណែនាំឱ្យអ្នកដំណើរស្លៀកពាក់បែបនេះវិញដើម្បីសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1o2ANWIZjOQzbebpRNk8mjOk9at9s623NGqvMcPuI6PuwqTZf8nHQEtCkT6c_3rWeWPehlOWSAv5dEGc0cN26rAtvALLU0olq6rdW-9f_vuPcD0Qso1gpVqaUHC4UfxCnBSH9ZPIjBokjslbLlgMbGnzFLgNSAom4PRCNthaUf4dvzHEctgVWYInCjJzy/s1200/photo_2026-02-24_16-50-40.jpg

នារីអូតេសបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines បាននិយាយពីម្តាយរបស់ខ្លួនបង្រៀនពីសុវត្ថិភាពនៃការជិះយន្តហោះ ហើយនាងបានអនុវត្តតាមរហូតមក គឺការស្លៀកសម្លៀកបំពាក់បិទរាងកាយឱ្យជិតបំផុត ប្រសិនបើកើតហេតុការណ៍អាសន្ន ឬអ្នកដំណើរត្រូវរអិលខ្លួនតាមជណ្តើរអាសន្ន (Emergency Slide) វានឹងការពាររាងកាយពីរបួសស្នាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtCPTIQr93vZQHCr3wEuAMSOnWZJeBshrgWYibXuUqlxFZxBna-Gc47-nKFZVt7RC74WIeN9mcFFZKY9QABr3_AkX-VDlGpdgFs92fziloAXN3U6xMfbeJpia5XGQuRItjss1lq3iVBUwOhwIguobTF6Lu5iUm6VoqvH2MHBDenz2fN81jZuXOqGR13Cji/s1152/photo_2026-02-24_16-50-41%20(2).jpg
ការរអិលខ្លួនពីលើយន្តហោះតាមជណ្តើរអាសន្នចុះមកក្រោមនឹងឈឺចាប់ខ្លួនប្រាណខ្លាំងណាស់ ហើយពេលមកដល់ក្រោមអាចនឹងមានស្នាមរបួស ។ ដូច្នេះហើយ ទើបអូតេសណែនាំឱ្យអ្នកដំណើរពាក់អាវដៃវែង ឬស្លៀកជើងវែងបិទបាំងរាងកាយ ដើម្បីការពារកុំឱ្យរលាត់ស្បែក មានស្នាមរបួស និងកកិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMDFxX6NQFa2o-pogmXxIKycXnCGqNwgKXo3htG7nNzLtzNN253NtlIhINeOaX7azf-ggc3ykiBjc0dGgO7tl4A2zjW1_N_AvVVHWjhWN2FKOlSS8pgZ5Vk9MxulpS4gd2cKuFZQX7YeKCxO7ENBvaKWsgYnfLN0A1wcxwwRyDb1rIoOOt8doyOZvQOB4o/s960/photo_2026-02-24_16-50-41.jpg

ក្រៅពីនេះ ពុំគួរស្លៀកខោខៅប៊យចង្អៀតខ្លាំងឡើងយន្តហោះដែរ បើតាមអ្នកជំនាញ គឺការស្លៀកខោខៅប៊យចង្អៀតជិះយន្តហោះច្រើនម៉ោងអាចបណ្តាលឱ្យស្ទះសរសៃឈាមក្នុងខ្លួន ឬមានកំណកឈាមក្នុងសួតបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិត ។ ដូចគ្នានេះ ការពាក់ស្បែកជើងកែងខ្ពស់ និងពាក់គ្រឿងអលង្ការលើខ្លួនប្រាណ ក៏ត្រូវចៀសវាងដែរ ពីព្រោះវានឹងពិបាក ប្រសិនបើត្រូវគេចខ្លួនពីអាសន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7X-fwdnYxzwhrMK90kuNyQfOgWzKFgBP_DeO0f_TMyQgsHkg1jmXFcZs-t_bAliZQJ4mZaA6wNyRfKUui8BZ-sr2WhIvAgPSlYWmcLMiEB8eUJTqk7WTKoMRNCXNtPgjFPjc59Ml-mmGp0Gp-HeRKpiCXEaPsSurWf-xxEN6Ff2o9uhBdUMjWHSztCpwa/s636/photo_2026-02-24_16-50-38.jpg

ការធ្វើដំណើរតាមយន្តហោះប្រកបដោយសុវត្ថិភាព គួរតែស្លៀកខោជើងវែង អាវដៃវែងបិទរាងកាយឱ្យជិត ប៉ុន្តែមិនចង្អៀតខ្លាំងពេក ដើម្បីឱ្យងាយស្រួលផ្លាស់ប្តូរឥរិយាបថ និងគ្មានស្នាមរបួស ឬកកិតស្បែកពេលគេចខ្លួនតាមជណ្តើរអាសន្ន (Emergency Slide) ។ ការស្លៀកពាក់បែបនេះ ក្រៅពីជួយការពារអាកាសធាតុត្រជាក់លើយន្តហោះ វានឹងជួយការពារស្បែករបស់យើងពីស្នាមរបួសផ្សេងៗ ៕