Home ព័ត៌មានអន្តរជាតិ ថៃចាត់ទុកកម្ពុជាមានប្រៀបជាងខ្លួនដោយសារចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាពស្និទ្ធស្នាលជាមួយ Trump

ថៃចាត់ទុកកម្ពុជាមានប្រៀបជាងខ្លួនដោយសារចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាពស្និទ្ធស្នាលជាមួយ Trump

19
0

ទំនងជាច្រណែនខ្លាំងហើយមើលទៅ! ប្រទេសថៃពុំទាន់ចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលបង្កើតឡើងដោយលោកប្រធានាធិបតី Donald Trump នៅឡើយទេ និងមើលឃើញថា ខ្លួនបាត់បង់ឱកាស និងបាត់បង់ផលប្រយោជន៍យ៉ាងច្រើនពីការមិនចូលរួម ។ ហេតុនេះ អតីតឯកអគ្គរាជទូតថៃប្រចាំសហរដ្ឋអាមេរិក ណែនាំឱ្យរដ្ឋាភិបាលថៃប្រញាប់ចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាពដើម្បីកុំឱ្យចាញ់ប្រៀបកម្ពុជា និងឈានទៅស្និទ្ធស្នាលជាមួយលោក Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpoUAfN3v-SaJlMM4hC9KfFKyqk9nczn1shNf_4TkEJnmIZ-n1JjfhduTUvqf8EGYNo6mDZdqTxjA1XNpklTN1ZAHQ11ooRxekMWDL09TJVkW55_5gQojzedfaZDasmjKbdpv_JmXYiuQ7LaK9ZcsEVYjetyOKq8XvTnnb6y_AMtnX80CRf5E_uqJfiv-G/s1280/640752631_1230460312557564_7878992472720670108_n.jpg

កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ សារព័ត៌មាន Thai PBS បានផ្សព្វផ្សាយបទសម្ភាសន៍ជាមួយអតីតឯកអគ្គរាជទូតថៃប្រចាំសហរដ្ឋអាមេរិក លោក Pisan Manawapat ដោយអតីតឯកអគ្គរាជទូតថៃរូបនេះចាត់ទុកកម្ពុជាមានប្រៀបជាងប្រទេសថៃ ដោយសារកម្ពុជាចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព និងស្និទ្ធស្នាលជាមួយលោកប្រធានាធិបតី Donald Trump ។

អតីតឯកអគ្គរាជទូតថៃ លោក Pisan និយាយថា លោកប្រធានាធិបតី Trump បានរៀបចំសណ្តាប់ធ្នាប់ពិភពលោកជាថ្មី ដោយបង្កើតក្រុមប្រឹក្សាសន្តិភាពជំនួសអង្គការសហប្រជាជាតិ (UN) ហើយលោក Pisan ណែនាំឱ្យរដ្ឋាភិបាលថៃប្រញាប់ចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព ដោយសាររដ្ឋាភិបាលថៃខ្វះខាតជំនាញ មិនយល់ពីអត្ថប្រយោជន៍ដែលទទួលបានដោយសារការបង្កើនភាពស្និទ្ធស្នាលជាមួយលោកប្រធានាធិបតី Trump រដ្ឋាភិបាលថៃថែមទាំងបង្ហាញអាកប្បកិរិយាមិនចូលកៀកជាមួយមេដឹកនាំអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbaRd6H94ElIVSoFHhUzPWt6M-92X2zmDgAAiFUQzNnVoWAgISOfTCBMnHB2Nt2P_5-zNc1M4ZxaSDAp89bkNgQfvzG7yL6ijjqB_DZAy5EQz7avP9ZvgN-1z0lnPhJbCuzX-oM9yVl4ypYXUJidlIwOUcFUJUOCNFqrLcmmprPIgRISKspb3Cv5XHFkvR/s1191/photo_2026-02-21_12-23-15.jpg

បើទោះជាថៃមិនចូលចិត្តអាមេរិក មិនចូលចិត្តលោកប្រធានាធិបតី Trump ក៏ដោយ ប៉ុន្តែដើម្បីផលប្រយោជន៍ ថៃត្រូវតែសហការជាមួយអាមេរិក មុនពេលអាមេរិកសម្រេចចិត្តអ្វីមួយធ្វើឱ្យប៉ះពាល់ថៃ ។ ថៃមិនអាចបញ្ចុះបញ្ចូលលោកប្រធានាធិបតី Trump ទេ ខណៈការចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព គឺជាការបើកឱកាសឱ្យមេដឹកនាំប្រទេសនានា រួមទាំងរដ្ឋមន្ត្រីការបរទេស អាចចូលរួមកិច្ចប្រជុំក្រោមដឹកនាំរបស់លោកប្រធានាធិបតី Trump ជាប្រចាំ ។

តាមការសន្និដ្ឋានរបស់លោក Pisan គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងស្នើឱ្យកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពដែលនឹងរៀបចំនាពេលបន្ទាប់លើកឡើងពីបញ្ហាវិវាទរវាងកម្ពុជា-ថៃ ប្រសិនបើថៃចូលជាសមាជិកក្រុមប្រឹក្សានេះតាំងពីដំបូង ថៃនឹងអាចទប់ស្កាត់ ឬតបតរវិញភ្លាមៗ ។ ម្យ៉ាងទៀត ការចូលជាសមាជិកក្រុមប្រឹក្សានេះនឹងធ្វើឱ្យថៃមានឱកាសរួមចំណែកស្ថាបនាតំបន់កាហ្សាពីការខូចខាត, អាជីវកម្ម និងក្រុមហ៊ុននាំចេញរបស់ថៃនឹងទទួលប្រយោជន៍ ពីព្រោះមន្ត្រីជួរថ្នាក់ដឹកនាំក្នុងក្រុមប្រឹក្សាសន្តិភាព ក៏មានប្រធានធនាគារពិភពលោកដែរ ហើយលោកប្រធានាធិបតី Trump បានកំណត់ឱ្យប្រធានធនាគារពិភពលោក ចាត់ចែងថវិកាទទួលបានការពីការបរិច្ចាគដើម្បីស្ថាបនាតំបន់កាហ្សា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXnFmvHkCseJfGzqet3hfYRKhQWZWNo8I9J9okuaEJclxzkTorvwK-esp5afNXFOKZZZAWvl6RYF141nPN6wTHhrNvhImBJ_n1NFYOb_WdrtoC4AoObt5bWwroMgNMkVqiOwVsQbFLJMiXdBbvqu3hrKBKp0hp9k2TgWFMZfgBDlYK9mygRrQ7vo9_XSsm/s1179/photo_2026-02-21_12-22-59.jpg

ថៃនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំជាមួយធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅខែតុលា ឆ្នាំ២០២៦ ហើយប្រធានធនាគារពិភពលោកនឹងមកចូលរួមកិច្ចប្រជុំ ហេតុនេះ លោកណែនាំឱ្យរដ្ឋាភិបាលថៃត្រៀមផែនការដើម្បីឱ្យធនាគារពិភពលោកមើលឃើញថា ថៃចង់ចូលរួមចំណែកស្ថាបនាតំបន់កាហ្សាឡើងវិញ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJnyuHcQjDCBTSNV-du4uozqchhJo_-dX-1D2GDchmhnlJLgljGr0NED6eGw5Erc5zMiZmIkj4KFfEl4He67rIrECSgDzKNzwnUpsl3KxQc6J6Sp5FoDuKAE7602h0MRjhRH1teqZg44imuf2z9_TP-PZC93U0rLy_yMl2CJEzE2WQKutk4GUsx9AgpYIg/s1189/photo_2026-02-21_12-22-26.jpg

វាជាឱកាសការទូតដែលថៃអាចធ្វើបាន ហើយថៃមិនត្រូវប្រកាន់គំនិតក្រុមប្រឹក្សាសន្តិភាពនឹងជំនួសតួនាទីអង្គការសហប្រជាជាតិ និងចង់រក្សាទុកអង្គការសហប្រជាជាតិទេ គួរងាកមកមើលផលប្រយោជន៍វិញ ។ បើចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព ថៃនឹងស្និទ្ធស្នាលជាមួយលោកប្រធានាធិបតី Trump, ស្និទ្ធស្នាលជាមួយមិត្តភក្តិរបស់លោក Trump និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតដែលមានតំណែងសំខាន់ក្នុងក្រុមប្រឹក្សានេះ ថៃនឹងទទួលបានផលប្រយោជន៍យ៉ាងច្រើន ។ នេះបើតាមការលើកឡើងរបស់អតីតឯកអគ្គរាជទូតថៃប្រចាំសហរដ្ឋអាមេរិក ៕