Home តារាជាតិ កាក់ ថាលោកនិងតារាចម្រៀង សុខ ពិសី មិនមានបញ្ហាអ្វីទេរាប់អានគ្នាធម្មតាណាស់តែហ្វេន

កាក់ ថាលោកនិងតារាចម្រៀង សុខ ពិសី មិនមានបញ្ហាអ្វីទេរាប់អានគ្នាធម្មតាណាស់តែហ្វេន

10
0

ស្នេហារវាងហ្វេនទៅកាន់អាយដលបានបង្កឱ្យមានរឿងវែងឆ្ងាយអស់ពីរឿងមួយចូលរឿងមួយរហូតដល់ តារាចម្រៀង សុខ ពិសី ត្រូវចេញមកបកស្រាយ ខណៈ កាក់ ក៏ចេញវីដេអូបន្ថែមទៀតដោយបញ្ជាក់ថាលោកនឹង សុខ ពិសី គឺមិនមានបញ្ហានឹងគ្នាឡើយរាប់អានគ្នាធម្មតាណាស់តែហ្វេនៗប៉ុណ្ណោះដែលមានការជេរប្រមាថប្រកែកគ្នាមិនចេះចប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi6BmI2-L8A10SZ94yUZZtv_ZHIc1dcg9-Q4R5BVd4Joe7prBTiRexWxSnzhiIYUG7Oyc7Vi-s3WLeyxYm9hn1_qgrxlNJipeoGheIAbuw5kMAxi4v1WCYH6umqNUGjy62T2aT7pQHc0ADKDTPjEAIXmlE4Ux6wMei1xNb4Hq5JdE_Sx6qzR4hzGEGCZY4/s2048/image_2026-01-26_08-36-23.png
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ អ្នកបង្កើតមាតិកា កាក់ បានចេញវីដេអូមួយដោយនិយាយថាគ្រប់យ៉ាងសុទ្ធតែមានការយល់ច្រឡំហើយហ្វេនៗមិនគួរជេរលោក នីកូ និងដាក់បន្ទុកដល់ សុខ ពិសី នោះទេ។ កាក់ថា លោក នីកូ មិនខុសនោះទេពីព្រោះនោះគឺជាការងាររបស់គាត់ហើយលោកក៏មិនបានឈឺចិត្តស្អិតទ្រូងលើរឿងនេះដែរ ខណៈ សុខ ពិសី ក៏មិនខុសដូចគ្នាគឺគាត់មិនបានផ្តល់ក្តីសង្ឃឹមឱ្យលោកដូចគ្នាប៉ុន្តែខ្លួនលោកទៅវិញនោះទេដែលផ្តល់ក្តីសង្ឃឹមឱ្យខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRhCokHb8aQ2i3faqfNHZvt_kM9X1kH0CaYXZqPl5_Gdffv5wH3521X3NIyEjj9j_3eollZaxFkdhOEyjb3gtVoZQlzm8rs2YQq3BliR0DqTdIleS5sKmPe6YFR3hzEicl0n015bmo8UfPOCe5vXlW0vpRQpoGr8wj9T3wiMxj6eLO-k_jDUXWh8Jpxg05/s2048/image_2026-01-26_08-36-27.png

កាក់ បន្តថាតាំងពីដើមឡើយលោកមិនអាចបង្ខំ សុខ ពិសី បានទេហើយតារាចម្រៀងរូបនេះបានទុកលោកប្រៀបដូចជាប្អូនប្រុស ហើយបាននិយាយថាបើស្រលាញ់គាត់ ស្រលាញ់ឱ្យដូចជាបងស្រី។ កាក់ ថាលោកនិងសុខ ពិសី គឺធម្មតាមិនមានរឿងអ្វីត្រូវឈ្លោះគ្នាទេ ឈ្លោះតែអ្នកគាំទ្រ ហើយនៅពេលឃើញមានការឈ្លោះប្រកែកគ្នាកាប់ចាក់គ្នាក្នុងខម្មិនលោកក៏ណែនទ្រូងដូចគ្នា។ អ្នកបង្កើតមាតិការរូបនេះលើកឡើងទៀតថា មានផេកភីអ៊ីមួយចំនួនបានយកលោកទៅបង្ហោះបន្តបង្កឱ្យមានការយល់ច្រឡំហើយក៏មានការជេរប្រមាថមកកាន់លោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP17gHdpVErFdBdIynVOLjk-j64Qtpk-8dD_d_fyu5r9iKKy4VzyB48DnWP2tBxKmT77cOAzkMftz2iAao7l9dTrkyX9rtBidTEiPTO-o-6kPxliAB2MwpkUr2b5MUNrky4qN1k6nKhc8fZBZM7fGI-HjngEQoDS2mu3abdZ95EBF2xazRroKzvHtLcuXp/s2048/image_2026-01-26_11-55-46.png

កាក់ បានទទួលស្គាល់ថាលោកពិតជាស្រលាញ់តារាចម្រៀង សុខ ពិសី មែនទែនមិនមែនជាការសម្តែងប៉ុន្តែគាត់មិនបានស្រលាញ់លោកគឺជារឿងគាត់ ប៉ុន្តែបែរជាគាត់ទៅជាអ្នកខុសទៅវិញដែលធ្វើឱ្យលោកជាអ្នកតាមស្រលាញ់មានអារម្មណ៍ថាខុស។ កាក់ បានស្នើសុំឱ្យហ្វេនៗកុំដាក់សម្ពាធដល់តារាចម្រៀង សុខ ពិសី ទោះបីជាគាត់ស្រលាញ់អ្នកណាក៏ដោយជារឿងរបស់គាត់៕