Home តារាជាតិ កុយ អេនណា បវរកញ្ញាខ្មែរដំបូងមានអ្នកតាមដាន១លាននាក់នៅលើបណ្តាញសង្គមហ្វេកប៊ុក

កុយ អេនណា បវរកញ្ញាខ្មែរដំបូងមានអ្នកតាមដាន១លាននាក់នៅលើបណ្តាញសង្គមហ្វេកប៊ុក

13
0

នៅថ្ងៃទី១៩ ខែកុម្ភៈ នេះអ្នកគាំទ្របានចែករំលែកថាបវរកញ្ញា កុយ អេនណា ទទួលបានអ្នកតាមដានចំនួន១លាននាក់ហើយនៅលើបណ្តាញសង្គមហ្វេកប៊ុក។ តួលេខនេះបញ្ជាក់ពីឥទ្ធិពលរបស់នាងហើយ កុយ អេនណា ក្លាយជាបវរកញ្ញាខ្មែរដំបូងមានអ្នកតាមដានច្រើនបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGQHJucavg9Bl_Rl_wdDp9_8j8grNB9nP1x6Qc60t9cNqgIw6V-rWqDLQPimqrUBspilK4cW6yg4FRjlYJl7E2EQ1uZ0HEStxum1alm0ihdr_10ZdTZdv62BVa_4h2y8hma0X3RYuQnT9brY8SAHczgJCLkrXtKFCYsDmP-rKmtNh39MlQL7d9efxKYuaW/s2048/image_2026-02-19_14-05-27.png

ពីលំដាប់រងទី១នៅក្នុងកម្មវិធីប្រកួតបវរកញ្ញា កុយ អេនណា បានសាងកេរ្តិ៍ឈ្មោះក្នុងសង្គមកាន់តែល្បីល្បាញពីមួយដំណាក់ទៅមួយដំណាក់កាលដោយមានការទទួលស្គាល់យ៉ាងច្រើនពីប្រជាជនខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះ កុយ អេនណា ក្លាយជានិមត្តិសម្រាប់ស្រ្តីខ្មែរដោយក្លាយជាទូតសុច្ឆន្ទៈក្រសួងកិច្ចការនារីដើម្បីបង្ហាញភាពជាគំរូ តម្លៃ និងស្នាដៃរបស់ស្រ្តីបន្ទាប់ពីនាងធ្វើដំណើរថ្មើរជើងពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប។ លើសពីនេះទៅទៀត កុយ អេនណា ក៏ក្លាយជាទូតសុច្ឆន្ទៈមនុស្សធម៌សមាគមតន្ត្រីសំនៀងជនពិការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga9CA4BGz593TyH-M0oywVvPOlF0S7UjxJvPuEy70ZTt4TcOxD960T2c0AD6NCeBotMtP2qTfdiLrD_HdvR6Eo16HewI9FIvr5BpaRcK5-rN8J6w9K3Wd4gmcTVke0Cg9BTlUUSw-dKOtJA6cRGsrYNaCxOiQS88MTCi9WYi2iUIn5eRBjcSSXtMu2EVqY/s2048/image_2026-02-19_14-05-21.png

ទាំងការងារសង្គម ទាំងការងារសិល្បៈបានជំរុញឱ្យបវរកញ្ញារូបនេះកាន់តែទទួលបានការគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃរហូតពេលនេះនាងក្លាយជាបវរកញ្ញាខ្មែរដំបូងមានអ្នកតាមដានលើបណ្តាញសង្គមរហូតដល់១លាននាក់។ ការគាំទ្រពីសំណាក់ទស្សនិកជននេះបវរកញ្ញាមានដើមកំណើតមកពីខេត្តព្រៃវែងរូបនេះបានបង្ហោះសួរចំណាប់អារម្មណ៍របស់អ្នកគាំទ្រចង់ឱ្យនាងធ្វើអ្វី។ សំណួររបស់ អេនណា ត្រូវបានអ្នកគាំទ្រភាគច្រើនជំរុញឱ្យនាងវិលមកប្រកួតក្នុងកម្មវិធីបវរកញ្ញាឡើងវិញខណៈកន្លងមករូបនាងធ្លាប់បានបង្ហើបថាប្រហែល២ឬ៣ឆ្នាំទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSv4yvUZQ3uQkyDfcZX47yTkzi-36qtvBXfbK9uWPSMDTaclVKnUOZbUye020fsRDr6mz53ccDt1wuVBd7oNQp2h8LL8Z6KDDFYbtzqvWMUSHZjLdMeUM6UPA4t8Vdx5Kd6bvObOIyCSUeFAK1yl4rdaZPFDiqB4coVUr0XhbcXqO7iJqBKHkxgmV3Owdn/s2048/image_2026-02-19_14-05-25.png

សមិទ្ធិផលមានអ្នកតាមដានរហូតដល់១លាននាក់នេះអ្នកគាំទ្រជាច្រើនបានសម្តែងការអបអរដល់ កុយ អេនណា ដោយសង្ឃឹមថានាងនឹងចូលរួមប្រកួតក្នុងកម្មវិធីសម្រស់ណាមួយដើម្បីសម្រេចបំណងហ្វេនៗ៕