Home ព័ត៌មានអន្តរជាតិ Anutin ឈ្នះឆ្នោត ដោយយកកម្ពុជាជាឈ្នាន់នយោបាយ បំផុសស្មារតីជាតិនិយមជ្រុល និងប្រកាសលុបចោល MOU ព្រំដែនជាមួយកម្ពុជា​

Anutin ឈ្នះឆ្នោត ដោយយកកម្ពុជាជាឈ្នាន់នយោបាយ បំផុសស្មារតីជាតិនិយមជ្រុល និងប្រកាសលុបចោល MOU ព្រំដែនជាមួយកម្ពុជា​

11
0

ប្រទេសថៃ ៖ គណបក្សភូមិចៃថៃរបស់លោក Anutin Charnvirakul ទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលប់ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ និងឈ្នះដាច់គណបក្សនយោបាយផ្សេងៗ ដែលធ្វើឱ្យអ្នកវិភាគនានាក្នុងប្រទេសថៃ រួមទាំងអន្តរជាតិចាត់ទុកថា ពលរដ្ឋថៃបោះឆ្នោតគាំទ្រគណបក្សនេះយ៉ាងភ្លូកទឹកភ្លូកដី ដោយសារលោក Anutin ជំរុញស្មារតីជាតិនិយមជ្រុលពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJFzEnCHRYVAS6DNkcRqWxgu6rJze9a8c8KHF02vZTOQOKp7KDeC3n0mgPcRHjzw_c0Dnd09H4Tp7IEpY0pg4_Sy95Ppnvr4jSaZjqkSGm4NdF469swkykxzmPzJgfIIiQNrxDfaYN2x4resToqyH4PTllS-Zj1JiEi7Y5BIR5fg5PpobPWYqX_mgthP9Z/s1280/photo_2026-02-09_09-40-45%20(2).jpg

សារព័ត៌មាន Reuters បានចុះផ្សាយបន្ទាប់ពីគណបក្សភូមិចៃថៃក្រោមការដឹកនាំរបស់លោក Anutin ឈ្នះឆ្នោតថា ដោយសារគណបក្សនេះជំរុញស្មារតីឱ្យពលរដ្ឋមានគំនិតជាតិនិយមពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយកម្ពុជា ទើបធ្វើឱ្យគណបក្សនេះមានប្រៀបលើគណបក្សប្រជាជន (អតីតគណបក្សកាវក្លៃ) និងគណបក្សភឿថៃ ។ ការជំរុញស្មារតីជាតិនិយម គឺគណបក្សភូមិចៃថៃមានគោលដៅឈ្នះឆ្នោតដើម្បីបង្កើតរដ្ឋាភិបាលថ្មី និងឱ្យលោក Anutin កាន់តំណែងជានាយករដ្ឋមន្ត្រីបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6vpqm91m5KFzLMe7C1pRDXAL0vmBZFnNHBrIEMgfdWqiqV8X9Idw0L3U0pYBnecCxIXqge97io_XIfRcQRuY8mcyH9dVq4RQ2YinJHqDFM9idIYPJ4k5yjUuTvERXxZhe6bqqe95rYH_PLSqLAPfPGntbRY_J48G7NKlsizdKQ1N9UDougjZOzRY0szBP/s1280/photo_2026-02-09_09-40-47.jpg

សារព័ត៌មាន Reuters ក៏បានវិភាគពីលោក Anutin សម្រេចចិត្តរំលាយសភាកាលពីខែធ្នូ ឆ្នាំ២០២៥ ក្នុងអំឡុងពេលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃកំពុងតែតានតឹង គឺជាកត្តាសំខាន់ដើម្បីឱ្យពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សភូមិចៃថៃយ៉ាងច្រើនលើសលប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpx-AxLTktF_eRnIxguh9V-Vt8b1uERO0MuQLQrWZlZIihxeHLbobB9jpEkbd2IeupUZJd6_cLYlkuf35_RpemcOwTxxu_BDf0ZAdqMIfGjf6UbTmNmO6TeQUlH_v67FvSiaAIlXshOtd0LZd7FJfDNGUBnG5WZz3WDI_bofdA9ZuPLjdsQmaG0P0fp-Zx/s1280/photo_2026-02-09_09-28-13.jpg

ដូចគ្នានេះ អ្នកវិភាគថៃយល់ឃើញថា ជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយសារគណបក្សភូមិចៃថៃជំរុញឱ្យអ្នកនយោបាយនៅតាមបណ្តាខេត្តនានាចូលរួមក្នុងស្មារតីជាតិនិយមពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយកម្ពុជា ហើយពេលនេះ ស្មារតីជាតិនិយមធ្វើឱ្យគណបក្សភូមិចៃថៃសម្រេចគោលដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF_kCneCPw5ueR3nMraZrsfrDkFSR3uiwFxCDFDGdbWWRBLd7VvH-yuYZuKj2QwoogtDsInJVHWXdiAUSHyQeC7CjDPYZNwR0U6gCavV-JB6hddK7exvKurUso4HFPgu394LxOQy01bAK8EXbOBkcvca1Wwx15ztB44cO2i-O6Rdcbaf9fy220vOvuUpDI/s1280/photo_2026-02-10_13-33-00.jpg

លោក Napon Jatusripitak អ្នកវិទ្យាសាស្ត្រនយោបាយមកពីវិទ្យាស្ថានស្រាវជ្រាវនៅទីក្រុងបាងកក និយាយថា មិនមែនមានតែគណបក្សភូមិចៃថៃតែមួយទេ ដែលទទួលបានអាសនៈច្រើនក្នុងរដ្ឋសភា គណបក្សផ្សេងៗក៏ទទួលបានអាសនៈច្រើនដែរ ប៉ុន្តែបច្ចុប្បន្ន ពលរដ្ឋថៃគាំទ្រគណបក្សភូមិចៃថៃច្រើនបំផុត ដោយសារលោក Anutin កំណត់គោលនយោបាយសំខាន់ៗ ជាពិសេស ការលុបចោលអនុស្សរណៈនៃការយោគយល់ (MOU) ស្តីពីដែនសមុទ្រជាមួយកម្ពុជា, គោលនយោបាយចែកប្រាក់ឱ្យពលរដ្ឋ និងជំរុញស្មារតីជាតិនិយម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkrBpbdB4vGTdGd_6cXuxX-1-sqAIrSvP8ai5HGJBpBZ4Eadnkc3zwf-Q1RrI5PJLGN9hiaXRDKCQ71mF8oZ5eTFVcaLYaSRjvt0FTZoeH32yO7nMd1tJIwsGlH4hlFIxYCBFv9P6TzyiNpfCqM3dyjKmX4w1B3VmvVQos4cbb-wQs_FED24aVcVgx5x8F/s1280/photo_2026-02-10_13-33-00%20(2).jpg

លោកថា យោងតាមការវិភាគរបស់អន្តរជាតិ គឺគណបក្សភូមិចៃថៃរបស់លោក Anutin ឆ្លៀតឱកាសពេលដែលប្រទេសកម្ពុជា និងថៃ កំពុងតែមានស្ថានការណ៍តានតឹងព្រំដែន បានជំរុញឱ្យពលរដ្ឋថៃមានស្មារតីជាតិនិយមជ្រុល ទើបធ្វើឱ្យគណបក្សនេះទទួលបានសំឡេងគាំទ្រច្រើនហួសពីការស្មាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd0ge2XhhA3W4Q8vn_Es9peA1N8qqUsfLUJRTN3BrzqFmiJzBM3FCcFUOe2dUV7dWjwTWHNn0vN4aeO_DoPNZtloPpVMpBKMrdzHtBURYdvCnF9o_1jOjdLMkuKNAYjlcoGLndwOajjXsCjy0nieqKaHaXJex2tdbDbA2REb_FgQ7NXV3vhkT7YFM7v1OD/s1280/photo_2026-02-09_09-40-45%20(3).jpg

អ្នកវិភាគរំពឹងថា បន្ទាប់ពីការបោះឆ្នោត ប្រទេសថៃនឹងបង្កើតរដ្ឋាភិបាលចម្រុះដើម្បីបញ្ចប់ការខ្វះគំនិតគ្នាផ្នែកនយោបាយ ខណៈនយោបាយការបរទេសជាមួយប្រទេសជិតខាងវិញនឹងកាន់តែតានតឹងខ្លាំងជាងមុន ដោយសារបញ្ហាលុបចោលអនុស្សរណៈនៃការយោគយល់ (MOU) ស្តីពីដែនសមុទ្រជាមួយកម្ពុជា ៕