Home ព័ត៌មានអន្តរជាតិ ដាយណូសឺរតូចល្អិតបំផុតទំហំប៉ុនសត្វមាន់ ត្រូវបានរកឃើញជាលើកដំបូង

ដាយណូសឺរតូចល្អិតបំផុតទំហំប៉ុនសត្វមាន់ ត្រូវបានរកឃើញជាលើកដំបូង

18
0

បើនិយាយពីសត្វដាយណូសឺរ យើងនឹងនឹកឃើញដល់វាមានរូបរាងធំៗ កម្ពស់ផុតដើមឈើ ដែលបានផុតពូជពីផែនដីរាប់លានឆ្នាំមកហើយ ។ ប៉ុន្តែបើតាមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Río Negro ប្រទេសអាហ្សង់ទីន ថា ដាយណូសឺរដែលមានកម្ពស់ខ្ពស់ៗទាំងនេះ គឺមានប្រភពពីដាយណូសឺរប្រភេទ Foskeia Pelendonum ដែលមានកម្ពស់តូចបំផុតស្មើសត្វមាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhirun2BI0iZzfNn6J9vU-_VtxTtABmSNTHGxh651g8P0wOjpzX3h2TjOuqYkbxSN7OfDx2-RDMhTMxv8b6Jwh4FMy3T589bG9JaaEbo8_O6Ry7z3bal6MR_Qh-EZ_GEM0qGIt_wNdzSBkcKo2Ag4fQ2LrIU8lZBfY0gbjYyB2JmcuKQgwUoyW8u3pIuS1g/s826/photo_2026-02-09_08-47-34%20(2).jpg
អ្នកវិទ្យាសាស្ត្របានរកឃើញផូស៊ីលដាយណូសឺរប្រភេទ Foskeia Pelendonum មានទំហំតូចខុសធម្មតា ដែលវាមានទំហំស្មើសត្វមាន់ប៉ុណ្ណោះ ដោយអ្នកវិទ្យាសាស្ត្របញ្ជាក់ថា ការរកឃើញនេះជួយបង្ហាញពីទិន្នន័យជាច្រើនទៀតផ្នែកពាក់ព័ន្ធនឹងការលូតលាស់រូបរាងរបស់ដាយណូសឺរ ។

តាមការអះអាងរបស់អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Río Negro ប្រទេសអាងហ្សង់ទីន គឺផូស៊ីលដាយណូសឺរទំហំតូចបំផុតនេះបានបង្ហាញនូវអ្វីជាច្រើនយ៉ាងលើសពីការរំពឹងទុករបស់យើង ។ វាអាចទៅរួចដែលក្រុមដាយណូសឺរភាគច្រើនមានដើមកំណើតមកពីដាយណូសឺរទំហំតូចបំផុត ហើយទំហំខ្លួនរបស់វាកាន់តែរីកធំឡើងក្នុងរយៈពេលកន្លងផុតទៅជាច្រើនឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoyA3qvjdN9_DbJFij5l82D8M4LFNnid2U5rubJ_E_S1ZeiGJ0FCoiNk6ZwBiWN1ynwBFNMke0siuMTm1armquhs64Zfe0PbePy5DG4d7-UQxAvzXJ1DHfV8qMvxZ7c8n_LGP1XholsYWmPw9rDUVdOgY2JgUgUNGi6BM8pOfMvv61TPwKS9fTUIKmL85R/s600/photo_2026-02-09_08-47-34%20(3).jpg

ផូស៊ីលដាយណូសឺរប្រភេទ Foskeia Pelendonum មានទំហំតូចបំផុតប៉ុនសត្វមាន់ ដែលត្រូវបានរកឃើញនៅភាគខាងជើងប្រទេសអេស្ប៉ាញ ហើយអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា ដាយណូសឺរប្រភេទនេះធ្លាប់មានជីវិតរស់នៅលើផែនដីកាលពីប្រមាណ១២៥លានឆ្នាំមុន ។

វាមានកម្ពស់ចាប់ពី២៥សង់ទីម៉ែត្រ ទៅ៣០សង់ទីម៉ែត្រប៉ុណ្ណោះ ព្រមទាំងមានឆ្អឹងក្បាល និងធ្មេញ ដែលវិវត្តន៍ខ្លាំង ។ អ្នកវិទ្យាសាស្ត្របានត្រួតពិនិត្យផូស៊ីលខ្លួនរបស់វា និងទទួលបានទិន្នន័យច្រើនបំផុតពីការត្រួតពិនិត្យឆ្អឹងក្បាល ទើបអ្នកវិទ្យាសាស្ត្រដឹងពីការទំពារអាហារ ការមើលឃើញ និងរូបរាងរបស់វា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghHPCXwR0v07u5NZC-O7yYqV6zW9hy1zJXzxWtMl-trQRNsuMDBQxHVN98uXkt0LT_ggPBoJnbxLPTdCt827nPy4IXI4WuUxs_B1DUDFtdtctb8Wa6A7pMW8Uy6bNPQycw82eD69PdDTG4FOtvvrp8QavUodqIYusT_zefWigvDKbKmWeEIQzRO8TgnRY1/s1140/photo_2026-02-09_08-47-34%20(4).jpg

រូបភាពឆ្អឹងក្បាលមានសភាពរឹងមាំល្អ និងអាចឆ្លើយតបទៅបរិស្ថានជុំវិញ ។ ហេតុនេះ បើទោះជាឆ្អឹងក្បាលតូច និងបែកបាក់ក្តី ប៉ុន្តែវាផ្តល់នូវទិន្នន័យដល់ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រយ៉ាងច្រើន ។ ទោះជាដាយណូសឺរនេះមានខ្លួនតូចបំផុត ប៉ុន្តែការរកឃើញផូស៊ីលរបស់វាអាចធ្វើឱ្យអ្នកវិទ្យាសាស្ត្រឈ្វេងយល់ពីដាយណូសឺរពូជផ្សេងទៀតដែលបានផុតពូជពីផែនដី ។

គួរបញ្ជាក់ថា ដាយណូសឺរ គឺជាសត្វរស់នៅលើផែនដីកាលពីរាប់រយលានឆ្នាំមុន និងមានច្រើនប្រភេទខុសៗគ្នា ខ្លះធំខ្លាំង ខ្លះតូច និងខ្លះទៀតស៊ីសាច់ និងរុក្ខជាតិ ។ វាបានផុតពូជពីផែនដីដោយសារអាកាសធាតុប្រែប្រួលខ្លាំង វាមិនអាចធន់នឹងអាកាសធាតុរបស់ផែនដី ដែលធ្វើឱ្យអ្នកវិទ្យាសាស្ត្រព្យាយាមស្រាវជ្រាវបន្ថែមទៀតពីការរស់នៅ និងការលូតលាស់នៃរូបរាង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-vBYZX-xTLpbqFqCqTuaZpJ-vIPI8_tmibYh4g_H9X8zbh-Bi0VdHghgftgjngos_8lMz5K6ZxBS8n14LDrNB8BldLhMda2jhZIiI6iJX6uvKbgUZ9QtcVAJC8xhytMHnDM50EfQhU9-PPZD7FnxczBtcUZ1LVzLFioFLPXv_0xzE6wChYC8GAL1Za2hY/s500/photo_2026-02-09_08-47-34.jpg