Home ព័ត៌មានអន្តរជាតិ យោធាវៀតណាមត្រៀមខ្លួនជាសម្ងាត់សម្រាប់ការពារ«ការឈ្លានពាន»ជាលើកទី២របស់អាមេរិក

យោធាវៀតណាមត្រៀមខ្លួនជាសម្ងាត់សម្រាប់ការពារ«ការឈ្លានពាន»ជាលើកទី២របស់អាមេរិក

18
0

ឯកសារលេចធ្លាយមួយរបស់ក្រសួងការពារជាតិវៀតណាបានបង្ហើបថា យោធាវៀតណាមបានមើលឃើញជាយូរមកហើយថាសហរដ្ឋអាមេរិកជាការគំរាមកំហែងដ៏មានសក្តានុពល ហើយបានរៀបចំផែនការដោយស្ងៀមស្ងាត់ត្រៀមសម្រាប់ការឈ្លានពានម្ដងទៀតពីសហរដ្ឋអាមេរិក បើទោះជាបច្ចុប្បន្នទំនាក់ទំនងប្រទេសទាំងពីរកំពុងស្អិតរមួតនឹងគ្នាវិញហើយក៏ដោយ ។ នេះបើតាមអត្ថបទចុះផ្សាយដោយសារព័ត៌មានអន្តរជាតិ The Independent ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8JzOd66dii_U6kiwTrwA5BdrLuBoK38GC20q3WM5aAe2HZu8RKy0MDpd5mMjA4IbvLJ1l1fbJdzPCVFcxPPeiyS-3Pm3L_ZoNamUeg5J2Yd0vzqYGsYEIjGrwlMgS1CQRZ9bHgql1GBr5CJL6us52DSk66FgQqDASm6-sbxOcwaq0r8VfBxy_GfGstfsy/s992/photo_2026-02-06_13-52-40.jpg
របាយការណ៍មួយចំនួនបាននិយាយថា យោធាវៀតណាមបានរៀបចំផែនការដោយសម្ងាត់សម្រាប់ការពារការឈ្លានពានរបស់សហរដ្ឋអាមេរិកអស់រយៈពេល 50 ឆ្នាំមកហើយ។ ការភ័យខ្លាចនេះផ្តោតលើកម្លាំងខាងក្រៅដែលអាចញុះញង់ឱ្យមានការបះបោរប្រឆាំងនឹងរបបកុម្មុយនីសវៀតណាមបច្ចុប្បន្ន ដែលជាសេណារីយ៉ូមួយដែលត្រូវបានគេហៅថា “បដិវត្តន៍ពណ៌”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPLGaIthFb2xRZR6lPfjyo_x8g18W4Pn8VqZaZGHzgKKxnwx0S-ZBWkOFuEvng9lJ1DgsFzmzp-K_LaMCixumP2wF4mabkMu8GsuKds0S14E2nXs6brINmu1VR0_qtVhSiWHN8SyiLzOzjzVzZ-N3O_Z1B2otHHdSNkSbJHdlT6sJkg1593EEVb_xChadG/s750/photo_2026-02-06_13-52-41%20(3).jpg
របាយការណ៍ដដែលនេះបានបញ្ជាក់ថា ខណៈពេលដែលវៀតណាមព្យាយាមរក្សាតុល្យភាពទំនាក់ទំនងរវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក វៀតណាមហាក់នៅតែមានភាពមិនទុកចិត្តលើចេតនារបស់ទីក្រុងវ៉ាស៊ីនតោន ជាពិសេសការបង្កើតសម្ព័ន្ធភាពប្រឆាំងចិននៅក្នុងតំបន់អាស៊ី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBCTHMNmkRzvKl-GjUj1V5bJXgdsze6H884HF4tV5rGzgoBze_mULOZ8o4YU6kMRw8cIyCE3ki8uQ0A_rVG-3NEp_0Lg83xMrcBRpex_0xP3onCx1cSlIslWn9JWwssX7QuphkUnmDAK4VScjTE6t8oaWG-mndiPhsPXnHwCNi0hTz6oKs6bKOxhXDwykA/s1280/photo_2026-02-06_13-52-41.jpg

គួរជម្រាបថា បើទោះជារដ្ឋាភិបាលទីក្រុងហាណូយ និងទីក្រុងវ៉ាស៊ីនតោន មានទំនាក់ទំនងការទូតដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» តាំងតែពីក្នុងឆ្នាំ២០២៣ ក៏ដោយ ប៉ុន្តែឯកសារនេះបង្ហាញយ៉ាងច្បាស់ថា វៀតណាមនៅតែចាត់ទុកសហរដ្ឋអាម៉េរិកជា «មហាអំណាចដែលមានចរិតចង់ធ្វើសង្រ្គាម» និងគំរាមកំហែងដល់របបកុម្មុយនីស្តរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirSnriS1HGwtBqdq-r3aFnUAVXEoyryqQ73zANtj9RCRX0iZflh6wbUKcL82EC6_4TIcsELENGk7vnBSE53jxohmA-AjliHgMTrg-cF8xq7KZ52l7TML3ohHVN_eyJc-GsYCLjNocwiVrgfpev60VXTvRTWfdmU9f_Xwh5mb-VCbJAkCyMdWFdXn31fv8d/s1280/photo_2026-02-06_13-52-40%20(2).jpg

ការរៀបចំនេះត្រូវបានលេចធ្លាយបន្ទាប់ពីរបាយការណ៍ថ្មីមួយពីអង្គការ The 88 Project ដែលឃ្លាំមើលសិទ្ធិមនុស្សនៅប្រទេសវៀតណាម បានលាតត្រដាងនូវឯកសារផ្ទៃក្នុងរបស់ក្រសួងការពារជាតិវៀតណាមដែលមានចំណងជើងថា «ផែនការឈ្លានពានលើកទី២ របស់សហរដ្ឋអាម៉េរិក» ដែលត្រូវបានរៀបចំឡើងកាលពីអំឡុងខែសីហា ឆ្នាំ២០២៤។

អ្នកវិភាគនិយាយថា ចលនានេះឆ្លុះបញ្ចាំងពីការមិនទុកចិត្តយ៉ាងជ្រាលជ្រៅដែលចាក់ឫសក្នុងការចងចាំប្រវត្តិសាស្ត្រនៃសង្គ្រាមវៀតណាម និងការព្រួយបារម្ភអំពីសន្តិសុខរបស់របបនេះ ដោយវៀតណាមមើលឃើញសហរដ្ឋអាមេរិកជាការគំរាមកំហែងដ៏ធំជាងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF5Kg06qfJBHGwVTQsYdnOJ8oE6BTBQe_tpIR8D4VgeM-BIsBP3W1iExxc8F5LeANjQWA62SBnSjcg3mVEVsxDVixWYo_EeCq74Z4f_xomaTNSvXO6RcpmhJ4XRJIHe1ZKEJfuknTti1qAsrjflY3IJi5oIrxV4_9034-odPitnEDbJhjPlXhFI0Q8z2QE/s1085/photo_2026-02-06_13-52-41%20(2).jpg

គួររំលឹកថា សង្រ្គាមរវាងអាមេរិក និងវៀតណាម បានអូសបន្លាយអស់រយៈពេលប្រហែល ២០ ឆ្នាំ ចាប់ពីឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៩៧៥ និងបញ្ចប់សង្រ្គាមចុងក្រោយនៅថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥។ទោះបីជាសង្រ្គាមបានបញ្ចប់អស់រយៈពេលជាងកន្លះសតវត្សរ៍ទៅហើយក្តី ប៉ុន្តែឯកសារដែលទើបនឹងលេចធ្លាយនេះបង្ហាញថា វៀតណាមនៅតែមាន «ការចងចាំយូរអង្វែង» អំពីជម្លោះនេះ ហើយនៅតែបារម្ភថាអាមេរិកអាចនឹងវិលត្រឡប់មកវិញក្នុងទម្រង់ណាមួយ ដើម្បីផ្លាស់ប្តូររបបដឹកនាំរបស់ពួកគេ៕