ការស្ទង់មតិមួយបានរកឃើញថា ករណីបោកប្រាស់និងក្លែងបន្លំដែលផ្តោតលើភ្ញៀវទេសចរ រួមទាំងការឡើងថ្លៃតាក់ស៊ី និងប្រតិបត្តិករទេសចរណ៍ក្លែងក្លាយ បានក្លាយជាក្តីបារម្ភដ៏ធំបំផុតសម្រាប់អ្នកទេសចរបរទេសដែលធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសថៃ។ នេះបើយោងតាមអត្ថបទដែលបានចុះផ្សាយដោយសារព័ត៌មាន VNExpress។
.jpg)
ផ្អែកតាមការស្ទង់មតិមួយដែលធ្វើឡើងដោយក្រុមប្រឹក្សាទេសចរណ៍ថៃ ដែលបានប្រមូលយកមតិពីភ្ញៀវទេសចរបរទេសច្រើនរយនាក់ក្នុងត្រីមាសទី 4 នៃឆ្នាំមុន គឺឧបសគ្គភាសាសម្រាប់ទំនាក់ទំនងជាមួយអ្នកស្រុក និងសេវាសង្គ្រោះបន្ទាន់បានជាប់ចំណាត់ថ្នាក់លេខពីរ ខណៈចំណាត់ថ្នាក់ទី១ នៃក្ដីកង្វល់កំពូលរបស់ភ្ញៀវទេសចរបរទេស គឺបញ្ហាបោ.កប្រាស់ ក្លែងបន្លំ និងការកេងប្រវ័ញ្ច។.jpg)
បើតាមរបាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ អ្នកទេសចរបានត្អូញត្អែរថា អ្នកបើកបរតាក់ស៊ីច្រើនតែដឹកអ្នកដំណើរដោយមិនប្រើកម្មវិធីវាស់ប្រវែងចម្ងាយ ដែលមានន័យថាអ្នកបើកបរអាចគិតថ្លៃខ្ពស់ជាងជាក់ស្ដែងតាមអំពើចិត្ត។ ក្រៅពីនេះការវា.យប្រហារ ឬបំពានរាងកាយ ចោ.រលូកហោប៉ៅ និងការចា.ប់ជំរិ.តទារប្រាក់ ក៏ស្ថិតក្នុងចំណោមក្តីកង្វល់របស់ភ្ញៀវទេសចរផងដែរ។
ខណៈដែលធ្លាប់ត្រូវបានគេចាត់ទុកថាជាមហាអំណាចទេសចរណ៍នៅអាស៊ីអាគ្នេយ៍ បច្ចុប្បន្នប្រទេសថៃត្រូវបានគេដឹងថាកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន។ យោងតាមគេហទំព័រ Bloomberg បានឲ្យដឹងថា ប្រទេសនេះបានឃើញការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ ៧,២% មកនៅត្រឹម ៣២,៩ លាននាក់ ដែលជាការធ្លាក់ចុះប្រចាំឆ្នាំលើកដំបូងក្រោយផុតការរីករាលដាលនៃជំងឺកូវីដ។
កាលពីខែមករា ឆ្នាំមុន ប្រទេសថៃបានឃើញការលុបចោលដំណើរកម្សាន្តដោយអ្នកទេសចរចិនយ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីការចាប់ពង្រត់តារាសម្តែងចិនដ៏ល្បីល្បាញ Xing Xing។ ការណ៍នេះក៏មានរួមបញ្ចូលជាមួយកត្តាដូចជាឧក្រិដ្ឋឆបោ.កតាមបច្ចេកវិទ្យា ការជួ.ញ.ដូ.រមនុស្ស និងបញ្ហាអសន្តិសុខផ្សេងៗទៀតគួបផ្សុំផងដែរ៕










