វណ្ណដា ធ្លាប់បានចេញចម្រៀង Diss Track ទៅកាន់ប្រទេសថៃថាជាចោ.រតជំនាន់ ជាប្រទេស «កំប្លែងនៅអាស៊ី» កាលពីកន្លងមកនេះ ខណៈពេលនេះស្រាប់តែកាសែតអង់គ្លេសមួយបានផ្តល់កិត្តិយសជាពិសេសមកកាន់ប្រទេសថៃថាជា «អ្នកជំងឺនៅអាស៊ី» ដោយសារតែកំណើនសេដ្ឋកិច្ចទាប។
ថ្មីៗនេះសារព័ត៌មានរបស់ចក្រភពអង់គ្លេស «Financial Times» បានចុះផ្សាយថាប្រទេសថៃត្រូវបានគេដាក់នាមថ្មីថាជា «អ្នកជំងឺនៅអាស៊ី» ទាំងធ្លាប់ជាប់ឈ្មោះថាជា «ខ្លាសេដ្ឋកិច្ច» មានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ កិតិ្តយសដ៏ស្អុយនេះដោយសារតែថៃ កំពុងប្រឈមមុខនឹងវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរ មានបញ្ហាជុំទិស ក្នុងនោះពលរដ្ឋកាន់តែច្រើនជំពាក់បំណុល អត្រាកំណើតធ្លាក់ចុះ និងទីផ្សារភាគហ៊ុនមានបញ្ហាបំផុត ខណៈទីផ្សារអចលនទ្រព្យធ្លាក់ចុះក្នុងរយៈពេល៣០ឆ្នាំចំណែកឯវិស័យទេសចរណ៍ក៏ធ្លាក់ចុះ។ លើសពីនេះទៅទៀតការឃោសនារបស់នយោបាយថៃគ្មានអ្វីក្រៅពីយកប្រទេសកម្ពុជាធ្វើជាឈ្នាន់ឡើយ។
ស្របពេលកាសែតអង់គ្លេសដាក់ឈ្មោះចំៗឱ្យប្រទេសថៃថាជាអ្នកជំងឺនៅអាស៊ីនេះ គេក៏បាននឹកឃើញដល់សម្តីរបស់ វណ្ណដា ធ្លាប់និយាយនៅក្នុងចម្រៀងបានហៅប្រទេសមួយនេះថាជាប្រទេសកំប្លែងនៅអាស៊ី។ 
កាលពីខែធ្នូ ឆ្នាំ២០២៥ នៅពេលឃើញហេតុការណ៍ប្រជាពលរដ្ឋកោះកុងត្រូវរត់ភៀសសឹកទាំងកណ្តាលយប់ បានធ្វើឱ្យតារារ៉េប វណ្ណដា បានទម្លាក់ចម្រៀង Diss Track ទៅកាន់ប្រទេសសៀមជាចោរតជំនាន់ស្រែកឃ្លាននិងភ្លើងសង្គ្រាមដើម្បីតែអំណាច។ លើសពីនេះទៅទៀតចំណុចដែលមានការចាប់អារម្មណ៍ខ្ពស់គឺ វណ្ណដា ធ្លាប់បានហៅប្រទេសថៃថាជាប្រទេសកំប្លែងនៅអាស៊ី៕










