Home ព័ត៌មានអន្តរជាតិ សេដ្ឋកិច្ចរុស្ស៊ីបានដួលរលំក្រោយវាយប្រ.ហារអ៊ុយក្រែន

សេដ្ឋកិច្ចរុស្ស៊ីបានដួលរលំក្រោយវាយប្រ.ហារអ៊ុយក្រែន

12
0

ប្រទេសរុស្ស៊ី ៖ សង្គ្រា.មរវាងរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយជាច្រើនឆ្នាំ ដែលរហូតមកដល់ឆ្នាំ២០២៦នេះ គ្មានសញ្ញានឹងបញ្ចប់ពេលណាទេ បើទោះជាអន្តរជាតិ ជាពិសេស អាមេរិក ជួយសម្របសម្រួលឱ្យបញ្ចប់សង្គ្រា.មក្តី ។ បច្ចុប្បន្ន រុស្ស៊ីឈានទៅកាន់កាប់ទឹកដីអ៊ុយក្រែន ប៉ុន្តែរយៈពេលជាច្រើនឆ្នាំមកនេះ រុស្ស៊ីបានចំណាយប្រាក់យ៉ាងច្រើនដើម្បីវាយប្រ.ហារអ៊ុយក្រែន និងធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីដួលរលំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju4oNyzbUHN7uZG3d1-vFV_nB7P-WP4x8Y4-xbpFUJHminNXbST2_100AN0C0tFUFtIQyPBxPmMFaeMrHL-GxyoA1IL-1R_km_PZP-ijEiLbrh0hnfxL2x4IUqXgQN34MkHN2s2pXX4KsyizEooCumkGfCDo7L-eeOG4djHoSyjnwsZ52SIusFCvITag45/s1280/photo_2026-02-05_15-52-57%20(2).jpg
សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា រដ្ឋាភិបាលរុស្ស៊ីបានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ផ្នែកកងទ័ពដើម្បីធ្វើសង្គ្រា.មជាមួយអ៊ុយក្រែនកាលពីឆ្នាំ២០២២ គឺជាពេលបើកការវាយប្រហារលើកដំបូង និងធ្វើឱ្យរុស្ស៊ីឈ្នះសង្គ្រាម ប៉ុន្តែបែរជាធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីដួលរលំ ។ ផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីកើនឡើងត្រឹមតែ១% ប៉ុណ្ណោះកាលពីឆ្នាំ២០២៥ ដោយសារសង្គ្រា.មអូសបន្លាយ ។

រដ្ឋាភិបាលរុស្ស៊ីបានចំណាយប្រាក់យ៉ាងច្រើនដើម្បីឈ្នះសង្គ្រាម និងកាន់កាប់ទឹកដីអ៊ុយក្រែន ប៉ុន្តែបានជំរុញឱ្យមានអតិផរណានៅប្រទេសរុស្ស៊ី និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចយ៉ាងខ្លាំង ខណៈអាជីវកម្មជាច្រើនរបស់រុស្ស៊ីចំណាយដើមទុនខ្ពស់ជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUOiWMnz2W_0w3OEd50gIS1Otu05L6inZVmbUGmbMNbO-Kz7QLkle22C_EYaR8CgymcQTZvkIWtze8x0E2MQIbr-XnYHcpWD11MicXqNlwqG8FpxK9DsUD0Hv7zIehgcwbQyAke4G0UidxfFJxIY78iuanzAKuY3sGkOd1SfetJzwr3jrjk8JC8ZRjzopJ/s888/photo_2026-02-05_15-52-57%20(3).jpg

តាមការអះអាងរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីកើនឡើងត្រឹមតែ១% ប៉ុណ្ណោះកាលពីឆ្នាំ២០២៥ ដែលទាបជាងគោលដៅ ខណៈអត្រាកំណើន GDP នៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ ស្មើ៤.១% និង ៤.៣% ដែលកំណើន GDP ទាបនេះបណ្តាលមកពីអតិផរណា ។ ពេលនេះ រុស្ស៊ីត្រូវតែស្តារកំណើនសេដ្ឋកិច្ចឡើងវិញ កែលម្អបរិយាកាសអាជីវកម្ម និងបង្កើនសកម្មភាពវិនិយោគ ដោយផ្តោតលើការបង្កើនកម្លាំងពលកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG5udkJySli_U_0alMZkF2IZhHadNoDXB0cLeb-PQ55Ik5okF1kUg3msG1-p12U2Od-RXGC78DCvJ95nb3wdFhBB9dwIRnYvwN_dLMO6RlzVqK_kT7b-AW4gJhXVasGRMIMjkpS3RnOo5hRRTuP7neEOjzIIg5b2xGUcpTNiLYscnShZ_rF7LCdkG03TRm/s1024/photo_2026-02-05_15-52-57.jpg

គួរបញ្ជាក់ថា កងទ័ពរុស្ស៊ី និងអ៊ុយក្រែនបានពលីជីវិតក្នុងសង្គ្រា.មអូសបន្លាយជាច្រើនឆ្នាំ កើនឡើងរហូតដល់ជិត២លាននាក់ ដែលរហូតមកដល់ឆ្នាំ២០២៦ គ្មានសញ្ញាថា សង្គ្រា.មនេះនឹងបញ្ចប់ពេលណា ទោះជាប្រធានាធិបតីអាមេរិក លោក Donald Trump បើកការចរចានៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីជំរុញឱ្យរុស្ស៊ី-អ៊ុយក្រែនបង្កើតកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែរុស្ស៊ីនៅតែទាមទារកាន់កាប់ទឹកដីអ៊ុយក្រែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiggvmhD2WZScVb8tR-v1ClX5MB3XL2pVIyv2pUygyZGR-dk3_aEYKJB5iDH8KdVITOnNQqaAcIA5VCAmZ4Lh8LSySiFi-E3KPrNo7GpjKc9VUwdREgwx5mWLp8HNC7j3smRiUJnMEPHn0Wm-pEWidIi-CBH5OH5esrIAgx3Dux9znikUF3xRptyUrUGn_3/s1000/photo_2026-02-05_15-52-58.jpg

ចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមរវាងប្រទេសទាំងពីរ គឺច្រើនជាងមនុស្សស្លាប់ក្នុងសង្គ្រាមរបស់សូវៀតនៅអាហ្វហ្គានីស្ថានកាលពីឆ្នាំ១៩៨០ រហូតដល់១៧ដង និងស្លាប់ច្រើនជាងសង្គ្រាមផ្សេងៗលើពិភពលោក ។ កងទ័ពរុស្ស៊ីបានស្លាប់ច្រើនជាងអ៊ុយក្រែន ប្រមាណជាង២ដង ខណៈអ៊ុយក្រែនមានពលរដ្ឋ និងកងទ័ពតិចជាងរុស្ស៊ី ប៉ុន្តែអាចទប់ទល់នឹងការវាយប្រហារពីរុស្ស៊ីរយៈពេលវែង ។ ភ្នាក់ងារសង្កេតការណ៍អ៊ុយក្រែន (DeepState) ឱ្យដឹងថា កងទ័ពរុស្ស៊ីបានដណ្តើមគ្រប់គ្រងទឹកដីអ៊ុយក្រែនបន្ថែមទៀត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXdI7oE2WA56PdOVMqPXt7TNPxdM42TmtNfBubLgt_vBLI7QH0-2DHkhpDh4bPaBBSXzKcMLKkhyphenhyphenNedwEUC83556oh5NJo4bDFz9UoGceTm596MkVUrS3JqC9o2xg_Sv6ZjijyLdsrjpNWpFDne4WqneqRUbu0Q_ea6voE14b6JA1lpHLueQ_DH5keVEPo/s1024/photo_2026-02-05_15-52-59.jpg

កាលពីចុងសប្តាហ៍ទី៣ ខែមករា កន្លងមក សហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន បានបើកការចរចាស្វែងរកសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន នៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលនេះជាការចរចាលើកដំបូងតាំងពីរុស្ស៊ីធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន ប៉ុន្តែមិនឈានទៅធ្វើកិច្ចព្រមព្រៀងណាមួយឡើយ ដោយសាររុស្ស៊ីនៅតែទាមទារកាន់កាប់ទឹកដីអ៊ុយក្រែន ៕