ប្រទេសចិន ៖ តុលាការចិនបានកាត់ទោ.សលោក Tang Yijun អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាយុ៦៤ឆ្នាំ ឱ្យជាប់ពន្ធនា.គារមួយជីវិត ពីបទស៊ីសំណូកស្មើទឹកប្រាក់រហូតដល់ជាង១៣៧លានយាន់ (ឬជាង១៩លាន ៧សែនដុល្លារ) ព្រមទាំងរឹបអូសទ្រព្យសម្បត្តិទាំងអស់ និងដកហូតសិទ្ធិនយោបាយជារៀងរហូត ។ នេះជាការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងនៅប្រទេសចិនប្រឆាំងនឹងបទល្មើសសូកប៉ាន់ ដោយដាក់ទោ.សចាប់ពីមន្ត្រីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ ។
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ការប្រឆាំងអំពើពុករលួយរបស់ចិនបានធ្វើឡើងជាបន្តបន្ទាប់! តុលាការខេត្តហ្វូចៀនបានកាត់ទោសលោក Tang Yijun អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាយុ៦៤ឆ្នាំ ឱ្យជាប់ពន្ធនាគារមួយជីវិត ពីបទស៊ីសំណូក និងប្រើប្រាស់អំណាចខុសច្បាប់ ដែលផ្តល់ផលប្រយោជន៍ដល់បុគ្គល និងស្ថាប័នឯកជនជាច្រើន ។
.jpg)
លោក Tang អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានប្រើប្រាស់តួនាទីនយោបាយ និងប្រព័ន្ធយុត្តិធម៌ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២២ សរុបមានរយៈពេល១៦ឆ្នាំ ដោយប្រាក់ដែលលោកទទួលបានពីការស៊ីសំណូក សរុបស្មើជាង១៣៧លានយាន់ (ឬជាង១៩លាន ៧សែនដុល្លារ) ។
ក្រៅពីការកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត តុលាការក៏បានរឹបអូសទ្រព្យសម្បត្តិទាំងអស់របស់លោក Tang និងដកហូតសិទ្ធិការធ្វើនយោបាយជារៀងរហូត ដោយគ្មានការបន្ធូរបន្ថយទោស ឬព្យួរទោសឡើយ ពីព្រោះលោកបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ និងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តក្នុងប្រព័ន្ធយុត្តិធម៌ ។.jpg)
លោក Tang ធ្លាប់បម្រើការងារជាមន្ត្រីរាជការជាន់ខ្ពស់មានតួនាទីសំខាន់នៅប្រទេសចិន ដោយលោកធ្វើការក្នុងវិស័យច្បាប់ និងសន្តិសុខ ។ ការដាក់ទោសអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ត្រូវបានចាត់ទុកជាការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងរបស់ចិន ពីព្រោះទោសកំហុសរបស់លោក Tang ពាក់ព័ន្ធនឹងការផ្តល់ផលប្រយោជន៍ក្នុងកិច្ចសន្យាគម្រោងរបស់រដ្ឋាភិបាល ព្រមទាំងការពារផលប្រយោជន៍របស់អាជីវកម្មមួយចំនួន ជាថ្នូរនឹងការផ្តល់ប្រាក់ និងទ្រព្យសម្បត្តិផ្សេងៗ ។
ការកាត់ទោសរបស់តុលាការចិនលើអតីតមន្ត្រីជាន់ខ្ពស់ ស្របពេលប្រទេសចិនអនុវត្តគោលនយោបាយ «បង្ក្រាបមន្ត្រីរាជការពុករលួយ» បង្កើតឡើងដោយលោកប្រធានាធិបតី Xi Jinping ដែលគោលនយោបាយនេះបង្ក្រាបចាប់ពីមន្ត្រីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ ។ ជាច្រើនឆ្នាំមកនេះ មានអតីតថ្នាក់ដឹកនាំក្រសួង កងទ័ព និងមន្ត្រីរាជការចិន ត្រូវបានតុលាការកាត់ទោសជាបន្តបន្ទាប់ ហើយគ្មានមន្ត្រីណាម្នាក់រួចផុតពីការដាក់ទោសតាមច្បាប់ទេ ប្រសិនបើប្រព្រឹត្តបទល្មើស ៕










