Home ព័ត៌មានអន្តរជាតិ ប្រធានាធិបតីកូរ៉េខាងត្បូងលុបសារព្រ.មានជាភាសាខ្មែររបស់ខ្លួនចេញវិញក្រោយរងការរិះគ.ន់ខ្លាំង

ប្រធានាធិបតីកូរ៉េខាងត្បូងលុបសារព្រ.មានជាភាសាខ្មែររបស់ខ្លួនចេញវិញក្រោយរងការរិះគ.ន់ខ្លាំង

28
0

ប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ជេម្យុង កាលពីថ្ងៃចន្ទម្សិលមិញបានធ្វើការលុបសំណេរគំរា.មកំហែងជាភាសាខ្មែរដែលលោកបានបង្ហោះនៅលើបណ្ដាញសង្គម X ចេញវិញ ក្រោយមានការតវ៉ាពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានការរិះគ.ន់ច្រើនពីសំណាក់ប្រជាជនកូរ៉េរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI2YY72YUYMfFqYdM5fcPXnzkceE2OlUYb42y398IvpK7vN1xq2WnOMIs9zXxUTw0omIfG9AjwSGLm6UtKHk-6AY9fCd357zQ_THMs507Vkkq4ZOI1VysO4xOlncGmeepuMgFlGJmnAlB1P3HLkPxgL-jKoEErosd0QSn9N31nuMJYN7_6iEthnVjbbZK3/s640/photo_2026-02-03_14-18-53%20(2).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន JTBC របស់កូរ៉េកាលពីថ្ងៃទី២ ខែកុម្ភៈ បានឲ្យដឹងថា សម្ដីរបស់លោកប្រធានាធិបតី លី ត្រូវបានលុបចោលហើយនៅថ្ងៃទី២នេះ។ ហើយនៅពេលមានការសួរនាំថា «ហេតុអ្វីបានជាសម្ដីនេះត្រូវបានលុបចោល» អ្នកនាំពាក្យវិមានខៀវកូរ៉េខាងត្បូង លោក កាង យូជុង បាននិយាយថា “វាត្រូវបានលុបចោល ពីព្រោះវាបង្កឲ្យមានការជជែកដេញដោលច្រើនលើសលប់ពេក”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3VGOGAv-bjkj-1q3b16jOt81XZkZLYu7PoIwLBFO_owfBLKKdCaz5HiKb4fHZSdtLY4bf9Gt-5J9x7ddKujvWGswHRnXULF8fQHBS4ZaMUALHnBCekpzBzPW_7J9yqYSeU8S13da4KkznqFiAf7qteQyIwtcHP0kg3KBHiIG0fhvofT5GxH0dPYBDLhMn/s970/photo_2026-02-03_14-18-53.jpg
ការលុបចោលនេះ ធ្វើឡើងក្រោយពេលរដ្ឋាភិបាលកម្ពុជាបានកោះហៅឯកអគ្គរដ្ឋទូតកូរ៉េ គីម ចាងរីយ៉ុង ឲ្យចូលរួមកិច្ចប្រជុំមួយទាក់ទងនឹងការបង្ហោះជាភាសាខ្មែររបស់ប្រធានាធិបតី លី ជេម្យុង ដោយចោ.ទសួរថា «ហេតុអ្វីបានជាប្រធានាធិបតី លី បង្ហោះសារបែបនេះជាភាសាខ្មែរ?» លោក Kim Chang-ryong បានឆ្លើយតបថា “ដោយសារក្រុមឧក្រិដ្ឋជនទំនងជាមិនយល់ភាសាអង់គ្លេស ឬភាសាកូរ៉េ ទើបលោកបានផ្ញើសារព្រ.មានជាភាសាខ្មែរដូចនេះ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfK7GYHFcyEi9efjCW5C-Ab7OP6c9F3VOqFF-h9dK4hChrVXD5g8DPYra9zmolYFOBIkv7WhRKHs2QfMz8I9zxuw7NqP4C3Hq8-omsHGVAl32lGAtawVmdwgqbeC60i3SP6ikECKgZg6WOXiyZy7Z3mjkEQ-xEbRYSGIHkwj3oS1D6SobCJzradkRkKiVu/s1140/photo_2026-02-03_16-47-38.jpg
គួររំលឹកថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៦ ប្រធានាធិបតីកូរ៉េខាងត្បូងបានបង្ហោះសារព្រ.មានជាភាសាមួយដែលមានន័យថា៖ «បើហ៊ានប៉ះពាល់ជនជាតិកូរ៉េ នឹងត្រូវវិនាសអន្តរាយ… នេះមិនមែនជាការគំរាមកំហែង លេងៗទេ! ប្រទេសកូរ៉េខាងត្បូង បើថាធ្វើហើយ គឺធ្វើដល់ទីបញ្ចប់!» ជាមួយនឹងពាក្យសម្ដីទាំងនេះ ក្រោយមកត្រូវបានក្រសួងការបរទេសកូរ៉េខាងត្បូងបកស្រាយថា គឺសំដៅលើអង្គការឧក្រិដ្ឋកម្មឆបោ.កតាមអ៊ីនធឺណិតដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ពុំមែនគំរា.មកំហែងលើកម្ពុជានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlUFpn8m-bh4F64LKXGWvb_KIrFJpzupi1Ic4V3swFN-2gHyuxwASEsiULvPdicpcYjwtuBVBG3brFibTDiJZW1t5TMJymBiEBck3cOxTOmModxTnGZLIDvyn4kOzpOu1GFauEpE_XFaPaQ56kL_gGnr53dFT7Q0Q8DbMAkq_Zrv33fgTsYikEmi1DpjoF/s1280/photo_2026-02-03_14-18-53%20(3).jpg

យ៉ាងណាក៏ដោយ សកម្មភាពខាងលើនេះត្រូវបានគេមើលឃើញថា បានប៉ះពាល់យ៉ាងខ្លាំងដល់មុខមាត់របស់ប្រទេសកម្ពុជា ខណៈដែលបទល្មើសភាគច្រើនបង្កឡើងដោយជនបរទេសដែលឆបោ.កជនបរទេសគ្នាឯងឲ្យរងគ្រោះ មិនមែនប្រជាជនកម្ពុជាជាអ្នកបោ.កប្រាស់ជនជាតិកូរ៉េ ឬជនបរទេសណាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMhs93o7ZYwq9EmvimJMdbT5cZAtjYpkETezvh9oMPsKl79Zf1SptTotECkFiLmKRQwfnzMGloAa7XTwb_NHEqNUX7q59MYmTsYibR7uEknmVJ0-kduvKrVNauexA3O-oeLxBT-huXok4K7tLjjj2UVme71zTnX79vu3Jn9fPeggAKwP6V32UjyUFSRXL1/s993/photo_2026-02-03_14-18-52.jpg

ទន្ទឹមនឹងប្រតិកម្មរបស់កម្ពុជា ក៏មានប្រជាជនកូរ៉េមួយចំនួនបង្ហាញការមិនពេញចិត្តរបស់ពួកគេចំពោះលោក លី ផងដែរ ដោយពួកគេរិះគ.ន់ពីភាពខ្វះការពិចារណារបស់ប្រធានាធិបតីរូបនេះមុននឹងសម្រេចចិត្តធ្វើអ្វីមួយ ដែលអាចនាំឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងការទូតរវាងប្រទេសនឹងប្រទេស៕