ក្រោយកន្លងផុតទៅជាង ១ខែ! ទីបំផុតអាថ៌កំបាំងខ្មៅងងឹតនៅក្នុងអំឡុងពេលព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃត្រូវបានលាតត្រដាង ថាយ៉ាងហោចណាស់មានករណីបៀ.តបៀ.នផ្លូ.វភេ.ទលើអត្តពលិក និងបុគ្គលិកស្ត្រីចំនួន ១០ ករណីត្រូវបានរាយការណ៍ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលនិងខកចិត្តជាខ្លាំងចំពោះរបៀបគ្រប់គ្រងសន្តិសុខនិងសុវត្ថិភាពរបស់ម្ចាស់ផ្ទះថៃ។
.jpg)
គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ មិនបានរាយការណ៍អំពីពាក្យបណ្ដឹងណាមួយឡើយក្នុងអំឡុងពេលនៃការប្រកួត ហើយបញ្ហានេះត្រូវបានអូសបន្លាយរហូតដល់ថ្ងៃអង្គារសប្ដាហ៍មុន ទើបអនុប្រធានគណៈកម្មាធិការអូឡាំពិកថៃ លោកស្រី Suwanna Silpa-archa បានបើកបង្ហាញព័ត៌មាននេះជាសាធារណៈថា មានករណីបំពា.នផ្លូវភេ.ទចំនួន ១០ ករណីលើបុគ្គលិកស្រីជនជាតិថៃ និងអត្តពលិកស្រ្តីដែលជាជនបរទេស។
.jpg)
តាមការលើកឡើងរបស់លោកស្រី “ឧប្បត្តិហេតុទាំងនោះមានចាប់ពីការយាយីដោយប្រើពាក្យសំដី បណ្ដាលឲ្យប៉ះទង្គិចផ្លូវចិត្ត រហូតដល់ការប៉ុនប៉ងរំលោ.ភបំពា.នលើរាងកាយតែម្ដង”។ បន្ថែមលើនោះលោកស្រី Suwanna បានគូសបញ្ជាក់ថា ពាក្យបណ្តឹងទាំង ១០ ត្រូវបានដោះស្រាយជាលក្ខណៈផ្ទៃក្នុងក្រៅប្រព័ន្ធរួចរាល់ហើយ និងពុំមានពាក្យបណ្តឹងណាមួយត្រូវបានរាយការណ៍ទៅប៉ូលីសឡើយ ដោយសារមិនចង់ឲ្យរឿងកាន់តែវែងឆ្ងាយ ហើយថែមទាំងបដិសេធមិនបើកបង្ហាញអត្តសញ្ញាណរបស់ជនបង្កផងដែរ ។
ជុំវិញបញ្ហាចម្រូងចម្រាស់ខាងលើ បានឆ្លុះបញ្ចាំងឲ្យយើងឃើញកាន់តែច្បាស់ពីភាពគ្មានទំនួលខុសត្រូវក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ ហើយបណ្ដោយឲ្យរឿងអាម៉ាសប្រភេទនេះកើតឡើងរហូតដល់ ១០ករណី។
.jpg)
យ៉ាងណាមិញ អាចថាជាសំណាងមួយរបស់កម្ពុជាផងដែរ ដែលសម្រេចឲ្យប្រតិភូនិងអត្តពលិកតំណាងកម្ពុជាបោះចោលការប្រកួតស៊ីហ្គេមនៅប្រទេសថៃ ហើយត្រឡប់មកប្រទេសវិញភ្លាមៗ ព្រោះប្រសិនជានៅប្រកួតរហូតដល់ចប់នោះមិនដឹងថានរណាជាអ្នកធានាសុវត្ថិភាពឲ្យបានឡើយ បើសូម្បីតែបុគ្គលិក និងអត្តពលិកក្រុមម្ចាស់ផ្ទះក៏ត្រូវបានគេបំពា.នផ្លូវចិត្ត និងរាងកាយដូច្នេះដែរនោះ៕










