Rosé សមាជិក Blackpink បានបង្កើតប្រវត្តិសាស្ត្រដោយសម្តែងបើកឆាកកម្មវិធី ប្រគល់ពានរង្វាន់ Grammy ឆ្នាំ២០២៦ ជាមួយនឹងការសម្តែងនៃបទ «APT» រួមជាមួយ Bruno Mars។ Rosé ទទួលបានការតែងតាំងពានរង្វាន់ចំនួន៣ប៉ុន្តែគួរឱ្យសោកស្តាយនាងពុំទទួលបានពានរង្វាន់ណាមួយឡើយ។.png)
ពានរង្វាន់ Grammy ២០២៦ ដែលបានធ្វើឡើងនៅយប់ថ្ងៃទី១ កុម្ភៈ នៅឯសហរដ្ឋអាម៉េរិកត្រូវនឹងព្រឹកថ្ងៃទី២ កុម្ភៈ Rosé បានក្លាយជាសមាជិកនៃក្រុមចម្រៀងនារី K-pop កំពូល Blackpink បានបង្កើតប្រវត្តិសាស្ត្រ K-pop នៅឯពានរង្វាន់ Grammy Awards ឆ្នាំ ២០២៦ដោយក្លាយជាសិល្បករទោល K-pop ដំបូងគេដែលបានសម្តែងនៅលើឆាកពិធីប្រគល់រង្វាន់។ បន្ទាប់ពីដើរលើកម្រាលព្រំក្រហម Rosé សម្តែងបទចម្រៀង« APT »ជាមួយ Bruno Mars ហើយអ្វីដែលធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល Rosé បានថើបថ្ពាល់ Bruno Mars ដូចទៅនឹង MV របស់អ្នកទាំងពីរ។

ការសម្តែងបើកឆាករបស់ Rosé ត្រូវបានគេចាត់ទុកថាគឺជាពេលវេលាប្រវត្តិសាស្ត្រមួយសម្រាប់ K-pop ជាពិសេសនៅពេលដែលវាត្រូវបានជ្រើសរើសដើម្បីបើកកម្មវិធី ដែលបង្ហាញថា K-pop បានក្លាយជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ពេញនិយមនៅក្នុងទីផ្សារអាម៉េរិក។

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែល Rosé ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Grammy នាងបានចូលរួមក្នុងពិធីប្រគល់រង្វាន់ដោយមានការតែងតាំងចំនួនបី ដែលជាសមិទ្ធផលមិនធ្លាប់មានពីមុនមកសម្រាប់តារា K-pop។ នាង និង Bruno Mars បានទទួលការតែងតាំងសម្រាប់ពានរង្វាន់ Record of the Year និង Song of the Year រួមទាំង Best pop duo/group performance សម្រាប់បទចម្រៀងល្បីរបស់ពួកគេគឺ «APT»។
យ៉ាងណាមិញពិតជាគួរឱ្យសោកស្តាយណាស់សម្រាប់ Rosé ដោយនាងពុំទទួលបានពានរង្វាន់ណាមួយឡើយសម្រាប់ការតែងតែពានរង្វាន់ Grammy ទាំង៣ប្រភេទនេះ។ ដ្បិតថា Rosé ពុំទទួលបានពានដូចការរំពឹងទុកប៉ុន្តែអ្នកគាំទ្រនៅតែបង្ហាញអារម្មណ៍មានភាពមោទនភាពចំពោះតារាចម្រៀងរូបនេះ៕










