ទោះជាយើងអាចបរិភោគចេកទុំជាមួយចំណីអាហារជាច្រើនប្រភេទ ពីព្រោះចេកទុំផ្តល់ផលល្អសម្រាប់សុខភាព សម្រួលដល់ការបន្ទោរបង់ ប៉ុន្តែប្រសិនបើបរិភោគចំណីអាហារទាំង៥ប្រភេទនេះជាមួយចេកទុំនឹងអាចប៉ះពាល់សុខភាព ជាពិសេស អ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារនឹងមានអាការៈឆ្អល់ពោះ និងហើមពោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEoye1trvQZVcXMak8bRMdk0gOyXxJ6iI_N9E842BbuDYKx6FDkldES_08Y2P_0zCbE2NbP66USu_-s_a-leQlAZeILD4g2rrlsHdxhJtibxvy5-rTHwSV5zKt9KI2VSg9hBNlU9FYCG-5WKfj9_vqBLBUwf2EekGoq5IE0dQ9odnv0wWa2C_k-rcP7ng6/s1024/photo_2026-01-31_15-14-51%20(3).jpg

តើចំណីអាហារទាំង៥ប្រភេទនេះមានអ្វីខ្លះដែលគួរចៀសវាងបរិភោគជាមួយចេកទុំ?

១-ទឹកដោះគោស្រស់ ៖ មនុស្សភាគច្រើនចូលចិត្តបរិភោគចេកទុំជាមួយទឹកដោះគោស្រស់ ប៉ុន្តែសម្រាប់មនុស្សខ្លះទៀត ការបរិភោគបែបនេះអាចនឹងពិបាករំលាយអាហារ ដោយសារចេកទុំរំលាយអាហារលឿន រីឯទឹកដោះគោស្រស់ពិបាករំលាយ ហើយពេលបរិភោគវាចូលគ្នានឹងបណ្តាលឱ្យមានខ្យល់ក្នុងពោះ ឬហើមពោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV04I8C38oKKk9ma3iwaWEh9XGTdBeMzAtYMPg-nOOfdzHrsljsrrwqc7vbc44qCGsa_djiE-55qtGcHjw-_KOYG4AnaP1h_xwO6TX5rAUJzehC_Zw1N3JgQfbAhcLKACWNxEGZB0-Yru8iSeFTV0EuRohSHX-i88DJPWSfMzlE00ZoNdB6auimdAqef8X/s1000/photo_2026-01-31_15-13-55.jpg

២-សាច់សត្វមានប្រូតេអ៊ីនខ្ពស់ ៖ ការបរិភោគចេកទុំជាមួយអាហារមានប្រូតេអ៊ីនខ្ពស់ ដូចជា ៖ សាច់ក្រហម ស៊ុត ឬសាច់សត្វផ្សេងៗ នឹងបណ្តាលឱ្យការរំលាយអាហារយឺតជាងមុន ចុកពោះ និងមានបញ្ហាក្រពះ ជាពិសេស អ្នកកំពុងឈឺក្រពះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfhILGJ6rbSSATU_MHwW_sVoDGzcD0cWsfNUJxfC7BnSK5BKZp2UtD3IZ_9XiAluwKgf8opvClmquzSpR9B5kE9iBo0mM6nWN8Ka11s81hWr5RTN_0ZWZb3x5ME8Q7tQiKCBWOXTorc9id_m2xPpq4OfhBULaBUsnoIkf-GpS8HV2sV1SAEpxbWnyGfB-B/s686/photo_2026-01-31_15-13-55%20(2).jpg

៣-ផ្លែឈើរសជាតិជូរ ៖ ពេលបរិភោគចេកទុំជាមួយផ្លែឈើជូរមានជាតិអាស៊ីតខ្ពស់ ដូចជា ៖ ក្រូច នឹងបណ្តាលឱ្យរលាកក្រពះ ឬរារាំងដំណើរការប្រព័ន្ធរំលាយអាហារ ឆ្អល់ពោះ និងរាករូស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0LAAx3NRdbyTuzO2K4rzCG6ZPq3BNd_8JXgttzuaJfNP9jXN1Zbtt2oyBY1VXLQIvkmRB7r6dToQqX-MMSvUWpt7FOQWcxUs47K3li9AcqLRYJ2YoBbW4aQIrpt4FOCJE9rneiD2-oz_duPZNaaJsOfxR_QFMO0yiG8bXuEay75YSVDO8GHVuM1_mVX7V/s1200/photo_2026-01-31_15-14-50.jpg
៤-នំប៉័ង ឬប័រហ្គ័រ ៖ ការបរិភោគចេកទុំជាមួយនំប៉័ង ឬប័រហ្គ័រ គឺរាងកាយនឹងទទួលយកកាបូអ៊ីដ្រាតក្នុងបរិមាណមិនសមស្រប និងរំលាយអាហារមិនស្មើគ្នា ដោយសារកាបូអ៊ីដ្រាតក្នុងចេកទុំនឹងធ្វើឱ្យការរំលាយអាហារយឺតយ៉ាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFplUejOZhbO1EB1ptLK4-TrsRGokVPgGL3VyCN5TevVpBSkh_H_z9xL589VgDu5UxOb-A2jURFuxn7rJC6ZubwMYtUBSSWMgdiaTOicTaaQQy4EN4Q_2ftbEXjZASep5kXL1MRbkDXpKIRC42FeqQ333X6U4HQEg0qrvP43eSo64hZXCpv-N2oA7bfxXK/s1200/photo_2026-01-31_15-14-51.jpg

៥-ផ្លែបឺរ ៖ ទោះជាផ្លែបឺរ និងចេកទុំ សុទ្ធតែសម្បូរដោយសារធាតុចិញ្ចឹមរាងកាយ ប៉ុន្តែបើបរិភោគផ្លែទាំងពីរនេះជាមួយគ្នា អាចធ្វើឱ្យឆ្អល់ពោះ និងហើមពោះ ដោយសារចេកមានជាតិសរសៃខ្ពស់ រីឯផ្លែបឺរមានខ្លាញ់ខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpS1ulUooPmZv0jzOnSiLyg1mP6DwmU0_4eMlk2F-cn7QPGAH6HAWvRRzbPp0Bvdnqk3_MEkw-KWBY4CGyAJXHixLcBa6ElzSnSXRaC0Dpk5Tmw83g_qS2pI_OLiXhCPHqZP6DzdkAJGEwGYQGYPzWHL2-K1hcYCLFjNn6b801dqdED7mzE3iyA2yPfzox/s1280/photo_2026-01-31_15-14-51%20(2).jpg
ដោយឡែក មនុស្សមួយចំនួនមិនបរិភោគចេកទុំពេលពោះទទេ ពីព្រោះខ្លាចប៉ះពាល់សុខភាព ការពិត យើងអាចបរិភោគបាន ពីព្រោះចេកទុំសម្បូរជាតិសរសៃ កាបូអ៊ីដ្រាត វាមិនធ្វើឱ្យរលាកក្រពះ ឬប៉ះពាល់ប្រព័ន្ធរំលាយអាហារឡើយ ។ ទោះយ៉ាងណា ចេកទុំមានរសជាតិផ្អែម និងផ្តល់ថាមពលខ្ពស់សម្រាប់រាងកាយ ដែលគួរបរិភោគក្នុងបរិមាណសមស្រប រីឯអាហារមិនគួរបរិភោគពេលពោះទទេ គឺអាហារមានជាតិអាស៊ីតខ្ពស់ដែលងាយរលាក និងដំបៅក្រពះ ៕