អ្នកគាំទ្រវិស័យ K-Pop មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅរសៀលថ្ងៃទី២៩ ខែមករា នេះបន្ទាប់ពីតារាចម្រៀង Ahyeon សមាជិកក្រុមចម្រៀង BABYMONSTER លេងបទចម្រៀង «Pop out» របស់ N.John។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDy_38d3lXyDvpnMbw17x6w1kMreXw0tEEywuj-sBzZA7R5owiZ5XXAIhF0wiYz2DkFPAqT3WcbjFt0P6D5H5BYHZeJC04il0E89vt8qmtOapqZPnhLz8LCGWtsCHlu8hL5wIfBY1XvyTzz8F-FUjGAUXlSY4wjfnfsaLj8H1fxKecKrVmhwFi1z1lBh6A/s1918/image_2025-12-17_16-10-11.png
នៅលើគណនីទិកតុកផ្លូវការរបស់ BABYMONSTER ដែលមានអ្នកតាមដាន១១.២លាននាក់ គេបានឃើញ Ahyeon សមាជិកដែលល្បីជាងគេនៅក្នុងក្រុមបានបញ្ចេញក្បាច់រាំនៃបទចម្រៀង «Pop out» របស់ N.John យ៉ាងគួរឱ្យស្រលាញ់។ បន្ទាប់ពីបានឃើញ Ahyeon រាំបទចម្រៀងរបស់កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ បែបនេះហើយអ្នកគាំទ្រកម្ពុជាជាច្រើនជាពិសេសគឺអ្នកគាំទ្រវិស័យ K-Pop បានចូលទៅខម្មិនបង្ហាញការស្រលាញ់និងមានភាពភ្ញាក់ផ្អើលមកជាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAYGLaXAd8P7kdL-oE7eEwk6ABPdhiJ7PzmCC4v4bk3WuXDv738OnTrZ3Tmi4Yil1FUevOhqx2aI37zxRBdIXDg0ktf0cdsWBUwu7wy6ChZ_mauO6KSR6JsLueWYU849epAtJVTmMQaeen3miOXjtV50PrUgKAvKp5x4nxb7hN6lsVMC2czOQVlWeZr9Od/s2048/image_2026-01-29_15-55-09.png

តាមការកត់សម្គាល់របស់អ្នកគាំទ្រនេះគឺជាលើកពីរហើយដែលអ្នកគាំទ្របានឃើញតារា Kpop ល្បីឈ្មោះបានលេងបទចម្រៀងរបស់សិល្បករខ្មែរ។ ក្រៅពី Ahyeon កាលពីឆ្នាំ២០២២ ក្រុម TREASURE ដែលត្រៀមមកសម្តែងនៅកម្ពុជាខាងមុខនេះក៏ធ្លាប់លេងបទ «ប៉ាក់ពុងវ៉ុង» របស់លោក ងួន សុបិន ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0Rov0-F3Fc0IwzM-Bf7IABcRdlk2A-MHHYOeSY613NFWhmhZdGXxcEj0rQmFmGcKvPHIMOnNihGarKl7qQ_bugvdwH86Lz_WOyMg6XqApZpibRYIZ7W5_I1ubnq_7cmOAmQJCWpxHBOOVgv56bc9bfvfbW75hmvwlTZp4L_2rNiERuMbURVI-xXIyBN_0/s1477/image_2026-01-29_15-55-11.png
បន្ទាប់ពីសមាជិក BABYMONSTER លេងបទចម្រៀង N.John ទស្សនិកជនជឿថាបទចម្រៀង «Pop out» នឹងកាន់តែល្បីសុះសាយជាងមុនទៅទៀតពីព្រោះតារាចម្រៀងរូបនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងអាជីពkpop ជំនាន់ថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg78XzSV1Aelh_X0GazQLoP1cCkaX7tsBO8hb0Xu1WtMABvehJpQ6WIosl5B8_zjxVumO5-DPJKPUNh4rKi2-HnR-xgssJmaG7UhKAFLnYd__548onJF6pB7PgfUZsLGlZzTpBxFo13jtybat0y_vomRhPiYhfIgY_Bjy97oEqahsXo2CwRoIKSljpenBok/s1506/image_2025-12-17_16-10-12%20(2).png
«Pop out» ជាបទនៅក្នុងអាល់ប៊ុម LA LA LAND ដែលបានចេញជាផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការដែល Ahyeon លេងបទរបស់ N.John គេជឿថាអ្នកមួយចំនួននឹងផ្លាស់ប្តូរគោលជំហរវិញបន្ទាប់ពីការតស៊ូរបស់ N.John ចាប់ផ្តើមហុចផលមកបណ្តើរៗហើយ៕