Home ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់សម្ញែងរូងមីស៊ីលក្រោមទឹកដ៏មានឥទ្ធិពល ចំពេលកំពុងតានតឹងជាមួយសហរដ្ឋអាមេរិក

អ៊ីរ៉ង់សម្ញែងរូងមីស៊ីលក្រោមទឹកដ៏មានឥទ្ធិពល ចំពេលកំពុងតានតឹងជាមួយសហរដ្ឋអាមេរិក

31
0

ប្រទេសអ៊ីរ៉ង់បានបើកបង្ហាញជាសាធារណៈនូវមូលដ្ឋានទ័ពក្រោមទឹកថ្មីមួយ ដែលមានទីតាំងនៅក្រោមឈូងសមុទ្រពែរ្ស ជាមួយនឹងការសម្ញែងពីនាវា អាវុ.ធ និងមីស៊ីលទំនើបៗច្រើនប្រភេទ ហើយនិយាយថាខ្លួនអាចនឹងធ្វើច្រកសមុទ្រ Hormuz ក្លាយជាតំបន់លែងមានសម្រាប់ការដឹកជញ្ជូន ប្រសិនបើវាត្រូវបានវា.យប្រហារដោយសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ The Arab News។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwHttudC4RB5gq8kKTiNU_RkA9FZmRZQ_xr4nGDVjyF_ftS_DoKPi3_5Vj2GRBXKi5UqGZKKMhf6H_LgkSD-YmOxkawaLFUuXrquM6Gk3Xg-8aQbDARi6ItoIaV7nRLHRKAnX_IBUWKbD2TpCXcRv7XdxiZ5F2M5k4MkaDcaKU0HheTgUifRPmPeWt4x_Y/s1280/photo_2026-01-29_14-25-06%20(4).jpg
យោងតាមវីដេអូ និងសេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់ មូលដ្ឋានទ័ពនេះរួមមានទូកល្បឿនលឿន និងយានជំនិះកងទ័ពជើងទឹកផ្សេងទៀត ដែលត្រូវបានរចនាឡើងដើម្បីបា.ញ់មីស៊ីលរយៈចម្ងាយឆ្ងាយ និងផ្លូវរូងក្រោមដីលាតសន្ធឹងរាប់រយម៉ែត្រពីក្រោមផ្ទៃទឹក។ មេដឹកនាំយោធារដ្ឋបានពិពណ៌នាអំពីស្មុគស្មាញនេះថា វាជាកន្លែងអាថ៌កំបាំងមួយក្នុងចំណោមកន្លែងជាច្រើនផ្សេងទៀត ដែលបង្ហាញពីសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការការពារដែនទឹក និងឆ្លើយតបទៅនឹងការគំរាមកំហែងពីរដ្ឋដទៃមកលើខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizaZ3YYskZmGddQpmnIfnbqskUFiY_mvUUAzp3mkQt6mI3NvA0TyceTPX-0fAiKeaF0bB1sLJSvh-kLNpreJBYLMIh8qD2203JehYBIgXFtn8M8bcFIX6vbhUIVjcJdP99bKoXtezXcBIudybHM1wOI1VKp-FVkgG5r8QG8MNlzDh4QhfB7q-zpQuAIm_s/s1280/photo_2026-01-29_14-25-06.jpg

មេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) លោក Alireza Tangsiri បាននិយាយថា ផ្លូវរូងសម្រាប់មីស៊ីលទាំងនេះ ត្រូវបានត្រៀមទុកសម្រាប់ទប់ទល់នឹងកងកម្លាំងកងទ័ពជើងទឹកអាមេរិកដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ ដោយវាមានផ្ទុកមីស៊ីលរាប់រយគ្រាប់ ដែលអាចបា.ញ់បានចម្ងាយឆ្ងាយជាង 1,000 គីឡូម៉ែត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Q0gsC81VqOWoVHgMazcszdfilOHlQO44OqGGqLBRwAQgpyKNCHtUuY3x-UKI-zYnSdqAsFRt1Rlr03PIwgA_aPl3UI6nr2UaBPS5tFykRv6ceWYLN-y7TXEPMk1FEpoiK5Sw-E1Tl7PoH9TyhkWj0kPcUuXANmTVBh8-ZF2FKFcuRt8Kv1FWty98ar4C/s1080/photo_2026-01-29_14-25-06%20(2).jpg
គួរឲ្យដឹងថា ការបង្ហាញទីតាំងនេះកើតឡើងចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង ជាពិសេសជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ មន្ត្រីអ៊ីរ៉ង់បានបង្ហាញថា ការសាងសង់មូលដ្ឋានយោធា រួមទាំងមូលដ្ឋានក្រោមទឹកនេះ មានបំណងទប់ទល់នឹងការគំរាមកំហែងនៅក្នុងតំបន់ និងដើម្បីការពារផ្លូវទឹកយុទ្ធសាស្ត្រដូចជាច្រកសមុទ្រ Hormuz ដែលជាច្រកសំខាន់សម្រាប់ការដឹកជញ្ជូនប្រេងសកល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYk_m81m0Jlztw2CMGz19MktQalcUdJ-SafY4TDKRappGihh5bxTRqd0KcEvGSq0AGV6PDmdTh7BvbPdIAsAEG7muvXrvtlcLhZZHovOPgYYJOJeHRcq_5ZPdM8eq5Y2Jnhe4G9iYVyLeXU3hGXMgaxLM9ObUaz-7bWjT5c6jbFPRlq-33Y55SuB2qiabr/s1080/photo_2026-01-29_14-25-06%20(3).jpg
ជាមួយគ្នានេះដែរ មន្ត្រីអ៊ីរ៉ង់បានបញ្ជាក់ថា «អ៊ីរ៉ង់មិនចង់បានសង្គ្រាមទេ» ប៉ុន្តែខ្លួនបានត្រៀមរួចជាស្រេច ដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារណាមួយ។ សេចក្តីថ្លែងការណ៍របស់ទីក្រុងតេអេរ៉ង់បានសង្កត់ធ្ងន់ថា ប្រសិនបើសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តណាមួយរបស់អាមេរិក ចាប់ផ្តើមសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ នោះផលវិបាកអាចពង្រីកហួសពីទីក្រុងតេអេរ៉ង់ រហូតដល់តំបន់ និងទីផ្សារសកលលោកកាន់តែធំ៕