តារាចម្រៀង ជូវី លីន ស្រាប់តែបង្ហោះសារយ៉ាងភ្ញាក់ផ្អើលចំនួនពីរដែលបង្ហាញថាមិនទទួលបានការគោរពពីមនុស្សដែលលោកគិតថាជាមិត្តនិងមួយទៀតបង្ហើបថាមានការគោរពស្រលាញ់អ្វីដែលសិល្បករតំណាងឱ្យប៉ុន្តែមិនអាចទទួលយកអាកប្បកិរិយាអ្នកនៅពីក្រោយ។
នៅយប់ថ្ងៃទី២៥ ខែមករា ជូវី លីន ដែលជាអតីតសមាជិក ប៉ូឡារិច ជាមួយនរិទ្ធ បានបង្ហោះសំណេរនៅលើគណនីផ្ទាល់ខ្លួនដែលមានអត្ថន័យថា «ខ្ញុំបានទទួលការមិនគោរពបំផុតពីមនុស្សដែលខ្ញុំគិតថាជាមិត្ត»។ ជូវី លីន បានកំណត់ការបញ្ចេញមតិយោបល់ប៉ុន្តែមានការបញ្ចេញមតិកុំឱ្យតារាប្រុសរូបនេះកុំខ្វល់ខ្វាយពីពួកគេប្រសិនជាពួកគេមិនគោរពលោក។
.png)
នៅព្រឹកថ្ងៃទី២៦ មករា លោកក៏បានបង្ហោះសំណេរមួយទៀតថាដែលមានន័យថា «ខ្ញុំនៅតែមានការគោរព និងស្រឡាញ់យ៉ាងពេញទំហឹងចំពោះសិល្បករ និងអ្វីដែលពួកគេតំណាងឱ្យ។ ប៉ុន្តែសេចក្ដីស្រឡាញ់ចំពោះសិល្បៈមិនមានន័យថាទទួលយកអាកប្បកិរិយារបស់មនុស្សដែលនៅពីក្រោយវានោះទេ»។
ការបង្ហោះសំណេររបស់ ជូវី លីន កំពុងធ្វើឱ្យអ្នកមួយចំនួនបង្ហាញចម្ងល់ថាមនុស្សដែល ជូវី គិតថាជាមិត្តបែរជាមិនគោរពលោកគឺជានរណា ដោយគ្រាន់តែបង្ហើបថាមិត្តភក្តិនោះក៏ជាអ្នកសិល្បៈដូចជាលោកផងដែរ។
ចាប់តាំងពីចាកចេញពីទ្រនំចាស់ ជូវី លីន មិនសូវជាកក្រើកលើទីផ្សារចម្រៀងនោះទេប៉ុន្តែលោកបានបើកហាងផ្ទាល់ខ្លួនចំនួនពីរ ជា Producer ក្នុងកម្មវិធីមួយ និងមានជាការបើកបង្រៀនអំពីការថតវីដេអូជាដើម៕










