លោក ងួន សុបិន ដែលជាសិល្បករមួយរូបទាំងជាអ្នកចម្រៀង សម្តែង រួមទាំងជាអ្នកនិពន្ធ បានផ្តាំផ្ញើទៅកាន់សិល្បករសិល្បការិនីជំនាន់ក្រោយៗដែលប្រកាន់អត្តចរិតក្រអឺតក្រទម ឆ្មើងឆ្មៃ ឱ្យចេះលើកដៃជម្រាបសួរសិល្បកររៀមច្បងមុនមិនរលាយខ្លួននោះទេ។ នេះមិនមែនជាលើកទី១នោះទេដែលអ្នកក្នុងចង្កោមសិល្បៈលើកឡើងពីបញ្ហានេះ ខណៈកន្លងមកមានតារារៀមច្បងជាច្រើនបង្ហាញថាអ្នកជំនាន់ក្រោយមួយចំនួនមិនសូវគោរពឱ្យតម្លៃចាស់ទុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbISHg7cccyF7Bda_Cizgn3MfIzqFjUZD_7t0UD-kP_ms0hozC3MsopSTSP9MOw6Q6pfk6ATeA8lNPcwAT3vYmMe_LEKGXvpQLy5B8y_G0_tl7BdMsA1DrLBUiaahhwCrMuBgMusF7s_1uqwN5Eh_0SoTiLYe-3LCRGcXiJ6pfq9AJTmftdVUGBKugq459/s1440/image_2026-01-24_14-50-09.png

នៅក្នុងកម្មវិធី «តាម Trend» លោក ងួន សុបិន បាននិយាយថា ក្នុងនាមលោកជាអ្នកសិល្បៈច្រើនឆ្នាំមកហើយលោកមិនអាចសម្តែងដល់ដូចក្មេងៗជំនាន់ក្រោយនោះទេ។ លោកថាពេលលោកជួបរៀមច្បងលោកបានលើកដៃជម្រាបសួរ ទោះបីជារៀមច្បងរូបនោះមិនបានផ្តល់ស្នាមញញឹមឱ្យលោកក៏ដោយ លោកនៅតែឱ្យតម្លៃដល់គាត់។ សិល្បកររូបនេះបន្តថា សិល្បករជំនាន់ក្រោយល្បីតាមរយៈហ្វេកប៊ុក ទិកតុក ពេលដែលជួបរៀមច្បងមិនចាំបាច់ជាលោកផ្ទាល់ ជារៀមច្បងដទៃទៀតគួរលើកដៃជម្រាបសួរហៅគាត់មុនមិនរលាយខ្លួននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN9Mzqw-ZdbmYADdpyNIe9P2A2HN5Tg0ueC4m1ggGHfxYDnAjXB-lQlQDrIWliK06RuJfiUIBYeNrDJZuZDVRAB34KxOAYrylkmBc6PsxjBL1h_GcT4F1NB6S1ikn4AyjEPIhz10g_XYtQhEkUMZeCdXSmIWZ-DAQl92M4bk3NOfacGJjV63J4TbJjk0pm/s960/image_2026-01-24_14-50-06.png

ម្ចាស់បទ «ប៉ាក់ពុងវ៉ុង» លើកឡើងទៀតថា បច្ចុប្បន្ននេះអ្នកសិល្បៈមួយចំនួន Influencer មួយចំនួន អ្នកលេងទិកតុកមួយចំនួនពេលដែលឃើញសិល្បកររៀមច្បងដែលជាអ្នកសិល្បៈពោរពេញដោយសមត្ថភាព មានសាលាត្រឹមត្រូវ មានស្ថាប័នទទួលត្រឹមត្រូវ មានការងារធ្វើត្រឹមត្រូវ មានងារជាអ្នកសិល្បៈ ក្មេងៗស្រករក្រោយមិនឱ្យតម្លៃនោះទេ។ លោក ងួន សុបិន ថាពួកគេមិនជម្រាបសួរ ហើយនៅពេលគេលេងសើចគេលេងតែគ្នាគេ ធ្វើឱ្យយូរៗទៅគុណតម្លៃនៃសិល្បៈរៀមច្បងកាន់តែខើចខ្លី ស្របពេលពួកគាត់មិនសូវពូកែខាង IT ខាងប្រម៉ូតលើបណ្តាញសង្គមធ្វើឱ្យអ្នកមានផេក១លាន ២លាន លើបណ្តាញសង្គមធ្វើឱ្យមានគំនិតថារៀមច្បងមិនល្បីដល់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNYQnnoOBlQDl9lqc8Sf5EUlWeFkMlxXY2YoMf4kJqyYaB3A_9XJnuAHCp6rKeCOZlNzQF3P-JN2grYTHFNiqF4EkjIS2YzX76JzoTpG58O2fiMrwgWsXcv55gay2xqChRKam7IzJLLB8wgJeHHBVR6ljYpLIiFAb9ZvrsVixOOuzLiu_iWwk1dx3Ywnp3/s1440/image_2026-01-24_14-50-06%20(3).png
លោក ងួន សុបិន បន្ថែមទៀតថា លោកមិនចង់ឱ្យអ្នកជំនាន់ក្រោយគិតបែបនេះនោះទេហើយបើមិនគិតថាគាត់ជារៀមច្បងសិល្បៈគួរគិតថាគាត់មានអាយុច្រើនជាង ដូច្នេះការគោរពគឺមិនខុសហើយក៏មិនអន់ដែរគ្រាន់តែលើកដៃជម្រាបសួរគាត់មុន៕