ស្របពេលមានការជជែកវែកញែកយ៉ាងច្រើននៅលើបណ្តាញសង្គមស្រាប់តែ ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ចេញមកបង្ហោះខ្លឹមសារយ៉ាងវែងដោយបានបញ្ជាក់ថាខ្លួននាងជាអ្នកលាតត្រដាងការពិតមិនមែនជាអ្នកប្រព្រឹត្តទង្វើអង្គហេតុ។ 
នៅយប់ថ្ងៃទី២៣ មករា Queen ហ្វីយ៉ាតា បានបង្ហោះរូបភាពសខ្មៅមួយសន្លឹកជាមួយនឹងខ្លឹមសារថា ការពិតនៅតែជាការពិតនាងមិននិយាយអ្វីក្រៅពីការពិតដាច់ខាត បើនាងចង់រុករកយករឿងអតីតកប់ចោលច្រើនឆ្នាំរបស់នរណាម្នាក់មកវៃប្រហារគេក៏ធ្វើបានព្រោះគ្រប់គ្នាមានរឿងអតីតទាំងអស់ មិនមែនលើលោកនេះមានតែនាងម្នាក់ឯងឯណាដែលមានរឿងអតីត.. ព្រោះនេះជាជីវិត។ បវរកញ្ញារូបនេះបន្តទៀតថា នាងច្បាស់ក្នុងចិត្តគឺនាងមិនមែនអ្នកប្រព្រឹត្តទង្វើអង្គហេតុតែអាចជាអ្នកលាតត្រដាងការពិត ទើបរឿងទាំងនោះកើតមកដែលកន្លងមកពីមុននាងអាចនឹងលោតត្រដាងការពិតដោយឱ្យកំហឹងដឹកមុខ និងសម្ដីមិនសមគួរ ទើបកំហុសអាចបង្វែរមកនាងវិញ តែលើកនេះផ្សេងគ្នា។

ហ្វីយ៉ាតា ថាបើរវល់តែយករឿងអតីតវៃបកទៅមករឿងនេះគ្មានថ្ងៃចប់ទេនាងក៏អាចបបួលគ្នាធ្វើដូចគេ តែគ្មានបានអ្វីមកវិញព្រោះវាមិនបានជួយនាងឱ្យប្រសើរជាងមុនឡើយហើយថែមទាំងនាំអ្នកដទៃរងទុក្ខដោយសាររឿងនាងទៀតក៏ថាបាន។ Miss Universe Cambodia 2025 រូបនេះថាការពិត អាក្រក់ ល្អ ស ខ្មៅ មិនពិបាកមើលទេបើមើលដោយការពិចារណា។.png)
ភ្ជាប់នឹងរឿងខាងលើនេះ ហ្វីយ៉ាតា ក៏បានលើកពីការប្រលងរបស់ខ្លួនដែលសមិទ្ធផលនាងបានទទួលគឺបានមកពីការអបអរសាទរជ្រើសយកនាងពីប្រជាជនកម្ពុជា។ដូច្នេះ កុំឆ្លៀតឱកាសដែលគេកំពុងព្រួតគ្នាលើនាងដើម្បីយកទៅលាងខ្លួន ហើយលាបពណ៌នាង។ រឿងផ្ទាល់ខ្លួនទង្វើអ្នកណាសាងអីក្នុងខ្លួនយើងដឹងច្បាស់បំផុត កុំទាញរឿងផ្សេង ជាពិសេសរឿងប្រលង និងបុគ្គលផ្សេងៗដែលមិនបានពាក់ព័ន្ធឱ្យមកពាក់ព័ន្ធ ដើម្បីឆ្លៀតឱកាសជាន់ពន្លិចនាង។ 
ហ្វីយ៉ាតា ថានាងធ្លាប់ប្រើសំលេងការពារកម្ពុជា ឈរជាខ្មែរទោះនៅក្នុងពេលវេលារឺតំបន់ដល់គ្រោះថ្នាក់ដល់សុវត្តិភាពអាយុជីវិតនាងដែលជាស្រ្ដីខ្មែរមួយរូបកន្លងមក យំក្នុងបន្ទប់ទឹកដោយសារតែភាពតានតឹង ព្រោះខ្លាចមិត្តរួមបន្ទប់ឃើញក៏មានដែរ.. ចឹងពេលនេះនាងសុំត្រឹមសំលេងយុត្តិធម៌នៃខ្មែរ ការពារនាងវិញផង។ ហ្វីយ៉ាតា បានប្រើពាក្យចុងក្រោយនៃសំណេររបស់នាងថា នាងធំធាត់មកជាមួយពាក្យថា «រៀនត្រូវ រៀនខុស និងលូតលាស់»៕










