តារាចម្រៀងនិងជាពិធីការិនី វ៉ាន់ នីឡា បានចែករំលែកការបង្ហោះមួយដោយបានបង្ហើបថានាងស្អប់មុខតារាចម្រៀង Lisa សមាជិកក្រុម BLACKPINK តាំងពីមិនទាន់ខឹងនាងជាជនជាតិថៃមកម្ល៉េះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjELJ0OmNI3qfCiq0upk2zOpF_6g4-TZ6IXfFQO_jF449-dXGNuo8eZfpkHBl4ybMlPZ7iiM5L5DWLlLBBTp4opZj9KIDfnqamfurr5FuqYNJxwu31ja4BWMrXSyrn6CQwE6EVJza15EIMo1PXxGMSU9lj-UOArGX0jvSFgH5Oeh4pMqLuuKIlMaVKPCwi1/s2048/image_2026-01-22_11-51-22%20(2).png
Lisa ដែលជាតារាចម្រៀង K-Pop ដ៏ល្បីល្បាញទូទាំងពិភពលោកមានដើមកំណើតមកពីថៃបានក្លាយជាប្រធានបទជជែកជាច្រើននៅលើបណ្តាញសង្គមកម្ពុជាតាំងពីមុននិងក្រោយ ប្រទេសទាំងពីរមានជម្លោះជាមួយគ្នាមកម្ល៉េះ។ ជាពិសេសនៅពេលតារាចម្រៀងរូបនេះស្លៀកពាក់ស៊ិចស៊ីអ្នកលេងបណ្តាញសង្គមកាន់តែរិះគន់នាងខ្លាំងក្លាពេលដែលថៃឈ្លានពានមកខាងកម្ពុជា។ អ្វីដែលធ្វើឱ្យមានការជជែកវែកញែកសាជាថ្មីគឺនៅពេលអ្នកលេងបណ្តាញសង្គមថៃបានប្រៀបធៀបយុវតីកម្ពុជាម្នាក់ស្លៀករ៉ូបពណ៌ស ហើយរូបភាពមួយទៀត Lisa ស្លៀកពាក់រ៉ូបពណ៌សត្រូវបានជនជាតិថៃមួយចំនួនដែលចូលចិត្តបង្កបញ្ហាលើបណ្តាញសង្គមបង្ហោះថា «ខ្មែរ Copy Style Lisa»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsigplFphL7nPBlrLvmkj_o1gO4HVGyGN-qUAI3cRyLX-RAkiEZ0R-heWlYKhbOFRzWbMcP1iKlsyoO3JuAMLM3dMDRCi8t48Qum-PgSEfD345f0rYWqROPuenqahs2peLp0FHZ5Y0ae_zaMgGy8xjXBNGJUv5uiO-OSmETmQOcYPomMBHY9E_Ysov28OD/s2048/image_2026-01-22_11-51-26.png
គណនីមួយមានការបង្ហោះថា «Lisaហ្នឹងណាគេ? អាសូរតែជាស្តេចស្រីថៃមិនថាទេ ត្រឹមជាអ្នកចំរៀងK-popសោះ។ រួចឱ្យតែស្លៀករ៉ូបសចម្លងពីLisaមែន? តើរ៉ូបសមួយហ្នឹង មានចុះក្នុងបញ្ជីបេតិកភណ្ឌរបស់ថៃហើយឬនៅ?»។ ខ្លឹមសារនេះត្រូវបានតារាចម្រៀង វ៉ាន់ នីឡា បានចែករំលែកបន្តដោយភ្ជាប់មកជាមួយនឹងសម្តីថា «ស្អប់មុខ Lisa ហ្នឹងតាំងពីមិនទាន់ខឹងថាវាជាសៀម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiejlyYJB36jPIWxD8LwGjShlgbWI_ogwur5QGiA1NnuF4dRC6nuYtWM_FRo0Fk0FF9qg5ujg6z43IYAUzexAM_Xht9px0dmUfhcb5qaTo4ZLukU7v9ywQQhOUBS735jNmW0isFFoWkQRKJY_HXWHHNfhKGrQyAlwd5MkRduzt3mQRFZI-7N_gXHmDD-Mup/s1600/image_2026-01-22_11-51-19.png

នៅតាមបណ្តាផេកធំៗគាំទ្រសកម្មភាព BLACKPINK នៅកម្ពុជាបានសម្រេចចិត្តបញ្ឈប់ការផ្សព្វផ្សាយសកម្មភាពទោល Lisa ចាប់តាំងពីប្រទេសកម្ពុជានិងថៃមានជម្លោះតានតឹងនៅតាមបណ្តាព្រំដែន។ ទោះយ៉ាងណា ពួកគេធ្លាប់ទទូចឱ្យសាធារណជនកុំតាមបញ្ចេញមតិអវិជ្ជមានលើការបង្ហោះរបស់ Lisa នូវពាក្យសម្តីមិនល្អពីព្រោះនាងមានអ្នកគាំទ្រច្រើនដែលធ្វើឱ្យជនជាតិដទៃមើលមកអត្តចរិតខ្មែរមិនល្អ៕