នៅល្ងាចថ្ងៃទី១៨ ខែមករា គណនី Weibo មួយដែលមានឈ្មោះថា Bai Sansan បានប្រកាសថា នាងកំពុងលក់រូបថតស្និទ្ធស្នាលរបស់តារាសម្តែង Wu Lei ក្នុងតម្លៃ ១០,០០០ យ័នប្រមាណជាង១៤០០ដុល្លារមួយរូបថត។ រហូតមកដល់ពេលនេះ នាងបានលក់រូបថតបានតែពីរសន្លឹកប៉ុណ្ណោះ ហើយបានបង្ហោះស្ថានភាពខឹងសម្បារជាច្រើនថែមទាំងចោទប្រកាន់តារាប្រុសរូបនេះបានប្រព្រឹត្តអំពើខុសច្បាប់រាប់មិនអស់។

ការបង្ហោះរបស់ Bai Sansan បានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលឈរនៅលំដាប់កំពូលនៃការស្វែងរកដ៏ក្តៅគគុកនៅលើ Weibo។ អ្នកប្រើប្រាស់អ៊ីនធឺណិតបានជជែកវែកញែកឥតឈប់ឈរអំពីភាពត្រឹមត្រូវនៃការបង្ហោះទាំងនេះ លទ្ធភាពដែល Wu Lei ត្រូវបានលាតត្រដាង។ ក្រោយមកតារាសម្តែង Wu Lei បានធ្វើបច្ចុប្បន្នភាពនៅលើ Weibo របស់ខ្លួនដោយបញ្ជាក់ថាលោកមិនដែលស្គាល់នារីដែលបង្ហោះនោះទេហើយលោកបានប្រគល់ឱ្យមេធាវីម្នាក់ដើម្បីបន្តសកម្មភាពផ្លូវច្បាប់។.png)
យ៉ាងឆាប់រហ័សស្ទូឌីយូ របស់ Wu Lei បានចេញការឆ្លើយតបជាផ្លូវការ។ ពួកគេបានបដិសេធព័ត៌មានដែលផ្តល់ដោយ Bai Sansan ហើយបាននិយាយថា ពួកគេនឹងបន្តចាត់វិធានការផ្លូវច្បាប់។ ភ្នាក់ងារ របស់តារាសម្ដែងរូប នេះបានប្រកាសថា «សេចក្ដីថ្លែងការណ៍ដែលបានលើកឡើងខាងលើដោយអ្នកប្រើប្រាស់អ៊ីនធឺណិតទាក់ទងនឹងសិល្បករ Wu Lei គឺជាពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋានទាំងស្រុង។ ស្ទូឌីយោបានបញ្ចប់ការប្រមូលនិងពង្រឹងភស្តុតាងហើយ ហើយនឹងបន្តចាត់វិធានការផ្លូវច្បាប់»។
Wu Lei កើតនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ១៩៩៩ នៅទីក្រុងសៀងហៃ ប្រទេសចិន។ លោកគឺជាតារាសម្តែងវ័យក្មេងម្នាក់ដែលមានទេពកោសល្យ និងជាទីស្រលាញ់បំផុតនៅក្នុងឧស្សាហកម្មកម្សាន្តចិន។ Wu Lei បានចាប់ផ្តើមអាជីពរបស់ខ្លួនតាំងពីក្មេង ដោយបានបង្ហាញខ្លួនក្នុងការផ្សាយពាណិជ្ជកម្មនៅអាយុ ៣ឆ្នាំ ហើយបានបង្ហាញខ្លួនជាលើកដំបូងនៅអាយុ ៦ឆ្នាំ៕










