ប្រទេសថៃ ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ មជ្ឈមណ្ឌលទំនាក់ទំនង និងដោះស្រាយបញ្ហាការបំពុលបរិយាកាសនៅប្រទេសថៃបានប្រកាសអាសន្នពីខ្យល់កខ្វក់ខ្លាំង (PM 2.5) គ្របដណ្តប់១៨តំបន់នៅទីក្រុងបាងកក និងបណ្តាខេត្តជាច្រើន ដែលមានបរិមាណខ្យល់កខ្វក់លើសកម្រិតស្តង់ដារឈានទៅប៉ះពាល់សុខភាព ។ មជ្ឈមណ្ឌលស្នើឱ្យពលរដ្ឋសហការផ្អាកការដុតកាកសំណល់ក្នុងស្រែចម្ការ ឬសំរាមគ្រប់ប្រភេទ និងសន្និដ្ឋានថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមករា ខ្យល់កខ្វក់នឹងកើនឡើងកាន់តែខ្លាំង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii7CLtRQZmJFvb7G0MCn7tSJwX1Wb-KRJNgPS-3If7ZV6kpdlY7rs8837dyis7JMoyqc25KHd5etuEf051YdOiA1z_Qs2Xcsr8pmtw3Lxd5lJutBN8s9pJ6pFNs6A8mjujxvpTQgRzdjoQTgw32dnsVRV8lz81-2BPBeP5nHXElufSTN9FZZPrxcr1IH5C/s1200/photo_2026-01-19_10-45-20.jpg

តាមការត្រួតពិនិត្យអាកាសធាតុ រួមទាំងបរិមាណខ្យល់កខ្វក់ (PM 2.5) នៅប្រទេសថៃរបស់មជ្ឈមណ្ឌលទំនាក់ទំនង និងដោះស្រាយបញ្ហាការបំពុលបរិយាកាសនៃនាយកដ្ឋានគ្រប់គ្រងខ្យល់កខ្វល់ គឺទីក្រុងបាងកកគ្របដណ្តប់ដោយខ្យល់កខ្វក់ខ្លាំងបំផុត រួមទាំងខេត្តចំនួន៣១ រួមមាន ៖ ប៉ាធុមថានី, ណុនថាក់បុរី, ណាខនប៉ាធុម, សមុទ្រសាខន, ពិស្នុលោក, ឧទ័យថានី, សីងបុរី, ស្រះបុរី, អាងថង, សុផាន់បុរី, អយុធ្យា, កានចាណាក់បុរី, រ៉ាជបុរី, សមុទ្រសង់ក្រាម, ប្រាជីនបុរី, ស្រះកែវ, ឆាក់ឈើងសៅ, ឈុនបុរី, ណងខាយ, ណងប៊ួឡាំផួន, ខនគែន, កាឡាក់ស៊ីន, មហាសារ៉ាខាម, រ៉យអេត, ជ័យភូមិ, ឧប៊ុនរ៉ាជថានី, ស៊ីសាកេត, ណាខនរ៉ាជសីម៉ា, បុរីរាំ និងសុរិន្ទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyYsvG_uyXCZ4PFWuK6eWzE4vHpH9oXeopsEoVW1LYvRsEd4PqRlq7C9rHmwwDnnR7IiRJ5tqgm_9jnFWbbOArPl0ihF6k-JVpkZIphHSpzti__tcbYf_c1r6SZ8BEYJAzVL_zBKgwaO4618Tkt1KEMxZdqiiZh_8jHXSYLi-VOC5bUcLLM3Aj0XW9XNCx/s1200/photo_2026-01-19_10-45-19%20(2).jpg

ការព្យាករបង្ហាញថា ខ្យល់កខ្វក់នឹងកើនឡើងខ្លាំងនៅទីក្រុងបាងកក និងតំបន់ជុំវិញ ព្រមទាំងភូមិភាគកណ្តាល និងខាងលិច ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ខណៈខេត្តចំនួន១៧ នៅភូមិភាគខាងជើង ខ្យល់កខ្វក់នឹងកើនឡើងខ្លាំង ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមករា ។ រីឯភូមិភាគឦសាន និងខាងកើត ខ្យល់កខ្វក់នឹងកើនឡើងខ្លាំង ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMP3vU3PStwQ7ReNb7etgacGD522HW_gXpIAKXfAGM9KPp-CmOTCxG_97AdgJjV5i6rkWAP-xMsNlWT4wax585EhthT3qKYuI7lbLbMG98_Iy5F2N0Re4JppRNIHGdBaFC8jVDMHbg0cdx04GOSBRxHImhrN0xRsc83LYfM30Qy7trMkJ5Mf6d8NEHt9Zk/s1200/photo_2026-01-19_10-45-19.jpg
មជ្ឈមណ្ឌលទំនាក់ទំនង និងដោះស្រាយបញ្ហាការបំពុលបរិយាកាសបានជូនដំណឹងទៅស្ថាប័នពាក់ព័ន្ធពីការអនុវត្តវិធានការតឹងរ៉ឹងដើម្បីគ្រប់គ្រងការដុតកាកសំណល់ក្នុងព្រៃ ស្រែចម្ការ និងទីវាលគ្រប់ប្រភេទ ព្រមទាំងត្រួតពិនិត្យការបំពុលខ្យល់ចេញពីរោងចក្រឧស្សាហកម្ម និងយានជំនិះគ្រប់ប្រភេទ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2Wdhg7Jd1sBGQH659bHNtJeMp8n04V-eYlsnTTzKlYeGBvBHdiW2iNKVJf9iuWqxcqmdqbtXetFLHTU6iNosTdaRnCJbCLkNqa0UKFYIZ0oFb1NFalfL3smO_X4jbqV2f5E4TbX1ikdvNIC9BgmfECbmXwYIyoZILsgmVYrG-lNJ4Q8wTRr_HbMjtwDWh/s1200/photo_2026-01-19_10-45-20%20(2).jpg

ក្រៅពីនេះ មជ្ឈមណ្ឌលក៏បានជូនដំណឹងឱ្យពលរដ្ឋថែទាំសុខភាព កាត់បន្ថយសកម្មភាពនៅក្រោមកំដៅថ្ងៃ និងប្រើប្រាស់ឧបករណ៍ការពារខ្លួន រួមមាន ៖ ពាក់ម៉ាស់ការពារខ្យល់កខ្វក់ PM 2.5 គ្រប់ពេលចេញទៅខាងក្រៅ ប្រសិនបើមានអាការៈខុសប្រក្រតី ដូចជា ៖ ក្អក ពិបាកដកដង្ហើម និងរមាស់ភ្នែក ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8nOzsWgE6QnPEctE-34lTWhWRN0hYOjdtldGRVhZGNv1D8Z40vRQwV2O8AbhS8DBFR8W4yjV4X5feTHJi1PJxCPLjN7gcofCmIOPhCu08mEc2fZjs4kzHC2YgQqm8-rLesG-krTNNQV4EOehZwPdFqMenyqNXVYk4pUjNW-Q_M6ptgBJems3URWpLTKe5/s1200/photo_2026-01-19_10-45-20%20(3).jpg

ចំណែកពលរដ្ឋនៅក្នុងតំបន់មានខ្យល់កខ្វក់ខ្លាំងបំផុតកម្រិតពណ៌ក្រហម ត្រូវផ្អាកសកម្មភាពក្រោមកំដៅថ្ងៃ ប៉ុន្តែបើចាំបាច់ត្រូវធ្វើការងារក្រោមកំដៅថ្ងៃ ត្រូវប្រើប្រាស់ឧបករណ៍ការពារខ្លួនជានិច្ច រួមមាន ៖ ពាក់ម៉ាស់ការពារខ្យល់កខ្វក់ PM 2.5 និងជួបគ្រូពេទ្យពេលមានអាការៈខុសប្រក្រតី ។ រីឯអ្នកមានជំងឺប្រចាំកាយ គួរតែស្ថិតនៅកន្លែងសុវត្ថិភាពគ្មានខ្យល់កខ្វក់ ព្រមទាំងត្រៀមថ្នាំពេទ្យ ឧបករណ៍ចាំបាច់ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ៕