សហរដ្ឋអាមេរិក ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសដំឡើងពន្ធទំនិញប្រទេសណាដែលប្រឆាំងនឹងផែនការអាមេរិកគ្រប់គ្រងកោះហ្គ្រីនឡែន (Greenland) ដោយសារលោកចាត់ទុកកោះនេះមានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រសន្តិសុខ ស្របពេលរងការរិះគ.ន់ពីរដ្ឋាភិបាលដាណឺម៉ាក សមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងអ្នកនយោបាយអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPCoVjyT8KXKIOevIi6qI5WvtX1Fzkjfnsc45SxDjcj6FOP0347z9cVgZIYmrj8uqXUdsyRtQAQ3O5Eyf-d_BGG2IF3NnHvc5cK1gjaTCciL2KM1o70MFtx4U4k7IRJqrA5_BRdDNHA30f1-VIt3gxiGvwyEJOCu9I-pMFh1g04FddQl8hV1MdKwoVsegR/s2400/image_2026-01-05_09-40-19.png

លោកប្រធានាធិបតី Trump បាននិយាយកាលពីថ្ងៃទី១៦ ខែមករា ថា អាមេរិកអាចនឹងអនុវត្តវិធានការដំឡើងពន្ធទំនិញប្រទេសណាដែលមិនយល់ស្របនឹងផែនការបញ្ចូលកោះហ្គ្រីនឡែនក្នុងទឹកដីអាមេរិក ដែលជាដែនដីគ្រប់គ្រងដោយខ្លួនឯងផង និងស្ថិតក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាកផង កោះនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុទ្ធសាស្ត្រសន្តិសុខអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdb5bVBonM2ZGMgUK5YLniiKmuRMcVIBo0VvnCArtPz0KC0z-mpDLTwWJpE1gidzBmuLZ8sa3kmf4hc6QKvSgorzwXo3QKl3wmEUw9BobGZi_4_XatMxe9s1gTR8p-wyfDnPasajsifJ1raSiNoGH65gMl-KaBFRM-nP2-iamUIXhv3CpfRVMHxPncHpfJ/s1498/image_2026-01-05_09-40-18.png

ក្នុងអំឡុងពេលប្រជុំនៅសេតវិមាន លោកប្រធានាធិបតី Trump បាននិយាយពីអាមេរិកនឹងដំឡើងពន្ធទំនិញប្រទេសណាដែលមានគំនិតផ្ទុយគ្នារឿងកោះហ្គ្រីនឡែន ប៉ុន្តែមិនបានបញ្ជាក់ច្បាស់លាស់តើមានប្រទេសណាខ្លះ ឬនឹងចាត់វិធានការតាមផ្លូវច្បាប់តាមវិធីណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgjf-3rZS3_wSz-IwAT5DtYrzlkFSMTEjGyB2kEeWspM0IPdVqhTmIGFayRT0Mg_MN0f49jIYDwTraBPoh7ma54TyX6BoLMINDudCTqWblobicjPiD6LbwwSCgGaItN-qw_mz6mSfDfGF9V2rg5Y935YsgXrvKnnpSMex8ft1QJkUHN1yjtdT4PWUH86if/s1084/image_2026-01-08_11-28-11.png

គោលជំហររបស់លោកប្រធានាធិបតី Trump ចំពោះកោះហ្គ្រីនឡែន ស្របពេលមានការប្រឆាំងពីប្រទេសជាច្រើន រួមទាំងដាណឺម៉ាក និងហ្គ្រីនឡែន ខណៈសមាជិកសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ (Democrat) និងគណបក្សសាធារណរដ្ឋ (Republican) មួយចំនួនក៏បារម្ភដែរ អំពីប្រធានាធិបតីអាមេរិកចង់គ្រប់គ្រងកោះនេះ ។ សមាជិកសភាអាមេរិករបស់គណបក្សទាំងពីរ ចំនួន១១នាក់ បានធ្វើដំណើរទៅកោះហ្គ្រីនឡែនដើម្បីបង្ហាញការគាំទ្រ និងស្តាប់មតិពលរដ្ឋហ្គ្រីនឡែន ថាតើពួកគេយល់ឃើញបែបណាចំពោះថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2rd8eFjwQKxpY1JbjltKHIQld0cKSIYrWAlIR4V5agv4Yzab0SEzdO3O8DVT7T7v9-s5TWouCQ_uDjM1ovMJ343MjLt_4FeuVCzcLGkTnfKB9RIRWvYz_hq6LbIPTGhQZhmQ5HFi-4TNsVkzdBgTOer-lK5xo7m3YGbWa37iGyBsSmHZXMAH55fXJFvR1/s770/image_2026-01-08_11-28-11%20(2).png

លោកប្រធានាធិបតី Trump និយាយជាញឹកញាប់ថា កោះហ្គ្រីនឡែនមានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រសន្តិសុខអាមេរិក ទាំងប្រព័ន្ធជូនដំណឹងជាមុនពីការវាយប្រហារដោយមីស៊ីល និងការគ្រប់គ្រងផ្លូវដឹកជញ្ជូនក្នុងតំបន់អាកទិក ខណៈដាណឺម៉ាកដាស់តឿន ប្រសិនបើអាមេរិកប្រើប្រាស់កម្លាំងកងទ័ពកាន់កាប់កោះ គឺស្មើនឹងការបំផ្លាញអង្គការ NATO ទាំងមូល ។ ដូចគ្នានេះ ប្រទេសនៅអឺរ៉ុបជាច្រើន រួមមាន ៖ បារាំង អាល្លឺម៉ង់ ស៊ុយអែត ន័រវែស ហ្វាំងឡង់ ហូឡង់ និងអង់គ្លេស បានបង្ហាញគោលជំហរគាំទ្រដាណឺម៉ាក និងបញ្ជូនកងទ័ពមកកោះហ្គ្រីនឡែន ចូលរួមភារកិច្ចល្បាតរួមគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJfxUjDLxUbQo9Ha7B0mPeerGxnFoeYsFjW6gZYqT0A7umlLT05tRgPDpyb3AdcKw8gMVykupJsj6igOTyak2ULOfJeieEl23_pehThhCNFM5j6Bwe13C0JHvDlvTsVQRQhLLkkhdPQA3KXq-0okif5GVX1kVGrZPxfS2PUDTlbC_9rwCR8Hk5mtd8pnh-/s1600/image_2026-01-08_11-28-12.png

កាលពីឆ្នាំ២០១៩ លោកប្រធានាធិបតី Trump ចង់ទិញកោះហ្គ្រីនឡែនម្តងហើយ ប៉ុន្តែត្រូវបានរដ្ឋាភិបាលដាណឺម៉ាក និងនាយករដ្ឋមន្ត្រីកោះហ្គ្រីនឡែនបដិសេធ ដោយអះអាងថា កោះហ្គ្រីនឡែនមិនមែនសម្រាប់លក់ឱ្យអាមេរិកទេ ដែលធ្វើឱ្យលោក Trump មិនពេញចិត្ត និងលុបចោលដំណើរទស្សនកិច្ចទៅប្រទេសដាណឺម៉ាកភ្លាមៗនាពេលនោះ ។ នៅឆ្នាំ២០២៦ លោកថា អាមេរិកចាំបាច់ត្រូវគ្រប់គ្រងកោះនេះជាបន្ទាន់ដើម្បីសន្តិសុខជាតិ និងការពារកុំឱ្យចិន-រុស្ស៊ីគ្រប់គ្រងនាថ្ងៃអនាគត ហើយអាមេរិកនឹងប្រើប្រាស់កម្លាំងទ័ពកាន់កាប់ បើការចរចាទិញកោះមិនជោគជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHFRrLQI0ztcl9zM6q3mg_r-jC4yYmywawKFHG5DcwszX7dTylwWJd6ZWaMmJiA6FYcQqjRV1MFJQ2acnpDzZH0YD0zkKp0R5n3M-c81S4wtAE-5juLPX_uRp7JmEZ5gF5zSi2ND30In9btYN4hgmcycTUM_cWJAg_pKhZMtuPMWwEiOfhU2GfeFZ_eBzK/s4384/image_2026-01-08_11-28-13%20(2).png

គួរបញ្ជាក់ថា អាមេរិកធ្លាប់ទិញអាឡាស្កាពីរុស្ស៊ីកាលពីឆ្នាំ១៨៦៧ ក្នុងតម្លៃត្រឹមតែ ៧លាន ២សែនដុល្លារប៉ុណ្ណោះ ខណៈប្រទេសនានាសើចចំអកថា អាមេរិកទិញអាឡាសា្កជាដែនទឹកកក ។ ប៉ុន្តែបច្ចុប្បន្ន អាឡាស្កាក្លាយជាដែនទឹកកកមានប្រេង មាស និងទីតាំងឈរជើងរបស់កងទ័ពអាមេរិក ហើយនេះអាចជាមូលហេតុធ្វើឱ្យលោក Trump សុខចិត្តធ្វើគ្រប់យ៉ាងដើម្បីទទួលបានហ្គ្រីនឡែនជាដែនទឹកកកធំជាងអាឡាស្កា ៕