ពលរដ្ឋខ្មែរទំនងជានៅចាំបានយ៉ាងច្បាស់នូវហេតុការណ៍ដ៏សែនឈឺចាប់មួយកាលពី១ខែមុន ក្នុងអំឡុងពេលដែលយោធាថៃបានទម្លា.ក់គ្រាប់បំផ្ទុះនៅបរិវេណជួសជុលប្រាសាទព្រះវិហារ បណ្ដាលឲ្យបា.ក់ធ្លាក់ដងស្ទូចខូចខាតយ៉ាងធ្ងន់ធ្ងរ។ ឥឡូវនេះហេតុការណ៍ស្រដៀងគ្នានេះ សុខៗក៏ស្រាប់តែកើតមាននៅក្នុងប្រទេសថៃ ជាហេតុធ្វើឲ្យមានការសង្ស័យពាក់ព័ន្ធនឹងផ្លូវក្នុងថា ការណ៍នេះគឺជាកម្មពៀ.រវេរាដែលថៃបានសាងមកលើកម្ពុជាជាក់ជាមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJydWhcniop0CIbxeMe6Stha1upH1f6ZZ2WaZ69c5RfEOAa0sTCnVAq2BQSCsQddxWPhoFnLYk2q-kP_Eyi9voYueXrnPKIdR_dlRAsKmpgilDXate-lQzZznSbWBQmhiRnWxudYaN6F-aHYYR__ZX76yR9ePO3-1l7Ybfow8f7U5gUWFu8-U0PgIL_xID/s720/photo_2026-01-15_11-41-27.jpg

កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វីដេអូនៃសកម្មភាពរបស់យោធាថៃក្នុងប្រតិបត្តិការបញ្ជាគ្រាប់ទៅទម្លាក់បំផ្ទុះនៅទីតាំងប្រាសាទព្រះវិហារ ត្រូវបានចែកចាយនៅលើបណ្ដាញសង្គម។ នៅក្នុងឃ្លីបវីដេអូនោះ យោធាថៃបាននាំគ្នាសើចយ៉ាងសប្បាយរីករាយ ហាក់ដូចជាមានការពេញចិត្តនឹងទង្វើឈ្លានពានដែលខ្លួនបានប្រព្រឹត្តយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivJG4XWZuHtnUp6XAzgwLccNXkatA5ug3vRB8ernEcgxQ-QDBJZ5aFiG9spm6_kSfI8pgAHBtYn6YzJUHUxhLfLjJdNqcloTYdDvSJYzXNgHSbfNxFrCnbDoaRWSqfLPPCqipTBbHAoU9L1lE6ne9z_B5dYk9tZ1R0gsFc-ZnkoIPZI5ZDvFI9GoRS2plY/s1280/photo_2026-01-15_11-41-38%20(2).jpg

ចំណុចដែលយោធាថៃបានវា.យប្រហារនៅពេលនោះ គឺជាគម្រោងជួសជុលរបស់ ឥណ្ឌា ដោយបំផ្លា.ញដងស្ទូច ដែលឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅផ្នែកជណ្ដើរខាងក្រោម។ នៅក្នុងអំឡុងពេលនោះ ទាំងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានសម្ដែងនូវការថ្កោ.លទោ.សយ៉ាងដាច់អហង្ការចំពោះសកម្មភាពដ៏អមនុស្សធម៌របស់យោធាថៃ ទៅលើទីតាំងដែលជាសម្បត្តិចប្បធម៌បេតិភណ្ឌពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMOvG0NWJj5RBXUMNoigKUwbWkcKt5VqLMAjQI72dBtbF05DlqtIG9E0d0rmOUsfGAjrm7XiPI05OthqQgjMUQAY9dWpXSC4SwdXEj1jCMuaMgYuDVZOYMtAxs87g7Rtxsd6Dpb868njr-z1QH_MEXFSSEwmf-sUItezVIsqJXtFaFNl2QAvudcI4SPJJ1/s1280/photo_2026-01-15_11-41-38%20(3).jpg

ក្នុងពេលជាមួយគ្នានោះ កម្ពុជាក៏បានទទូចនិងអំពាវនាវទៅកាន់អង្គការ និងស្ថាប័នអន្តរជាតិនានានៅលើពិភពលោក ជាពិសេសអង្គការ UNESCO ដែលជាអ្នកមានសមត្ថកិច្ចថែរក្សាការពារប្រាសាទព្រះវិហារ ឲ្យចាត់វិធានការដើម្បីទប់ស្កាត់និងបញ្ឈប់ទង្វើឈ្លានពានរបស់យោធាថៃជាបន្ទាន់ ប៉ុន្តែមិនទទួលបានការឆ្លើយតបដែលមានប្រសិទ្ធភាពណាមួយឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIKav5m_tmnxxLmrsG8vvsmsyk_kDLCwS0s4hLFlDK4Ru0Y6E_KfAUBy0nZfJHQaLX_EUAUNShAHVldUEBVYjwQUOrrzekBmLTHaU2fBzHk2H4PSW9W5pjnTwiqo-jCrHFwzVpvFCe1i8qljD9puRj7ZjAiYaaRC2SoCvARgOm0iBpKRIHuT89UUlMYSTF/s960/photo_2026-01-15_11-41-38.jpg

លុះរហូតមកដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ពោលគឺក្រោយរយៈពេល១ខែ ហេតុការណ៍ដ៏រន្ធ.ត់នៃការបា.ក់ដងស្ទូចដ៏ធំមួយធ្លាក់មកចំរថភ្លើងដែលកំពុងធ្វើដំណើរ ស្រាប់តែបានកើតមាននៅខេត្តនគររាជសីមា ប្រទេសថៃ ដោយបានសម្លា.ប់មនុស្សយ៉ាងហោចណាស់ មានរហូតដល់ជាង ៣០នាក់ហើយ គិតមកត្រឹមពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjxfazaVfVI4By1H4i9t1xRc_plFIZG3fI1L2CJLhaLwKfTvLloiwA0b0UDR0cBbGlhE43v5TCsGL4_TaH3o0K6fMK8Nfvq7-V-R5xiSCmtXmQcldzsvdyoMJuxEIzXgjfqVFHPdjfGsbe1ml0HayJh6VEtmdD07ZqP61wmRv-xDL3PtgGEfUvwM8nlQi1/s1280/photo_2026-01-15_11-41-38%20(6).jpg

អាជ្ញាធររបស់ថៃរកមកទាន់ឃើញមូលហេតុច្បាស់លាស់នៃឧបទ្ទវហេតុនេះឡើយ ដោយការស៊ើបអង្កេតជំហានដំបូងគេសន្និដ្ឋានថា អាចបណ្ដាលមកពីកំហុសបច្ចេកទេសនៅក្នុងការសាងសង់និងតម្លើង ដ្បិតទីតាំងកើតហេតុ គឺជាការដ្ឋានសាងសង់ផ្លូវដែក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhraYsAQ7MfaD2Xkha0vDK7H7nrBOQFh5OAc0IPR8KNvpUG1cuYUChD38LhaFbaXRWHgva9Dsxkdv5cbhC1aiq1RSHMQLJAkMJo4lYWdAHvhg7NQY5vr_NSlKLLKXwQN4BOkhGoNcdxR9kfWK2Cj7xhO3cUQXKMdHnH5AoegTsJwp5Qk4yWF_8gO7d88_aO/s1000/photo_2026-01-15_11-41-38%20(5).jpg
យ៉ាងណាមិញ ដោយសារតែវាហាក់ដូចជាចៃដន្យខ្លាំងពេកចំពោះគ្រោះថ្នាក់ទាំងអម្បាលមានដែលកើតមានទៅលើប្រទេសថៃ ក្រោយពួកគេបានរំលោ.ភបំពានមកលើកម្ពុជា បានជំរុញឲ្យប្រជាជនកម្ពុជាជាច្រើននៅពេលនេះយល់ឃើញថា ទាំងអស់នេះកើតចេញពីសេចក្ដីលោ.ភលន់ និងភាពសាហាវឃោឃៅគ្មានមនុស្សធម៌របស់យោធាថៃ ដែលធ្វើមកលើទីសក្ការៈបូជា ប្រាសាទបុរាណ ទឹកដី និងប្រជាជនខ្មែរ ជាហេតុនាំឲ្យធម្មជាតិ រួមទាំងកម្មពៀ.រជាអ្នកចាត់ការរកយុត្តិធម៌ឲ្យកម្ពុជាដោយខ្លួនឯង៕