តារាចម្រៀងដ៏មានឈ្មោះបោះសំឡេងក្នុងអាជីពសិល្បៈ មាស សុខសោភា បានបង្ហាញប្រាប់ទស្សនិកជនថាបន្ទាប់ពីទំនេរពីការងាររូបអ្នកនាងជ្រើសរើសមកសមាធិដើម្បីសុំសិរីសួស្តី។ នេះបើយោងទៅតាមវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមទិកតុកកាលពីពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTQDMef8Lct4gdaB3WoABomdhu20vtmDFOeCWkNaUZWWRj6cCwoX_rqCtyTCzDarjbIKRp4yVkOrZI88Dw6wL2j-k4LmFmD0QXXRzZKkOiPMBNmctRFEgG6Rb6qUekQco8UcHVY_TAZ3gAJtYX6sTTAC_XpeBZLIz0iwMSw96iuIQJGEh6dbkvE-DQzmEV/s2048/image_2026-01-14_14-16-50.png

នៅក្នុងវីដេអូនោះដែរអ្នកនាង មាស សុខសោភា បានស្លៀកឈុតពណ៌សជាមួយនឹងការបរិយាយទៅកាន់មហាជនថា ទំនេរពីការងាររូបខ្លួនមកសមាធិដើម្បីសុំសិរីសួស្តីពីព្រះគ្រប់ព្រះអង្គឱ្យមកជួយបីបាច់ថែរក្សាសំបកកាយរបស់ខ្លួនឱ្យមានភាពជ្រះថ្លានិងទទួលបានបុណ្យកុសល។ ជាមួយនឹងការបង្ហាញទម្លាប់ចូលចិត្តសមាធិបន្ទាប់ពីទំនេរការងារតារាចម្រៀងរូបនេះក៏បានផ្តាំផ្ញើឱ្យមហាជនដទៃទៀតចូលរួមធ្វើបែបនេះទាំងអស់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVMYmGl8VtcZhUukOriBORtuNCEZKyJ46xWo6NsANh1Kc7Kz34OSs_mco4M9mfgS2MLaS8p_N_PHq8U_I4ebhFxM8JlmQSaEj0HoyuoywQRkKiYZ7fTNXCwbgN65JKq1d3E8hbPf45yEOy_QeoSiJb-gB8anfrookmCPdxwRyTvAYbR86bkbzk5elY5-VF/s2048/image_2026-01-14_14-16-52.png

ចំពោះការលើកឡើងរបស់តារាចម្រៀង មាស សុខសោភា ខាងលើនេះអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិចម្រុះមកកាន់រូបនាង ហើយនេះក៏មិនមែនជាលើកដំបូងផងដែរសម្រាប់ មាស សុខសោភា ចាប់តាំងមានជីវិតឯកជនដ៏ច្របូកច្របល់។ អ្នកមួយចំនួនហាក់នៅតែមិនចិត្តចំពោះសកម្មភាពរបស់តារាចម្រៀងរូបនេះដោយនៅតែបន្តមានមតិរិះគន់ឥតឈប់ ដោយឡែកមតិមួយចំនួនទៀតថាការលើកឡើងរបស់អ្នកនាង មាស សុខសោភា មិនខុសនោះទេដែលគ្រាន់តែមកសមាធិដើម្បីសន្តិភាពផ្លូវចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN9jFZJF5-BSrODsNI2WQhBdH4F5vGT44-6ShcM2nabKyKQ5__m2D7A-sC6MUFDnet6bsWnQclKLkOvr8Y9qDCjjbU4cXsLFawk1Bf4opAFxd4UNFJzl-OSWqLQ4fZCfmtOkp6JRYRAPVoCfcLVEGI2ai6OP06w8wZiEkww7aCDmgaUCDo5OpJKvv80vZp/s2048/image_2026-01-14_14-16-55.png

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១ ខែមករា តារាចម្រៀង មាស សុខសោភា ទើបតែចេញបទថ្មីរបស់ខ្លួនមានចំណងជើងថា «គ្មានបងជីវិតអូននិរាករ»៕