អ្នកច្នៃម៉ូត ឯម រៀម បានធ្វើឱ្យសាធាណជនបញ្ចេញមតិវែកញែកជាច្រើនជុំវិញមកុដរបស់លោកបានពាក់ចូលរួមកម្មវិធី «ខ្លឹមព្រះនគរ» ជាមួយនឹងឈុត «រាជនីកន្ទេល»។ ដោយសារតែសន្ទុះការរិះគន់ឥតឈប់ឈរលោកឯម រៀម បានចេញបកស្រាយពីអត្ថន័យដោយភ្ជាប់មកជាមួយនឹងរូបរបស់ ភឹម ស្រីណូ។ ជុំវិញភាពចម្រូងចម្រាសនេះផេក បុរាណាចារ្យ ដែលតែងតែចែករំលែកពីវប្បធម៌ក៏បានលូកមាត់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjti2wn8tfFtCb__MlN1sJLnd_XkxiuVMXsWGX-Due-MgyLg4TldyWIRdYaiQo_CuzTtJnkwGxKkvBX7Go8UKjcnq7Vl1sqLVL1Z16tgO53YuDaKytbkh9t_YNjpXE2hfxdgmyud1eGbQPklw3Z0eA23hWvaEKCTy8C7ehhRpyTmSThUwiovajpFz6mB78g/s2048/image_2026-01-14_08-55-11.png
លោក ឯម រៀម បានសរសេរបង្ហោះនៅលើបណ្តាញសង្គមនៅល្ងាចថ្ងៃទី១២ ថា«តាមពិតទៅមកុដទាំងពីរនេះតំណាង ព្រះនាងឱមាទេវី និង ព្រះសិវៈ បានផលិតរួចរាល់តាំងពីឆ្នាំ២០២៤ តែមិនមានឱកាសបានថតបង្ហាញ គឺបានថតជាមួយ បវកញ្ញា ភឹម ស្រីណូ គឺមកុដព្រះនាងឱមាទេវី ។ បើតាមបែបព្រហ្មញ្ញសាសនា ពងមាន់ គឺតំណាងឱ្យ យោនី នៃព្រះនាងឱមាទេវី រីឯទៀន ដែលដោតបន្តពីលើពងមាន់ គឺតំណាងឱ្យ លិង្គ នៃព្រះសិវៈ ទាំងពីរនេះបញ្ចូលគ្នាបង្កើតបានជា គ្រឿងសិល្បៈ ដែលជនជាតិខ្មែរជឿជាក់ថាជាទេវបង្កើតលោក និងបង្កើតអ្វីៗទាំងអស់ពុំចេះចប់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipvRr5mNE6-kYaG2Xk82FLdAKdoN9wgdRtotg2Ju5TTWeIN1GMg4vz_FCFWnKEiw44jXdmXY7lftX0JEDjPkM6HM2DPSCN3nvDF7lJ_MNhuWwgyhDdXTfHJhG6si8Jn4D8mpNSTykXzIf5ovOBXvXS0HDTW0-hMSRW40RDsSBpAV5JFy93xbAL7ZHX1tct/s740/image_2026-01-14_08-55-12%20(3).png

អ្នកច្នៃម៉ូតរូបនេះ បន្តទៀតថា «សព្វថ្ងៃមានជំនឿតៗគ្នាថា អ្នកដែលអត់គូឱ្យទៅបួងសួងសូមពី ព្រះសិវៈ និងព្រះនាងឱមាទេវី និងគូគាប់…ឬអ្នកដែលមានគូហើយសូមបួងសួង ឱ្យស្រឡាញ់គ្នា និងសុខសប្បាយជារាងរហូត…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtGCYhnZptpRRSJIWz6JHZmWS1asoFvEmPOGwntcOGcTMXn0i0Zqq8YVsOY7bADvDKlk1cOAB7roAgu_HLq8hzzgF3CGuRzFVASz_98ZmH8lXkBncYQs-7en4ZCPNlyKFwNHlOB4w-gTAxf08MQh-7dXj6VMfXEw-wZERDSaTY83PGGZlzVRW_8V4_snY_/s2048/image_2026-01-14_08-55-10.png

ការច្នៃប្រឌិតរបស់លោក ឯម រៀម ត្រូវបានមនុស្សភាគច្រើនមិនពេញចិត្តនោះទេដោយហេតុថាមកុដរបស់លោកគឺមានសភាពច្បាស់ៗពេក។ ងាកមកកាន់ផេក បុរាណាចារ្យវិញក៏បាននិយាយប៉ុន្មានម៉ាត់ទាក់ទងនឹងការច្នៃប្រឌិតរបស់លោក ឯម រៀម ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkCXjEftYqnGbh0lCGbRgFyqsR7V737z4Jkb6dyxiQoe88zB1tWENS3jxARIYvaWyvt35vIFNSV8-NfCx79eGCFOxDll0UTYcr6NtO9469fynVdBkW4CHNrCJBy6brei28-NM3nRhmkQHvnabvgTeXc1XuxeFOCuoPko41GayK5Qm3RLFgEXyAza79chhL/s2048/image_2026-01-14_08-55-12.png

នៅយប់ថ្ងៃទី១៣ បុរាណាចារ្យ បានសរសេរថា «ការច្នៃប្រឌិតមានលក្ខណៈជាធម្មជាតិពេក ខុសពីទំនងនៃសិល្បៈប្រពៃណីខ្មែរដែលនិយមភាពជាសិល្បៈច្នៃប្រឌិតច្រើនជាង។ យើងអាចសង្គេតមើល បណ្តាសិវៈលិង្គនានា ក្នុងរចនាបថខ្មែរបាន។ មកុដជានិមិត្តរូបនៃក្សត្រនៃទេវៈ គួរតែប្រើប្រាស់ សិវៈលិង្គ (….) ដើម្បីបង្ហាញពីភាពខ្ពង់ខ្ពស់ ក្នុងវប្បធម៌»៕