ដេត ស្រីនាឌ Miss Charm Cambodia 2025 បាននាំយកឈុតតំណាងជាតិរបស់ខ្លួនដែលប្រកួតនៅប្រទេសវៀតណាមស្លៀកចូលរួមកម្មវិធី «ខ្លឹមព្រះនគរ» ម្តងទៀត។ អ្វីដែលទស្សនិកជនអាចមិនសូវជាបានដឹងរូបប្រាសាទអង្គរវត្តនៅខាងក្រោយគឺមានទម្ងន់រហូតដល់១០គីឡូក្រាមឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg5fxsOKepIElmbaFEq9bcVRvYKqVW9mdKbn33QMuS9FfcfTt9Ee_H6VY0gdW0feKP-W0cDFIOBc7lrrZdOV6_QcUNyiT27Fp34da4MjrCRHx3GCRBLtuJ5_W6R4Y-2s8PoRPBBamnxRdfKlhmi0VLIJTrFvu-gyw_tOQecG_IZVdYKSejHnk4vIxBoAYs/s2048/image_2026-01-13_16-06-06.png

«សមរាត្រី » គឺជាឈុតតំណាងជាតិរបស់ ដេត ស្រីនាឌ ដែលយកទៅប្រកួតនៅលើឆាកអន្តរជាតិ Miss Charm 2025 ដែលជាស្នាដៃតំឡើងឈុតដោយ «ទឹកគ្រឿង និង ក្មេងវត្ត»និងគូរដោយ វាសនា សឿង។ ឈុតខ្មែរដ៏ពិសេសនេះបានធ្វើឱ្យសាធារណជនចាប់អារម្មណ៍នាកន្លងមកត្រូវបាន ដេត ស្រីនាឌ យកមកបង្ហាញម្តងទៀតតាមរយៈកម្មវិធីរបស់តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស កាលពីថ្ងៃទី១១ ខែមករា មកនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil4_cf7AlewOWJROrOXV86teqwQ0r8H4bO19yRUQHfLQmp7Uw3Ry3HOs6wJNS7ObuIncmQEiuntFTNJEXma3D5paYwZKUpZA2ekWhw3LMfJiFcxwUohr_OIM_fC4b-f0YcJja2-jUW2bPwSM-XtFJ-diPRizWGQPk12chz06-3vCvF6RZmqcrHyjuhs-Nv/s2048/image_2026-01-13_16-06-08.png
តាមរយៈការផ្តល់បទសម្ភាសន៍ជាមួយនឹងពិធីករ ពិធីការិនី ដេត ស្រីនាឌ បានបញ្ជាក់ថានាងសម្រេចចិត្តជ្រើសរើសឈុតនេះដោយសារតែជាឈុតតំណាងជាតិដែលនាងប្រកួតនៅប្រទេសវៀតណាម។ អ្វីដែលធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលនៅខាងក្រោយនៃឈុតដែលមានប្រាសាទអង្គរវត្តមិនមែនធ្វើឡើងពីស្នោរមានទម្ងន់ស្រាលនោះទេប៉ុន្តែវាមានទម្ងន់រហូតដល់១០គីឡូក្រាមឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZnXg8wLWnsf7JlmjGOLAntstUqEbRJ7jDlAG4FsBs9Yaz2M93oHFwuZ5uFCRvo4nBIzxsMuED2I7OcWuQJHdlaEx1GFfrv3ozBz08oiKw6MUqqK5Ia-CHnH92WDunquRChLTZOxIz92pUgj44xjxfBXoNZhl3Jt_ypZtGvyq1QHaaoSgiNYSW7Ya6LTaG/s2048/image_2026-01-13_16-06-13.png

ការទម្លាយពីទម្ងន់រូបព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តមានទម្ងន់រហូតដល់១០គីឡូក្រាមនេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនភ្ញាក់ផ្អើលព្រោះនឹកស្មានថាមានទម្ងន់តិចតួចប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-EFw9Oqmg8JTAvxuNtn4DEavO3-QXnX_5AyTzl_ugoDkt6Bx26ah1XmST7BEVqsRL1Eb68ksqGCOFS5VQQkN7eo-hBcETLcqz5VjYBsbnY3FCj2nEAz4r8uG-FII4pph_PfLu0EYlEhaKjVhp4ANiknK-DOAP-MTYYgdxvqotEQawFFVINqnGFbAjHLtC/s2048/image_2026-01-13_16-06-11%20(2).png

គួរបញ្ជាក់ផងដែរថា ដេត ស្រីនាឌ បានសម្រេចចិត្តជម្នះការរិះគន់កន្លងមកនិងតាំងចិត្តប្រកួតឱ្យបានល្អរហូតដល់ទីបំផុតនាងបានបើកទ្វារកម្ពុជាចូល TOP 20 ជាលើកដំបូងក្នុងកម្មវិធីប្រកួតសម្រស់ Miss Charm 2025 ។ ជាមួយនឹងចំណាត់ថ្នាក់ TOP 20 ស្រីនាឌ បានឈ្នះពានរង្វាន់ពិសេសមួយគឺ BEST IN SOCIAL៕