ខេត្តនគររាជសីមា ៖ យ៉ាងហោចណាស់មនុស្សចំនួន ២២នាក់បានស្លា.ប់ និងជាងរាប់សិបនាក់ផ្សេងទៀតរងរបួស បន្ទាប់ពីដងស្ទូចដែលប្រើក្នុងការសាងសង់ស្ពានរថភ្លើងល្បឿនលឿនលើអាកាស បានបាក់ធ្លាក់ទៅលើរថភ្លើងដែលកំពុងដឹកអ្នកដំណើរ បណ្តាលឱ្យរេធ្លាក់ផ្លូវ និងឆេះ។ នេះបើតាមការចេញផ្សាយរបស់កាសែត Khaosod នាព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៦។

បើតាមអាជ្ញាធរក្នុងតំបន់ គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ០៩:០៥ នៅ Ban Thanon Khot ស្រុក Sikhio ខេត្តនគររាជសីមា ប្រទេសថៃ នៅពេលដែលស្ទូចដ៏ធំមួយបានធ្លាក់ទៅលើផ្លូវរថភ្លើង នៅខណៈដែលរថភ្លើងកំពុងដឹកអ្នកដំណើរពីទីក្រុងបាងកក ឆ្នពោះទៅ Ubon Ratchathani ហើយឆ្លងកាត់តំបន់នោះ។
គិតត្រឹមម៉ោង ១១ព្រឹកនេះ ក្រុមជួយសង្គ្រោះបានរកឃើញសា.កសពយ៉ាងហោចណាស់ ២២នាក់ហើយ ពីគំនរបា.ក់បែកនៃរថភ្លើងនៅកន្លែងកើតហេតុ ខណៈអ្នកដំណើរជាង ៤០ នាក់ផ្សេងទៀតនៅមានជីវិតបានរងរបួសជាទម្ងន់។
ជាមួយគ្នានេះ ក្រុមសង្រ្គោះបន្ទាន់មកពីការិយាល័យជួយសង្គ្រោះជាច្រើនផ្នែក បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដោយប្រើឧបករណ៍អារកាត់ និងគាស់កាយកម្ទេចកម្ទីរដែកដែលបានបា.ក់គ្របសង្កត់លើទូររថភ្លើង ដើម្បីជួយសង្គ្រោះអ្នកដំណើរដែលនៅជាប់គាំង។.jpg)
យ៉ាងណាមិញ បច្ចុប្បន្នអាជ្ញាធរថៃកំពុងបើកការស៊ើបអង្កេតមូលហេតុនៃការដួលរលំនេះ ខណៈចំនួនអ្នកបាត់បង់ជីវិត និងរងរបួសត្រូវបានគេរំពឹងថា អាចមានការកើនើងបន្ថែមទៀត ដោយសារប្រតិបត្តិការជួយសង្រ្គោះកំពុងបន្តនៅឡើយ៕










