(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានផ្ញើលិខិតទៅសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ស្តីពីការដកខ្លួនពីការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍ ឬកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ទីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ខាងមុខ នៅប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinPbfrUSUTny6k5lByxORjp8wYyQc1Ifi2tPCxSPQFrLpZ1xd6xc9IoUZYeNzoICSUED1LUezJ29QYYr_OqbSLUs0Mw0uFdFirkAz5RmFqvVfL9pfam0nZXM1fBx2XkCltptxtSopneWzy-r1LpZq60J0oCBCqkhaXVvfXWEx-B_VLebjSyvxrO11bFX7x/s990/photo_2026-01-13_11-29-55%20(2).jpg

យោងតាមលិខិតដែលបានដាក់ជូនទៅលោក Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៦ របស់លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានលើកឡើងថា ស្ថិតនៅក្នុងកាលៈទេសៈដែលមិនអាចមើលឃើញទុកជាមុន អត្តពលិក និងក្រុមគ្រួសាររបស់ពួកគេមិនអាចចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ បានទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqZQ1w-dnxmuglIP37XgNa1ikeN5QSUSSkiTf68UPdZpCusJqm7gRWAv1uI6g0aIimFF3F9XM-cF4yXgDf-plN6FdQuP4hoHQmaowpmJn0WvyajwDjTEQp_ETWitoP7yIh3Z-GenvOxmHMNYtvMAm0N8_NziaUXgu4LruWDz2rOJwEA0WCIOGm6kMy8K6z/s900/photo_2026-01-13_11-29-55%20(3).jpg
គួរជម្រាបថា នេះគឺជាលើកទី២ហើយដែលកម្ពុជាសម្រេចដកខ្លួនចេញពីការប្រកួតកីឡានៅក្នុងព្រឹត្តិការណ៍ធំៗដែលរៀបចំឡើងនៅប្រទេសថៃ បន្ទាប់ពីលើកទី១ កាលពីអំឡុងដើមខែធ្នូឆ្នាំ២០២៥ កម្ពុជាបានសម្រេចដកខ្លួនពីការប្រកួតស៊ីហ្គេមលើកទី៣៣ ដោយសារមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់អត្តពលិក និងគណប្រតិភូកម្ពុជាដែលទៅចូលរួម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7RKIySdoACjqA4MRXOxi_G42jLQoMkVJmri0X_DWf4uk0-SrxqIzfMy3ToUnzwU8OheAhNOgm6yuL_VJuMv4AgN8frxXFhnlIFMRZi5e4Hxmo3aT4ZcQg0RXi78x2lCryOZa0Ka87DfPlBzSZNNg5n6wYStcrY-qT32J2Hvewxa_QV-bKMQgCQRXd9fSA/s1280/photo_2026-01-13_11-29-55.jpg
ដោយឡែកនៅលើកទី២នេះក៏មិនសូវខុសគ្នាពីលើកទី១ដែរ ដោយការសម្រេចចិត្តនេះធ្វើឡើងក្រោមហេតុផលការពារសុវត្តិភាពរបស់អត្តពលិក ពីស្ថានការណ៍ដែលមិនអាចមើលឃើញណាមួយ ដ្បិតស្ថានភាពបច្ចុប្បន្នរវាងប្រទេសថៃនិងកម្ពុជា ហាក់មិនទាន់មានភាពប្រាកដប្រជានៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUFof9sB-M6bl1P9VtTyBpbEPGFZCIeFb-j5FlwQiE6bbJ0UlixftI_ykOwOofSGFrbwV8xA8tzFrunyX1lmWigyEQbozdiEegD2kWoaE2GnrPIz7Fxeifoz7nGRYkmm4rGWkTGIIH5w7jVzy4aZBwk8LWLAYP0ErrTglMVOOnuCV8f-TPXkTsHfzU1P0F/s1280/photo_2026-01-13_11-29-54.jpg

ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តដ៏សំខាន់ក្នុងការមិនទៅចូលរួមព្រឹត្តិការណ៍កីឡានៅប្រទេសថៃទាំងពីរលើកខាងលើនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់សហព័ន្ធកីឡាជនពិការអាស៊ាន (APSF) រួមទាំងសាធារណជនរបស់កម្ពុជា៕