ប្រទេសថៃ៖ ស្របពេលដែលហេតុការណ៍បំផ្ទុះគ្រាប់បែ.កនៅស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១១ទីតាំង នៅខេត្តភាគខាងត្បូងថៃ បានបង្កភាពភ័យខ្លាចនិងចលាចលដល់ប្រជាជនក្នុងតំបន់ លោកអានុទីន បានបកស្រាយដើម្បីកែប្រែស្ថានការណ៍ថា សកម្មភាពនេះមិនមែនជាអំពើភេរវកម្មន៉ទេ ប៉ុន្តែជាសញ្ញាដាស់តឿនសម្រាប់ការបោះឆ្នោតក្នុងស្រុក។

យោងតាមកាសែត Khaosod នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៦ បានចុះផ្សាយថា លោកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អនុទីន ឆាន់វីរៈគុល បានថ្លែងអំពីការបំផ្ទុះគ្រាប់បែ.ក និងការដុតបំផ្លាញក្នុងពេលដំណាលគ្នានៅស្ថានីយប្រេងឥន្ធនៈចំនួន ១១ កន្លែងនៅក្នុងខេត្តព្រំដែនភាគខាងត្បូង ប្រទេសថៃកាលពីថ្មីៗនេះ។.jpg)
ក្នុងការថ្លែងនោះ លោក អានុទីន បានទទួលស្គាល់ថា ការបំផ្ទុះនោះគឺជារឿងពិត ប៉ុន្តែបដិសេធថាវាមិនទាក់ទងនឹងសកម្មភាពភេរវកម្មរបស់ក្រុមឧទ្ទាមដើម្បីផ្ដាច់ទឹកដីនោះទេ ដោយបានបញ្ជាក់ថា ហេតុការណ៍នេះគឺជាសញ្ញាក្រើនរំលឹកនៃការរៀបចំសម្រាប់ការបោះឆ្នោតក្នុងស្រុកប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តីចាំផ្ទះរូបនេះបានសង្កត់ធ្ងន់លើតម្រូវការក្នុងការទប់ស្កាត់ឧប្បត្តិហេតុបែបនេះមិនឱ្យកើតឡើងម្ដងទៀត ហើយបានសម្របសម្រួលជាមួយកងទ័ពតំបន់ទី ៤ និងបញ្ជាការដ្ឋាននគរបាលខេត្តទី ៩ ដើម្បីដោះស្រាយបញ្ហានេះ។.jpg)
ជាមួយគ្នានេះ អាជ្ញាធរនៃខេត្តណារ៉ាធីវ៉ាត់ បានប្រកាសនូវបម្រាមគោចរ ដោយហាមការធ្វើដំណើរចេញពីផ្ទះចន្លោះពីម៉ោង៩យប់ដល់ម៉ោង៥ទៀបភ្លឺ នៅគ្រប់ស្រុកទាំងអស់ចាប់ពីយប់នេះរហូតដល់មានការជូនដំណឹងថ្មី។ នេះមិនមែនជាលើកទី១ ឬលើកទី២ ហើយក៏មិនមែនជាលើកទី៣ដែរ ប៉ុន្តែអំពើហិង្សាដោយការបំផ្ទុះគ្រាប់បែ.កនេះតែងកើតមានជាញឹកញាប់សឹងមិនលស់មួយថ្ងៃ នៅតំបន់ខេត្តភាគខាងត្បូងប្រទេសថៃ រីឯជនល្មើសមានគ្នាច្រើនទោះបីជាចាប់យ៉ាងណាក៏មិនចេះអស់ដែរ។.jpg)
ដោយឡែកចំពោះករណីខាងលើនេះ ក៏មិនខុសគ្នាពីហេតុការណ៍មុនៗដែរ ដោយប៉ូលីសបានដាក់ការសង្ស័យថាជាសកម្មភាពរបស់ក្រុមឧទ្ទាមផ្ដា.ច់ទឹកដី ប៉ុន្តែបែរជាត្រូវបាននាយករដ្ឋមន្រ្តីច្រានចោល ដោយអះអាងថា វាជាប់ពាក់ព័ន្ធដល់ការបោះឆ្នោតនៅខែកុម្ភៈខាងមុខទៅវិញ៕










