ថ្មីៗនេះនៅលើបណ្តាញសង្គមបានបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងបន្ទាប់ពីអ្នកគ្រូម្នាក់បានបោះសៀវភៅរបស់សិស្សានុសិស្សដោយសារតែពួកគេមិនបានកត់មេរៀន។ មិនត្រឹមតែសាធារណជនប៉ុណ្ណោះទេដែលនិយាយអំពីរឿងនេះតារាចម្រៀង លីម តិចម៉េង ក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនដូចគ្នា ខណៈបានរម្លឹកកាលពីខ្លួនលោកនៅសិក្សាផងដែរ។.png)
ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ជំនាន់ខ្ញុំគ្រូឱ្យកត់មេរៀន ឬ ទន្ទេញមេរៀន បើមិនគោរពតាមទេវិន័យគឺតឹងរឹងជាងនេះឆ្ងាយណាស់ អាចស៊ីរំពាត់ ឬ ឈរនៅដងទង់ជាតិ១ ថ្ងៃពេញ លើសពី៣ដងត្រូវហៅ ពុកម៉ែ មកនិយាយគ្នា មិនបានសប្បាយបែបនេះទេ»។ តារាចម្រៀង លីម តិចម៉េង បាននិយាយទៀតថាកាលពីលោកនៅរៀនទូរស័ព្ទអាចប្រើបានតែពេលក្រៅម៉ោងសិក្សាតែប៉ុណ្ណោះ ម៉ោងសិក្សាអាចយកចូលថ្នាក់រៀនបានតែ 1280 រឺ Nចុចពិលតែប៉ុណ្ណោះការពារមានការអ្វីពីគ្រួសារ។ លោកសង្កត់ធ្ងន់ថា «វិន័យសំខាន់ណាស់ មិនអាចលេងសើចបានទេ»។
ជុំវិញរឿងចម្រូងចម្រាសនេះ មានយុវជនម្នាក់បានចេញវីដេអូមួយលើកឡើងពីបញ្ហានេះប៉ុន្តែត្រូវបានសាធារណជនបញ្ចេញមតិរិះគន់យ៉ាងខ្លាំងក្រោយពីបង្ហាញការមិនពេញចិត្តចំពោះលោកគ្រូអ្នកគ្រូដែលប្រកាន់ភ្ជាប់វិន័យតឹងរឹង។ ពាក្យសម្តីរបស់យុវជនដែលនិយាយមិនបានគិតពិចារណវែងឆ្ងាយនេះដែរ លីម តិចម៉េង ថាប្អូនៗនឹងស្តាយក្រោយ។.png)
តារាចម្រៀង លីម តិចម៉េង បានលើកឡើងថា «ថ្ងៃណាមួយ ! ប្អូននឹងស្តាយក្រោយដោយសារតែសម្តីនេះ ! ប្អូនៗ ក្មួយៗ វ័យសិក្សា ត្រូវតែគោរពវិន័យសាលាឱ្យបានល្អ គុណធម៌ត្រូវមានជាប់ខ្លួនជានិច្ច»៕










