ម៉ានីឡា៖ អាជ្ញាធរហ្វីលីពីន បានរាយការណ៍ពីហេតុការណ៍បា.ក់គំនរសំរា.មដ៏ធំមួយក្នុងទីក្រុង Cebu ភាគកណ្តាលប្រទេសហ្វីលីពីន ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លា.ប់ របួស ៧នាក់ និងយ៉ាងហោចណាស់ ៣៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ នេះបើតាមការចេញរបស់ទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃសុក្រ ទី៩ មករា។.jpg)
ប៉ូលីសបាននិយាយថា ជនរងគ្រោះភាគច្រើនគឺជាកម្មករកាយសំរាម ដែលនៅខណៈពេលនៃការបា.ក់រលំនោះ ពួកគេមិនអាចរត់គេចខ្លួនទាន់ពេលវលា ជាហេតុធ្វើឲ្យកម្ទេចកម្ទីរសំរាមដ៏ក្រាស់បានគ្របដណ្ដប់និងសង្កត់ពួកគេឲ្យជាប់គាំង។ បច្ចុប្បន្ន ក្រុមអ្នកជួយសង្រ្គោះកំពុងបើកប្រតិបត្តិការស្វែងរកអ្នកដែលបានបាត់ខ្លួននៅក្រោមគំនរសំរាមទាំងយប់ទាំងថ្ងៃ។
.jpg)
អភិបាលក្រុង Cebu លោក Nestor Archival បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១២នាក់ត្រូវបានជួយសង្គ្រោះ និង ៣៨នាក់ផ្សេងទៀតនៅតែបាត់ខ្លួន។ ហើយមូលហេតុនៃការបា.ក់រលំនេះ គេនៅមិនទាន់អាចបញ្ជាក់ច្បាស់លាស់ភ្លាមៗនោះទេ ដោយមន្រ្តីជំនាញកំពុងបើកការស៊ើបអង្កេត។
លោកឧត្តមសេនីយ៍ឯក Roderick Maranan នាយនគរបាលតំបន់ បានធ្វើការបញ្ជាក់ថា ក្រៅពីបង្កគ្រោះថ្នាក់ដល់មនុស្ស គំនរសំរាមដែលបានបា.ក់នោះក៏បានប៉ះពាល់ដល់អគារទាបៗដែលនៅក្បែរនោះផងដែរ។ គិតមកត្រឹមពេលនេះ អាជ្ញាធរ និងមន្ត្រីនៅមជ្ឈមណ្ឌលគ្រប់គ្រងកាកសំណល់បានបញ្ជូនមនុស្សចំនួន ១១០នាក់ ដើម្បីសម្រួលប្រតិបត្តិការជួយសង្រ្គោះនៅកន្លែងចាក់សំរាម។ 
គួរជម្រាបថា ហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើង កាលពីអំឡុងខែកក្កដា ឆ្នាំ២០០០ ដែលគំនរសំរាមដ៏ធំមួយនៅកន្លែងចាក់សំរាមមួយកន្លែងក្នុងសង្កាត់ក្រីក្រមួយកន្លែងក្នុងទីក្រុង Quezon ជាយក្រុង Manila បានដួលរលំបន្ទាប់ពីមានព្យុះបោកបក់ជាច្រើនថ្ងៃ បណ្តាលឱ្យមនុស្សជាង ២០០នាក់ស្លា.ប់ និងបាត់ខ្លួនជាច្រើននាក់ បំផ្លាញផ្ទះតូចៗជាច្រើនខ្នង និងជំរុញឱ្យមានការអនុម័តច្បាប់មួយ ដែលតម្រូវឱ្យបិទកន្លែងចាក់សំរាមខុសច្បាប់ និងកែតម្រូវការគ្រប់គ្រងកាកសំណល់ដោយអាជ្ញាធរឡើងវិញ៕










