វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងវា.យប្រហារអ៊ីរ៉ង់ «ខ្លាំងក្លាបំផុត» ប្រសិនបើការប្រើប្រាស់អំពើហិង្សាប្រឆាំងនឹងការតវ៉ានៅក្នុងប្រទេសកាន់តែកើនឡើង ហើយធ្វើឲ្យក្រុមបាតុករស្លា.ប់កាន់តែច្រើន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិ។

នៅក្នុងបទសម្ភាសន៍ជាមួយ Hugh Hewitt Show លោក Trump បាននិយាយថា «ប្រសិនបើពួកគេចាប់ផ្តើមសម្លា.ប់មនុស្សបន្ថែម ដូចដែលពួកគេតែងតែធ្វើក្នុងអំឡុងពេលកុបកម្មរបស់ជនស៊ីវិល នោះកុបកម្មនឹងមានកាន់តែច្រើនឡើង។ ដូចគ្នានេះដែរ ប្រសិនបើពួកគេធ្វើវា យើងនឹងវាយប្រហារពួកគេយ៉ាងខ្លាំង»។.jpg)
ទន្ទឹមនឹងនេះ អនុប្រធានាធិបតី JD Vance បាននិយាយថា សហរដ្ឋអាមេរិកគាំទ្រក្រុមបាតុករដោយសន្តិវិធីនៅទូទាំងពិភពលោក រួមទាំងនៅអ៊ីរ៉ង់ផងដែរ។ លោកបានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមានថា «យើងពិតជាគាំទ្រនរណាម្នាក់ដែលចូលរួមក្នុងការតវ៉ាដោយសន្តិវិធី … ដែលកំពុងតស៊ូមតិដើម្បីសិទ្ធិរបស់ពួកគេ»។
.jpg)
សូមជម្រាបថា ការតវ៉ាបានចាប់ផ្តើមនៅថ្ងៃទី 28 ខែធ្នូ នៅឯផ្សារ Grand Bazaar ក្នុងទីក្រុងតេអេរ៉ង់ ដែលជាបេះដូងនៃសកម្មភាពអាជីវកម្មរបស់រដ្ឋធានី។ ក្រុមបាតុករបានតវ៉ាអំពីការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់រៀលអ៊ីរ៉ង់ និងស្ថានភាពសេដ្ឋកិច្ចដែលកាន់តែអាក្រក់ទៅៗ។ ក្រោយមកការតវ៉ាបានរីករាលដាលដល់ទីក្រុងជាច្រើនទៀតនៅទូទាំងប្រទេស។
ដោយឡែក ចំពោះមូលហេតុដែលសហរដ្ឋអាមេរិកលូកដៃចូលក្នុងបញ្ហានៅក្នុងប្រទេសអ៊ីរ៉ង់នៅពេលនេះ គឺដោយសារតែ ភាពចលាចលនៅទីនោះនឹងប៉ះពាល់ដល់កត្តាសិទ្ធិមនុស្ស អំណាចក្នុងតំបន់ និងក្ដីបារម្ភទាក់ទងនឹងនុយក្លេអ៊ែរ។ .jpg)
គិតមកទល់ពេលនេះ ស្ថានភាពមិនមានអ្វីប្រសើឡើងឡើយ ហើយដូចអ្វីដែលអាមេរិកបានព្រ.មាន ការវា.យប្រហារដ៏ខ្លាំងក្លាអាចនឹងកើតមានក្នុងពេលឆាប់ៗខាងមុខ ប្រសិនបើតួលេខអ្នកស្លា.ប់ដោយសារការតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់នៅតែបន្តកាន់ឡើង៕










