ការចា.ប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយា មិនមែនជាគំរូសម្រាប់ឱ្យចិនអនុវត្តតាមទេ បញ្ហារវាងតៃវ៉ាន់ងចិន គឺស្រេចតែលើការសម្រេចចិត្តរបស់ប្រធានាធិបតីចិន លោក Xi Jinping ហើយវាខុសគ្នាស្រឡះពីបញ្ហារវាងអាមេរិកនិងវេណេស៊ុយអេឡា ។ អាមេរិកវាយប្រ.ហារវេណេស៊ុយអេឡា និងចា.ប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro និងភរិយានាពេលថ្មីៗនេះ ដោយសារវេណេស៊ុយអេឡាគំរា.មកំហែងអាមេរិកដោយផ្ទាល់ រីឯតៃវ៉ាន់មិនបានគំរា.មកំហែងចិនទេ ។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ។

លោកប្រធានាធិបតី Donald Trump បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានអាមេរិក The New York Times កាលពីថ្ងៃទី៨ ខែមករា ថា រដ្ឋាភិបាលរបស់អតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានបណ្តោយឱ្យមានការនាំថ្នាំញៀនចូលទឹកដីអាមេរិក និងបណ្តោយឱ្យឧក្រិដ្ឋជនចេញពីពន្ធនាគារឆ្លងដែនទៅប្រទេសផ្សេងៗរួមទាំងអាមេរិក ដែលគំរាមកំហែងអាមេរិកយ៉ាងខ្លាំង ប៉ុន្តែតៃវ៉ាន់មិនបានធ្វើបែបនេះដាក់ចិន ។ ដូច្នេះ ការដែលលោកបញ្ជាឱ្យកងកម្លាំងពិសេសអាមេរិកចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយា បញ្ជូនមកអាមេរិកកាលពីថ្ងៃទី៣ ខែមករា មិនមែនជាគំរូសម្រាប់ឱ្យចិនធ្វើដាក់តៃវ៉ាន់ទេ ។

លោកប្រធានាធិបតី Trump ចាត់ទុកបញ្ហាតៃវ៉ាន់ស្រេចតែលើការសម្រេចចិត្តរបស់ប្រធានាធិបតីចិន លោក Xi ប៉ុន្តែលោកធ្លាប់ប្រាប់លោក Xi ថា អាមេរិកមិនចង់ឃើញចិនគំរាមកំហែងតៃវ៉ាន់ ។ លោកជឿថា លោក Xi នឹងមិនគំរាមកំហែង ឬបញ្ជាឱ្យកងទ័ពចិនវាយប្រហារតៃវ៉ាន់ទេ ក្នុងអាណត្តិលោកកាន់តំណែងជាប្រធានាធិបតីអាមេរិក ។
ការលើកឡើងពីបញ្ហាតៃវ៉ាន់របស់ប្រធានាធិបតីអាមេរិក គឺបន្ទាប់ពីប្រទេសនានាមានចម្ងល់ថា បន្ទាប់ប្រធានាធិបតីអាមេរិកបញ្ជាឱ្យកងកម្លាំងពិសេសអាមេរិកចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយាបញ្ជូនទៅពន្ធនាគារនៅទីក្រុងញូវយ៉ក តើប្រធានាធិបតីចិននឹងបញ្ជាឱ្យកងទ័ពទៅវាយប្រហារតៃវ៉ាន់ដែរឬទេ ។.png)
ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ លោក Hsu Szu-chien និយាយកាលពីថ្ងៃទី៥ ខែមករា ថា កងទ័ពតៃវ៉ាន់បានរៀបចំផែនការ និងហ្វឹកហាត់រួចស្រេចដើម្បីត្រៀមទប់ទល់ស្ថានការណ៍អាសន្ន ក៏ដូចជាការពារកោះតៃវ៉ាន់ បន្ទាប់ពីកងទ័ពចិនធ្វើសមយុទ្ធទ្រង់ទ្រាយធំរយៈពេល២ថ្ងៃឡោមព័ទ្ធកោះតៃវ៉ាន់ ។.png)
កងទ័ពចិនធ្វើសមយុទ្ធដោយការបាញ់គ្រាប់ពិតជុំវិញកោះតៃវ៉ាន់ ក្រោយពីរដ្ឋាភិបាលអាមេរិកអនុម័តការលក់អាវុធថ្មីយ៉ាងច្រើនឱ្យតៃវ៉ាន់ ស្មើទឹកប្រាក់ប្រមាណ ១ម៉ឺន ១ពាន់លានដុល្លារ ។ រដ្ឋាភិបាលចិនបានថ្កោលទោសរដ្ឋាភិបាលអាមេរិកល្មើសអធិបតេយ្យចិនយ៉ាងខ្លាំង និងជាសញ្ញាគ្រោះថ្នាក់សម្រាប់ចិន ដែលអាមេរិកគាំទ្រការទាមទារឯករាជ្យរបស់តៃវ៉ាន់ ពីព្រោះចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ។
គួរបញ្ជាក់ថា អាមេរិកចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡានិងភរិយា បានធ្វើឱ្យសហគមន៍អន្តរជាតិភ្ញាក់ផ្អើលយ៉ាងខ្លាំងពីការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក និងជាប្រវត្តិសាស្ត្រដ៏សំខាន់ ។ ទន្ទឹមនឹងនេះ ក៏មានការបារម្ភផងដែរខ្លាចមេដឹកនាំចិនយកគំរូតាមអាមេរិក ហើយវាយប្រហារតៃវ៉ាន់ដោយការប្រើប្រាស់កម្លាំងទ័ព ពីព្រោះចិនទើបតែធ្វើសមយុទ្ធទ្រង់ទ្រាយធំឡោមព័ទ្ធតៃវ៉ាន់ ។
រុស្ស៊ី ចិន អ៊ីរ៉ង់ និងប្រទេសនៅអាមេរិកឡាទីន បានបង្ហាញក្តីបារម្ភ និងរិះគន់អាមេរិក ដែលអនុវត្តគោលនយោបាយវាយប្រហារវេណេស៊ុយអេឡា ថាអាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយដែលមានអធិបតេយ្យ និងរំលោភច្បាប់អន្តរជាតិ ។ ប្រទេសទាំងនេះអំពាវនាវឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដោះស្រាយបញ្ហាតាមរយៈការទូត និងគោរពអធិបតេយ្យរបស់ប្រទេសទាំងអស់ ៕










