ការចា.ប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយា មិនមែនជាគំរូសម្រាប់ឱ្យចិនអនុវត្តតាមទេ បញ្ហារវាងតៃវ៉ាន់ងចិន គឺស្រេចតែលើការសម្រេចចិត្តរបស់ប្រធានាធិបតីចិន លោក Xi Jinping ហើយវាខុសគ្នាស្រឡះពីបញ្ហារវាងអាមេរិកនិងវេណេស៊ុយអេឡា ។ អាមេរិកវាយប្រ.ហារវេណេស៊ុយអេឡា និងចា.ប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro និងភរិយានាពេលថ្មីៗនេះ ដោយសារវេណេស៊ុយអេឡាគំរា.មកំហែងអាមេរិកដោយផ្ទាល់ រីឯតៃវ៉ាន់មិនបានគំរា.មកំហែងចិនទេ ។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKxaEuSu-c7LCCo-2ZZawUvgTjn2j3_R8IEx7XA43yLjweRIN29GRk4uzIUVIkkZQNPcKXgNJ2Ih-niv5axn81jkIOhLnZ6JwDYQu3aZTn3CmGV_ARGsp_xqrrvix_JizKn8rcrqL-ek3PVRrEv6yWmpY7uqjkVAPXCAlBQUCx9RHLhYSUf5hKfova7Xf1/s1278/image_2026-01-09_15-29-39.png
លោកប្រធានាធិបតី Donald Trump បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានអាមេរិក The New York Times កាលពីថ្ងៃទី៨ ខែមករា ថា រដ្ឋាភិបាលរបស់អតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានបណ្តោយឱ្យមានការនាំថ្នាំញៀនចូលទឹកដីអាមេរិក និងបណ្តោយឱ្យឧក្រិដ្ឋជនចេញពីពន្ធនាគារឆ្លងដែនទៅប្រទេសផ្សេងៗរួមទាំងអាមេរិក ដែលគំរាមកំហែងអាមេរិកយ៉ាងខ្លាំង ប៉ុន្តែតៃវ៉ាន់មិនបានធ្វើបែបនេះដាក់ចិន ។ ដូច្នេះ ការដែលលោកបញ្ជាឱ្យកងកម្លាំងពិសេសអាមេរិកចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយា បញ្ជូនមកអាមេរិកកាលពីថ្ងៃទី៣ ខែមករា មិនមែនជាគំរូសម្រាប់ឱ្យចិនធ្វើដាក់តៃវ៉ាន់ទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYBDNTmeSIHChgWU1NIj9Z5z_AM2S5pVyieze576BaLWOXir4i53mpupW_r822k2DUKvuhYm14iLgJnYdEF79YMF616AGsL9TjA1h2L0wNS8OpacQ4K8Q8Fr6GXJ7b_uIeUhLP6Io3aKaixkRM6cmthw6SQVNfSb9Rq6aRZe4VkDQpIQ0hySp5HFDT5XhM/s1800/image_2026-01-09_15-29-40.png
លោកប្រធានាធិបតី Trump ចាត់ទុកបញ្ហាតៃវ៉ាន់ស្រេចតែលើការសម្រេចចិត្តរបស់ប្រធានាធិបតីចិន លោក Xi ប៉ុន្តែលោកធ្លាប់ប្រាប់លោក Xi ថា អាមេរិកមិនចង់ឃើញចិនគំរាមកំហែងតៃវ៉ាន់ ។ លោកជឿថា លោក Xi នឹងមិនគំរាមកំហែង ឬបញ្ជាឱ្យកងទ័ពចិនវាយប្រហារតៃវ៉ាន់ទេ ក្នុងអាណត្តិលោកកាន់តំណែងជាប្រធានាធិបតីអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZndNhIcihQOxeSuDs3zivZvlOtfXVJwX1vC5VWYud0sAB7GtoPu4hBQ3-YOTRsw6TUriZeZ-wP35fn0f3knc6CtugTfS6BZOchqe2pDPxlZXgZVOH8kWgRquCIdxWgKAm-CfvyU7to_Wq3N7AjuM389UUVVF7SRNql-MJVOfFKFZTXV8Em-Cp44FRSmsv/s1280/image_2026-01-09_15-29-42.png

ការលើកឡើងពីបញ្ហាតៃវ៉ាន់របស់ប្រធានាធិបតីអាមេរិក គឺបន្ទាប់ពីប្រទេសនានាមានចម្ងល់ថា បន្ទាប់ប្រធានាធិបតីអាមេរិកបញ្ជាឱ្យកងកម្លាំងពិសេសអាមេរិកចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយាបញ្ជូនទៅពន្ធនាគារនៅទីក្រុងញូវយ៉ក តើប្រធានាធិបតីចិននឹងបញ្ជាឱ្យកងទ័ពទៅវាយប្រហារតៃវ៉ាន់ដែរឬទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_GW0cWIrZScZKm67-rcuEuWbLsA3fV7oOnp9w_c_AQW5F1gvKWqhO8e6Pm1K6s_3_b2XiK8F8Udo5OWZwM-2pz-o_37c4qTUoCOU3NM7N7D_N4Ln8Yk5wXmivfhMEYRedgDrCD7TPgy3U9YQiJYi5Oj26M9ZNOIXFscofle-gLh4KyWNf2X8SlhXthV0x/s1200/image_2026-01-09_15-29-42%20(2).png

ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ លោក Hsu Szu-chien និយាយកាលពីថ្ងៃទី៥ ខែមករា ថា កងទ័ពតៃវ៉ាន់បានរៀបចំផែនការ និងហ្វឹកហាត់រួចស្រេចដើម្បីត្រៀមទប់ទល់ស្ថានការណ៍អាសន្ន ក៏ដូចជាការពារកោះតៃវ៉ាន់ បន្ទាប់ពីកងទ័ពចិនធ្វើសមយុទ្ធទ្រង់ទ្រាយធំរយៈពេល២ថ្ងៃឡោមព័ទ្ធកោះតៃវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJb-ZZ3c3VJwXku4XK-LMVJTND8kPxFr-Vl-IinqMFMcHy5bmgNHRw-m-v-7SYnO713O5EvFL60lLP4TcYxkXYQe_LJ9cTQ-rL42RVN9dqawe-Y7Z-Cyv5pJFuHCoIzT5U-Lf3m1mgVPy7ILKCSTtGAIpo1GFxXqOPUAhqTmFvSBXN3-RaIRVoryZNCc-9/s1080/image_2026-01-09_15-30-15%20(2).png

កងទ័ពចិនធ្វើសមយុទ្ធដោយការបាញ់គ្រាប់ពិតជុំវិញកោះតៃវ៉ាន់ ក្រោយពីរដ្ឋាភិបាលអាមេរិកអនុម័តការលក់អាវុធថ្មីយ៉ាងច្រើនឱ្យតៃវ៉ាន់ ស្មើទឹកប្រាក់ប្រមាណ ១ម៉ឺន ១ពាន់លានដុល្លារ ។ រដ្ឋាភិបាលចិនបានថ្កោលទោសរដ្ឋាភិបាលអាមេរិកល្មើសអធិបតេយ្យចិនយ៉ាងខ្លាំង និងជាសញ្ញាគ្រោះថ្នាក់សម្រាប់ចិន ដែលអាមេរិកគាំទ្រការទាមទារឯករាជ្យរបស់តៃវ៉ាន់ ពីព្រោះចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6xKOj4xSUoAmZ_QKMAqMH2wx_NbymZ8pNFYpiEIyCnK3d0heGfphUfko9hT_HzzBPvV6-gs5U7KbtXpbvYSt6XAkcVFvMCVhunMTukMWbErc4-HnURYICwdkC8yqELbWWwulAaZqJ6wIxarYuSYE8Iu_v82lugTY5BFbqV-Bw8QULCEQ4ipaiXNVr91gy/s1280/image_2026-01-09_15-30-15.png

គួរបញ្ជាក់ថា អាមេរិកចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡានិងភរិយា បានធ្វើឱ្យសហគមន៍អន្តរជាតិភ្ញាក់ផ្អើលយ៉ាងខ្លាំងពីការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក និងជាប្រវត្តិសាស្ត្រដ៏សំខាន់ ។ ទន្ទឹមនឹងនេះ ក៏មានការបារម្ភផងដែរខ្លាចមេដឹកនាំចិនយកគំរូតាមអាមេរិក ហើយវាយប្រហារតៃវ៉ាន់ដោយការប្រើប្រាស់កម្លាំងទ័ព ពីព្រោះចិនទើបតែធ្វើសមយុទ្ធទ្រង់ទ្រាយធំឡោមព័ទ្ធតៃវ៉ាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi4gU8Azr3e0hOpLTt5wIcq-tALHMNnRWXyGi5a6_1meD92g1a3_sS0MRRwH64JNd8nuEgNGb_WgvKCm5LGdomxuv1bM8Q-1CQtCEvGSjxAee6OJZNJIA7OP60sUQwUpI0FQb5bhSsjax9LQ6u49dEAsyh763OBM-hl5enZmGjT6gDqa2XtZl7Jmki-7CQ/s2592/image_2026-01-09_15-30-16.png

រុស្ស៊ី ចិន អ៊ីរ៉ង់ និងប្រទេសនៅអាមេរិកឡាទីន បានបង្ហាញក្តីបារម្ភ និងរិះគន់អាមេរិក ដែលអនុវត្តគោលនយោបាយវាយប្រហារវេណេស៊ុយអេឡា ថាអាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយដែលមានអធិបតេយ្យ និងរំលោភច្បាប់អន្តរជាតិ ។ ប្រទេសទាំងនេះអំពាវនាវឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដោះស្រាយបញ្ហាតាមរយៈការទូត និងគោរពអធិបតេយ្យរបស់ប្រទេសទាំងអស់ ៕