រយៈពេលចុងក្រោយនេះព្រះនាង ចេណ្ណា បានធ្វើឱ្យទស្សនិកជនក្នុងនិងក្រៅប្រទេសចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបទចម្រៀង «សារភាពគ្មានន័យ» ដែលមានក្បាច់រាំកំពុងល្បីកក្រើកពេញវេទិកាទិកតុក។ មានដុងសិល្បៈដ៏សម្បូរបែបមិនថារាំសម័យ បុរាណ ច្រៀងជាភាសាជាតិឬបរទេស ព្រះនាង ចេណ្ណា បានបង្ហើបថាតារាចម្រៀង ឱក សុគន្ធកញ្ញា គឺជាកំពូលអាយដលរបស់ទ្រង់ថែមទាំងជាអ្នកបំផុសគំនិតក្នុងការដែលទ្រង់ចាប់អាជីពសិល្បៈ។

ប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយប៉ុន្តែថ្មីៗនេះព្រះនាង ចេណ្ណា ទើបតែបង្ហើបថាទ្រង់ទើបតែបានជួបតារាចម្រៀង ឱក សុគន្ធកញ្ញា ជាលើកទី១។ ព្រះនាង បានបង្ហាញថា អ្នកនាង ឱក សុគន្ធកញ្ញា ជាសិល្បការិនីរៀមច្បងមួយរូប ដែលទ្រង់គោរពស្រឡាញ់ក្នុងចិត្តតាំងពីក្មេងមក។ 
នៅថ្ងៃទី៤ មករា ព្រះនាង ចេណ្ណា បានបង្ហោះនៅលើបណ្តាញសង្គមថា «អ្នកមីង(ឱក សុគន្ធកញ្ញា) ជាគំរូ ដែលផ្តល់នូវការបំផុសគំនិត និងជំរុញខ្ញុំ លើវិថីសិល្បៈរហូតមកទល់សព្វថ្ងៃ។ ខ្ញុំបានជួបអ្នកមីងផ្ទាល់លើកនេះ ធ្វើឱ្យខ្ញុំកាន់តែគោរពស្រលាញ់មីងលើសពីមុនទៀត ព្រោះតែភាពស្រស់ស្អាត ភាពទន់ភ្លន់ និងពាក្យសម្ដីលើកទឹកចិត្តល្អៗរបស់មីង។
ខ្ញុំសូមអរគុណមីងកញ្ញា ដែលបានរួមចំណែកមួយ ក្នុងការត្រួសត្រាយបើកផ្លូវវិស័យតន្ត្រី និងបង្កើតឱកាស សម្រាប់សិល្បករជំនាន់ថ្មី នៅក្នុងប្រទេសយើង ហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចអភិវឌ្ឍខ្លួន និងរៀនសូត្របន្ថែមទៀត ពីអ្នកមីង»។
គួរបញ្ជាក់ផងដែរថា ព្រះនាងជាអ្នកសិល្បៈម្នាក់ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនតាំងពីទ្រង់នៅតូចមកម្ល៉េះរហូតមកដល់បច្ចុប្បន្ននេះ។ ការគាំទ្រនេះមិនមែនដោយសារតែទ្រង់មានសែជារាជវង្សប៉ុណ្ណោះទេប៉ុន្តែព្រះនាង ចេណ្ណា មានទេពកោសល្យសម្បូរបែប និងថែមទាំងមានចំណេះដឹងអាចនិយាយបានច្រើនភាសាផងដែរ៕










