នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មហាគ្រួសារខ្មែរទទួលបានកាដូរដ៏ពិសេសបំផុតដែលវីរកងទ័ពទាំង១៨រូបបានវិលត្រឡប់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពក្រោមការស្វាគមន៍យ៉ាងកក់ក្តៅ។ រូបភាពមួយសន្លឹកដែលវីរកងទ័ពស្ថិតនៅក្នុងរថយន្តនិងពលរដ្ឋនៅខាងក្រៅដោយប៉ះដៃគ្នាខណ្ឌចែកដោយកញ្ចក់ជំរុញឱ្យអ្នកបង្កើតមាតិកា ជន រតនៈ ផ្តល់ខ្លឹមសារដ៏មានអត្ថន័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja6VKh4TbIZMtfoDU8lodxfPjmA53P2-aJ5Y5aO7M6wyHA6966SXICu5lceJA_GXNkNgK1hMJ4N0xU-npllcqJ__o7Ob9DuVZ19VZ0l-XVzKubdjZR-384vjy4a_84Tklcna_XO4zXp-08rkhjoNO0Uwqfb0CKtAd0u98VeJ79VCmnG5ispZo4qi8drG6f/s1440/image_2025-09-02_08-55-45%20(2).png
លោកបានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ទោះបីជាមានរបាំងកញ្ចក់ដ៏ក្រាស់ឃ្មឹកខណ្ឌចែករូបកាយមិនឱ្យប៉ះគ្នាបានមែនពិត ប៉ុន្តែវាមិនអាចមករារាំងចរន្តនៃបេះដូង និងសាច់ឈាមដែលកំពុងតែស្រែកហៅរកគ្នាដោយក្ដីនឹករលឹកនោះឡើយ។ រូបភាពបាតដៃដែលផ្អឹបជាប់នឹងកញ្ចក់ពីខាងក្នុងនិងខាងក្រៅនេះ គឺជាសក្ខីភាពនៃសេចក្ដីស្រឡាញ់ដ៏អស្ចារ្យដែលមិនត្រូវការសម្ដីវាចារូសរាយច្រើន តែវាបានបង្ហាញយ៉ាងច្បាស់នូវអត្ថន័យនៃពាក្យថា «ឈាមស្រែករកឈាម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijlBNqniIZGnpG2Wq7xRi13vhVhn44GVLmc7DwIEcKSZ2dnV823s9XxFTKkLk6GrseLzIAjns25hs7onxTHtkGmVWLJeYELMI_Vteo4XTrrecEQhqdBmIqiEfdimFG1gERhUBXrSByhwZ5-UE_F0Mbx2GOOKmTVdlvfMrhRgWeHxSOpkFZbaNMhxLsp6bF/s1440/606342096_1324431116390502_8120204502659303426_n.jpg

អ្នកបង្កើតមាតិការូបនេះលើកឡើងទៀតថា «ក្នុងដង្ហើមដ៏អន្ទះសារនៃការវិលត្រឡប់របស់បងប្អូនទាហានទាំង ១៨ រូបនេះ គ្រប់ការប៉ះទង្គិចតាមរយៈកញ្ចក់រថយន្ត គឺជាការបញ្ជូនកម្ដៅចិត្តដ៏កក់ក្ដៅបំផុតដែលស៊ូទ្រាំរង់ចាំអស់កាលយ៉ាងយូរ។ ទឹកភ្នែកដែលហូរមកដោយមិនដឹងខ្លួន និងស្នាមញញឹមលាយឡំនឹងការអួលដើមកនេះ បានប្រាប់យើងថា គ្មានអ្វីមានតម្លៃជាងការបានវិលត្រឡប់មកជួបជុំសាច់ឈាមលើទឹកដីកំណើតវិញនោះទេ ព្រោះទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏បេះដូងខ្មែរនៅតែផ្សារភ្ជាប់គ្នាជានិច្ច មិនថាមានអ្វីមកខណ្ឌចែកឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjET9UBbK8712gu6bEvbvlnHtNTRVyAy094Xgn6G1vbfwbaOs8evcOetFc775vtHmJ9Q-Eq0umAJLXIkdXaN-sTP9QL6LXQQF6FtGnhxxdNSmsdn3d5PseTWjS_vmPn-Q89wQ1xJGYFSDqJNstTCnHckbVC9Krpi0XfHMioQr4zTUTLtY8We22t3usWQf-t/s1280/photo_2025-12-31_11-05-24%20(2).jpg

គួរបញ្ជាក់ផងដែរថា បន្ទាប់រង់ចាំអស់រយៈពេល១៥៥ថ្ងៃវីរកងទ័ពកម្ពុជាទាំង ១៨នាក់ ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាហើយ នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥នេះ៕