មិនមានទំនាក់ទំនងស្នេហាបើកចំហនៅលើបណ្តាញសង្គមឱ្យមហាជនបានដឹងស្រាប់តែថ្ងៃទី២៩ ខែធ្នូ នេះមានអ្នកគាំទ្របានចែករំលែកតារាចម្រៀង វណ្ណថាន បានភ្ជាប់ពាក្យជាមួយនឹងនារីដ៏ស្រស់ស្អាតម្នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixpzsMBhMK2nBGRSw6TGqrjJQoerbDFayEPIxLsrs6OLgEc35EvE4-bV7_nCzr1PRpV4oL_OdR7oPqSK5fejkR5RD7epbDFNLqcNT9oFwG2lyQ5r8iKphyZcphBNAq-_bpRXWeSki0hB6Dd-W_M6Eab9ALZVRQwYoYmKvh_6ZX2VL8Nupjin8qS27g8Uoc/s1843/image_2025-12-29_15-25-35%20(2).png
តាមរយៈរូបភាពពីរសន្លឹកដែលបង្ហោះដោយអ្នកគាំទ្រ វណ្ណដា គេបានឃើញតារាចម្រៀង វណ្ណថាន និង នារីស្រស់ស្អាតម្នាក់ក្នុងឈុតបែបប្រពៃណីយ៉ាងស្រស់ស្អាតនិងសាមញ្ញដែលអ្នកទាំងពីរហាក់ដូចជាភ្ជាប់ពាក្យជាមួយគ្នា។ រូបមួយសន្លឹកទៀតគឺគេបានឃើញ វណ្ណដា រ៉េត ស៊ូហ្សាណា កៅ សុភា និងក្រុមការងារមួយចំនួនបានចូលរួមកម្មវិធីរបស់ វណ្ណថាន។ យ៉ាងណាមិញ កូនក្រមុំរបស់តារាចម្រៀងរូបនេះអ្នកគាំទ្រពុំទាន់ច្បាស់ថាជាអ្នកស្រុកណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ2epfADIdUqVw80xFmQGkwXq5nqQzg1s1f7YShdtjTiPnh7MYX3SdBJDB24PQbe1538SALS7PI82JE6Cq0mBc5wgNXctnyigxwf1fgFprEMDyolvjAzG-rHzF36n14BfeI_-iDOh1NK4m5QIMOYWWTuJ23WWcrpOcnkYv_jxR1sCfAFyuq_aEpfsOmj-b/s2048/image_2025-12-30_09-12-21.png

ក្រោយពីរូបភាពពីរសន្លឹកនេះមានការចែករំលែកនៅលើបណ្តាញសង្គមអ្នកគាំទ្រមួយចំនួនបានសម្តែងការភ្ញាក់ផ្អើលពីព្រោះ វណ្ណថាន ម្ចាស់បទ កំលោះស្រុកខ្មែរ ពុំបានបង្ហាញទំនាក់ទំនងនៅលើបណ្តាញសង្គមឡើយប៉ុន្តែស្រាប់តែរៀបចំកម្មវិធីតាមបែបប្រពៃណីតែម្តង។ ក្រោយរូបភាពមង្គលរបស់តារាចម្រៀង វណ្ណថាន និងគូស្នេហ៍ ផុសនៅលើបណ្តាញសង្គមអ្នកមួយចំនួនស្រាប់តែមានការកត់សម្គាល់វីដេអូរបស់ ម៉ូថេ ដែលបានបង្ហោះកាលពីតុលា នៅឯប្រាសាទអង្គរវត្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM3YuWvIjRyTsDMchkZQY9bmOn3PiD1NYVvUJ8DmqpCbSm2FHRA1txcQAAhQEoszNLsutJuRnXFMwt9MaC3u3caK3sSuxcDOV4bFDy2FXb8db5ANMOH7aNxXH4_BNHBEpHGPp50O94EXvrUAyXBYr9nvOo0LJOmfCdYgm7wQYF437ceAtYpEeyoZJ8RleA/s1026/image_2025-12-29_15-25-36.png

វីដេអូខ្លីនោះគេបានឃើញ វណ្ណថាន និងនារីម្នាក់មានភាពស្និទ្ធស្នាលគ្នា ខណៈពេលនេះអ្នកទាំងពីរក៏បានឆ្លងកាត់ចាស់ទុំរៀបចំកម្មវិធីតាមប្រពៃណីទំលាប់ទម្លាប់ដូនតាខ្មែរ។ ជាមួយនឹងការភ្ញាក់ផ្អើលអ្នកគាំទ្រមួយចំនួនក៏បានសម្តែងការអបអរចំពោះតារាចម្រៀង វណ្ណថាន ដូចគ្នា៕