គួរឱ្យភ្ញាក់ផ្អើល! កីឡាករ Andrew Henderson សញ្ជាតិអង់គ្លេស ដែលជាម្ចាស់ជើងឯកពិភពលោក ៥ដង ផ្នែកសម្តែងកីឡាបាល់ទាត់ បង្ហោះវីដេអូសម្តែងបាល់ទាត់ហ្រ្វីស្ទាយល៍ចំនួន ៥ឃ្លីបនៅទីតាំងខុសៗគ្នាដែលសុទ្ធសឹងតែជាតំបន់ទេសចរណ៍កម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ក្នុងខេត្តសៀមរាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTos_MFtFsyrbOQ0QuT49eSS6VRKCOblQH4PhyS6AmxTWRLFJ1gm1S-eA-EeXba078HPu5FQjjxXaXPy7yEgnbGd6ckvpq8TOavVtLnHAuPXGMu_o7d4OEWlnKyJR6JrHO7M_KFIDE7GLWx8WwqOy8vBIPW0xmXb3-G6n3zmakvTpt3FS63qXgbE8tvWNX/s1280/photo_2025-12-29_15-48-56.jpg
តាមរយៈវីដេអូដែលបានបង្ហោះនៅលើផេកផ្លូវការ លោក Henderson បានកំពុងជួយផ្សព្វផ្សាយពីទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការបង្ហាញសមត្ថភាពដ៏អស្ចារ្យនៃការសម្តែងជំនាញហ្វ្រីស្ទាយ៍របស់លោក នៅតំបន់ទេសចរណ៍ធំៗមួយចំនួនក្នុងខេត្តសៀមរាប ដែលនៅពេកនេះវីដេអូរបស់លោកមានចំនួនអ្នកចូលទស្សនារាប់លាននាក់មកពីជុំវិញពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBzORgv2viXqH5-80TQNhKKtxGXwkdox1h-oVj2cl4y2HfL3796kWbgIbnDp_tOdOmzEK_PY6by8JH-M0tvbMjlCs401C2fzTCUUUilZ5uKNbvZWQngVxr2FCl-TL5vrDUME5be-t-WUsm7UJrxm-SQWvAkc8NXJlQIW7AkxdIdMTvJr-0GaXS_IJM-sDi/s900/photo_2025-12-29_15-48-57%20(2).jpg
វីដេអូដែលបានបង្ហោះជាសាធារណៈទាំងនោះ បានធ្វើឱ្យប្រជាជនកម្ពុជា មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ព្រោះលោកជាបុគ្គល ដែលមានឥទ្ធពលមួយរូបក្នុងវិស័យបាល់ទាត់ ជាពិសេសលើជំនាញបាល់ទាត់ហ្វ្រីស្ទាយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpNG2swySNXrd6XvSfvtBP1FEObiqM1MI6Q97ryXNjZbQk0rfXmDQwWODfbugjJJIhcOOkMg2mB2lhHwOdYe0okoy-EFJI9fTYNvr-inzV37wCiv9_DHIO4GUrTUr0pcg6ofDLsxMPt23eoAlYTjDCZeDIKa45DFgbScxI08tkNvoD5MvbArX8HWw1Spy9/s1024/photo_2025-12-29_15-48-57%20(3).jpg

គួរជម្រាបថា ក្រៅពីជាកីឡាករបាល់ទាត់ហ្វ្រីស្ទាយ៍ដ៏ល្បីលំដាប់ថ្នាក់ពិភពលោក ដែលធ្លាប់បានឈ្នះជើងឯកការប្រកួតកីឡាហ្វ្រីស្ទាយ៍ពិភពលោកចំនួន ៥ សម័យ និងកីឡាហ្វ្រីស្ទាយ៍ទ្វីប អឺរ៉ុប ចំនួន ៨ សម័យ លោក Henderson ក៏មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយកីឡាករបាល់ទាត់ល្បីៗដូចជា Christino Ronaldo, Messi, Neyma, Mbappe, Hazard Kane និងកីឡាករល្បីៗជាច្រើនរូបផ្សេងទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA71CrJQ-zNekl_Gzs30hGz9KndkGftT0JTFa4F-QXElGr0CURDGITDd_jVKh1Iiv7jOS_RtojOAWCwTB9Gckcb1ZVoRth-QMniwBaq3okK8qDcYMi6UzG3XwaEoV8MPrM5dZFJ1mklNYwEDdqasToC3bnqarKb6p-RCKUA-9a0CFDerg83ZBVfwP86E_K/s1024/photo_2025-12-29_15-48-57.jpg

ដូច្នេះ ការបង្ហាញជំនាញហ្វ្រីស្ទាយ៍របស់លោកនៅប្រទេស កម្ពុជា ប្រៀបដូចជាលោកកំពុងជួយផ្សព្វផ្សាយអំពីទេសចរណ៍ កម្ពុជា ទៅកាន់ពិភពលោក ដើម្បីឱ្យគេបានស្គាល់ពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះកាន់តែខ្លាំង។ អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នាចូលរួមចែករំលែកវីដេអូរបស់គាត់ឲ្យបានកាន់តែច្រើន ដែលនេះគឺជាផ្នែកមួយក្នុងការជួយជំរុញការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុករបស់យើង៕