ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាលត្រាំ បានសម្ដែងការត្រេកអរចំពោះប្រទេសកម្ពុជានិងប្រទេសថៃដែលយល់ព្រមទទួលយកបទឈប់បា.ញ់ និងបានបិទបញ្ចប់ការប្រយុទ្ធគ្នា ហើយត្រឡប់ទៅរកសន្តិភាពវិញ ដោយអនុលោមតាមសន្ធិសញ្ញាដើមដែលបានព្រមព្រៀងគ្នាកាលពីពេលថ្មីៗនេះ។ ក្នុងនោះ លោក ត្រាំ ក៏បានធ្វើការរិះគ.ន់ទៅលើ អង្គការសហប្រជាជាតិផងដែរ ដែលកន្លងមកតែងឈរឱបដៃនៅស្ងៀម មិនចូលរួមក្នុងការជួយស្វែងរកសន្តិភាពសម្រាប់ពិភពលោក។
យោងតាមសំណេរដែលបានបង្ហោះនៅលើបណ្ដាញសង្គម Truth Social នៅថ្ងៃទី២៩ ខែធ្នូនេះ លោក ដូណាល់ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអបអរសាទរមេដឹកនាំដ៏អស្ចារ្យទាំងពីរ ចំពោះភាពវៃឆ្លាតរបស់ពួកគេក្នុងការឈានទៅដល់ការសន្និដ្ឋានដ៏រហ័ស និងយុត្តិធម៌នេះ។ វាពិតជារហ័ស និងម៉ឺងម៉ាត់»។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកមានមោទនភាពដែលបានជួយសម្របសម្រួល។
ក្នុងសារដដែលនោះ លោក ត្រាំ ក៏បានឆ្លៀតរិះគ.ន់ចំៗទៅកាន់អង្គការសហប្រជាជាតិ (UN) យ៉ាងចាស់ដៃ ដោយលើកឡើងថា បច្ចុប្បន្នសហរដ្ឋអាមេរិកហាក់បីដូចជាបានក្លាយជា «អង្គការសហប្រជាជាតិពិតប្រាកដ» ទៅហើយ បន្ទាប់ពីលោកបានដោះស្រាយ និងបញ្ឈប់សង្គ្រាមចំនួន ៨ ក្នុងរយៈពេល ១១ខែចុងក្រោយនេះ។.jpg)
លោកត្រាំបានបន្ថែមថា UN ហាក់បានផ្តល់ជំនួយតិចតួចបំផុតក្នុងជម្លោះនានា រួមទាំងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ ហើយបានជំរុញឱ្យស្ថាប័នពិភពលោកមួយនេះ «ចាប់ផ្តើមសកម្ម និងចូលរួមក្នុងសន្តិភាពពិភពលោក» ឱ្យបានពិតប្រាកដ៕.jpg)










