នេះជាលើកទី២ហើយដែលក្រុមចម្រៀង K-Pop Nchive បានមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបើទោះបីជាក្រុមនេះមកចំពេលមានការប៉ះទង្គិចគ្នាក្តីប៉ុន្តែពួកគេសម្រេចចិត្តមិនបោះបង់មិនមានការពន្យារពេលឬលុបចោលឡើយ។ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រកម្ពុជាជ្រួលជ្រាបពេញបេះដូងនោះ Nchive បានបេ្តជ្ញាចិត្តជួយផ្សព្វផ្សាយដល់ពលរដ្ឋកូរ៉េនិងពិភពលោកពីសុខសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6t5YBfWf5yxltAe9wYaqSyyN5YI4_1wiJz2GHJNxbNbATISlweKfcfpOLa1S8mGbSw8Q7mQ9_S0NPxKjOHcll5cbl4QhS8LzvfbGA3WlIpfaZKAJD6TBnYV9gZEa2KJSUHzPnwbGtqf8cV13fW_8HUcFSAXMa0jh62MlXShGoJOgukGNduWMOtq4WKs5R/s2048/image_2025-12-27_11-17-47.png
គេចាំបានថាកាលពីខែសីហា ក្រុមចម្រៀង Nchive ធ្លាប់បានមកប្រទេសកម្ពុជារយៈពេល៣សប្តាហ៍ដើម្បីផ្សព្វផ្សាយក្រុមរបស់ខ្លួនដែលពោរពេញដោយអនុស្សាវរីយ៍ល្អៗជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះក្រុមចម្រៀងបុរសដែលមានសមាជិក៦នាក់នេះបានថត MV បទចម្រៀងរបស់ខ្លួនក្នុងពេលមកប្រទេសកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhyphenhyphenfTr83KT2OzJ8vpbYW8tUTPk0i9mLMMCIlXw7wM6YpC44OZLo-GZjtXigzaWrZ0oVb6Lv_9Hwzy0TkdwDOifwx2g-BNNLnxQD-dm1D0agsBiLrfr1d1fOvqIXWf0i0QeqXuoHiNfFBafOEnyRFH20anHd3VkjD_XvQpuzyPJcxG29qWcarfsL9jdUlU9/s2048/image_2025-12-27_11-17-47%20(2).png

បន្ទាប់ពីបែកអ្នកគាំទ្រកម្ពុជាប្រមាណ៤ខែពេលនេះក្រុមចម្រៀង Nchive បានវិលមកជាថ្មី ក្នុងការរៀបចំប្រគំតន្រ្តីចំនួន២ថ្ងៃនៅថ្ងៃទី២៧-២៨ ដែលមានឈ្មោះថា «Live To Believe»។ មុនពេលការប្រគំតន្រ្តីមកដល់ Nchive បានចូលជួបសម្តែងការគួរសមជាមួយនឹងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGkFa9BGiNLpKHZEcI2MAas0SEvQOc0bdlVpvo-_DHnc0n36B1Y6DLrmZkxMVsRFHIiRkmtjVF2BAcDZyuQWH7mvsW1TdrrcE4Bb3zHiJHRPzr8nBEMcRaHYXxQUHhgJ40sPGLHwcQZ4GFKp6I4leC36rMy1rySYsrih3c74lwySNM828ZLDPAhYGVeg4s/s1440/image_2025-12-27_11-15-32%20(2).png
តាមការប្រកាសរបស់ក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី២៧ ខែធ្នូ បានឱ្យដឹងថា ក្រុមតារាចម្រៀងបុរស K-Pop ដែលកំពុងតែល្បី Nchive បេ្តជ្ញាជួយផ្សព្វផ្សាយដល់ប្រជាជនកូរ៉េ និងពិភពលោកពីកត្តាសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ក្នុងដំណើរតន្រ្តីទេសចរណ៍ចែករំលែកក្តីស្រលាញ់ និងសាមគ្គីភាពរបស់ខ្លួននៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwvOwG3nv50-a7mYIBX-jr-Khu6QRI3E4I28wfJUZZUCjvDu7kAF4gtxdicr6uRMAHDMjOI9bmYXywYVDBp5XFK2DmMzcmlaRQtKygYbFD2r0ZoxrZgnNnYp7EjLdJyWP1g8m3JGG1KxRM9iijVq5TcEEXnQOplHPtpPknVspM2frDOwbjCPVLlfamyoZU/s1440/image_2025-12-27_11-15-31%20(2).png

ក្នុងជំនួបនេះ Nchive ក៏បានរៀបរាប់ពីមូលហេតុរបស់ពួកគេដែលជ្រើសរើសមកប្រទេសកម្ពុជា គឺដោយសារតែមានទំនុកចិត្តដ៏មុតមាំលើការផ្តល់នូវសុខសុវត្ថិភាព និងសន្តិសុខដ៏ល្អប្រសើរដល់ភ្ញៀវទេសចរអន្តរជាតិដោយរាជរដ្ឋាភិបាលកម្ពជា ព្រមទាំងបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ ពិសេសគឺសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ភាពរស់រវើក និងទាក់ទាញនៃគោលដៅទេសចរណ៍កម្ពុជានីមួយៗ ដែលសមាជិកក្រុមបានទទួលនូវបទពិសោធដ៏ល្អ និងមិនអាចបំភ្លេច ក្នុងដំណើរសម្តែងរបស់ខ្លួននាពេលកន្លងមកនេះ៕