ទីនីន បានចេញវីដេអូមួយស្នើឱ្យបញ្ឈប់ជាបន្ទាន់រាល់ការនិយាយលេងសើចឌឺដង ឡកឡាយ មកកាន់ប្រជាជននិងប្រទេសឥណ្ឌា។ 
នាយប់ថ្ងៃទី២៦ ខែធ្នូ ទីនីន ដែលជាម្ចាស់ប្រ៊េនមួយរូបរួមទាំងមានងារជាជំទាវ បានស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ឈប់ជាបន្ទាន់រាល់ការបង្ហាញកាយវិការផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងជនជាតិឥណ្ឌាឬប្រទេសឥណ្ឌាក្នុងន័យលេងសើច ឡកឡាយ ដូចជាពាក្យឥណ្ឌាស្អុយក្លៀកជាដើម។ ទីនីន ថាពេលនេះឥណ្ឌាគឺប៉ះពាល់អារម្មណ៍ខ្លាំងពេលដែលយោធាថៃកម្ទេចសំណាកអាទិទេពសាសនាហិណ្ឌូដូច្នេះប្រជាជនខ្មែរមិនគួរលេបខាយនោះទេ។
ទីនីន បានលើកឡើងទៀតថា យើងគួរតែបង្ហាញពីភាពឈឺចាប់ក្តីបារម្ភទៅលើបញ្ហាថ្មីៗនេះខណៈដែលឥណ្ឌាកំពុងតែតទល់ជាមួយនឹងសៀម ហើយយើងត្រូវធ្វើជាមនុស្សថ្លៃថ្នូរ កុំលេងសើចជាមួយនឹងវប្បធម៌ការរស់នៅរបស់ជនជាតិឥណ្ឌា ហើយប្រជាជនឥណ្ឌាគឺមានច្រើនខ្លាំង។ ក្នុងកាលៈទេសៈនេះគឺយើងមិនត្រូវនិយាយលេងសើច ប៉ុន្តែប្តូរមកជាបង្ហាញការសោកស្តាយនិងបង្ហាញអារម្មណ៍ខឹងពេលដែលថៃមិនគោរព មិនឱ្យតម្លៃមកកាន់សាសនាឥណ្ឌា។
គួរបញ្ជាក់ផងដែរថា សកម្មភាពដែលយោធាថៃបំផ្លិ.ចបំផ្លាញរូបសំណាកអាទិទេពសាសនាហិណ្ឌូកំពុងត្រូវបានចែករលែកយ៉ាងទូលំទូលាយទូទាំងពិភពលោក ជាពិសេសរឿងនេះកំពុងក្លាយជាប្រធានបទក្ដៅនៅក្នុងប្រទេសឥណ្ឌា ដែលមានប្រជាជនភាគច្រើនកាន់សាសនាហិណ្ឌូ នាំគ្នាខឹ.ងសម្បារនឹងទង្វើដ៏អសីលធម៌នេះ។ អ្វីដែលកាន់តែធ្វើឱ្យថៃធ្ងន់កលេងប៉ះរបស់ពិត គឺពេលនេះមានប្រជាជនឥណ្ឌាជាច្រើនបានប្រកាសតាមបណ្ដាញសង្គមថា នឹងធ្វើពហិការឈប់ធ្វើដំណើរទៅលេងប្រទេសថៃតទៅទៀត៕










