លោក អានុទីន ឆាន់វិរៈគុល នាយករដ្ឋមន្រ្តីអាយ៉ងរបស់ថៃបានធ្វើការឆ្លើយតបយ៉ាងមិនសមទំនងជុំវិញការរិះគ.ន់របស់ឥណ្ឌាចំពោះការបំផ្លា.ញរូបសំណាកអាទិទេពសាសនាហិណ្ឌូរបស់យោធាថៃថា៖ ត្រឹមរូបសំណាកមួយ គឺមិនអាចប្រៀបធៀបនឹងអវយវៈរបស់ទាហានថៃដែលបានបាត់បង់ទៅដោយសារកម្ពុជាឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ទាក់ទងនឹងការយល់ឃើញរបស់រដ្ឋាភិបាលថៃបន្ទាប់ពីទទួលបានការរិះគន់ពីឥណ្ឌាជុំវិញការបំផ្លាញរូបសំណាកសាសនាហិណ្ឌូ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ លោក អានុទីន បានអះអាងយ៉ាងដូច្នេះថា៖ «រូបសំណាកដែលត្រូវបានបំផ្លាញមិនអាចប្រៀបធៀបជាមួយនឹងអវយវៈដែលទាហានរបស់យើងបានបាត់បង់នោះទេ ហើយក៏មិនអាចប្រៀបធៀបជាមួយនឹងទង្វើប្រមា។ថបានដែរ។ សម្រាប់ខ្ញុំ ខ្ញុំនឹងមិនធ្វើការប្រៀបធៀបបែបនេះដាច់ខាត»។
ការចេញមកឆ្លើយតបបែបនេះរបស់អានុទីន ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសឥណ្ឌា បានផ្ញើលិខិតថ្កោលទោ.សទៅកាន់ប្រទេសថៃ ដោយចាត់ទុកសកម្មភាពរបស់យោធាថៃថា យកលេសជម្លោះព្រំដែនទៅបំផ្លិចបំផ្លា.ញទីតាំងសក្ការៈបូជារបស់សាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា ដែលជារឿងមិនសមទំនង និងមិនអាចទទូលយកបានទាំល់តែសោះ។
នៅក្នុងលិខិតនោះក្រសួងការបរទេសឥណ្ឌាបានគូសបញ្ជាក់ថា ព្រះអាទិទេពសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា ត្រូវបានគោរពបូជាយ៉ាងជ្រាលជ្រៅដោយប្រជាជនទូទាំងតំបន់ ដែលជាផ្នែកមួយនៃបេតិកភណ្ឌរួម។ បើទោះជាមានការទាមទារទឹកដីនៅតំបន់នោះក៏ដោយ ប៉ុន្តែទង្វើដ៏អសីលធម៌បែបនេះមិនគួរកើតមានឡើងឡើយ។.jpg)
តាមការកត់សម្គាល់ ប្រទេសថៃឥឡូវនេះកំពុងត្រូវបានពិភពលោកសម្លឹងមើលក្នុងផ្លូវអវិជ្ជមានហើយ ដោយចាប់តាំងពីការប្រកាសរបស់លោកប្រធានាធិបតី ដូណាល់ត្រាំ មក សារព័ត៌មានអន្តរជាតិធំៗជាច្រើនបានចុះផ្សាយព្រោងព្រាតថា ប្រទេសថៃបើកការវា.យប្រហារលើកម្ពុជា, បំផ្លា.ញវត្តអារាម, ស្ពាន, ផ្លូវថ្នល់, សាលារៀន និងមូលដ្ឋានជនស៊ីវិលកម្ពុជា ដែលធ្វើឲ្យរដ្ឋមន្រ្តីការពារជាតិថៃក្រពុលមុខខ្លាំងរហូតនិយាយចេញមកទាំងអន់ចិត្តថា ប្រទេសនានាសុទ្ធតែលម្អៀងមកខាងកម្ពុជា គ្មាននរណាម្នាក់កាន់ជើងថៃពិតប្រាកដឡើយ សូម្បីតែសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តជិតស្និតរបស់ខ្លួនក៏ដោយ៕










