ស្របពេលដែលកិច្ចប្រជុំដើម្បីកាត់បន្ថយភាពតានតឹងរវាងកម្ពុជានិងថៃ ត្រូវបានរៀបចំឡើងនៅម៉ាឡេសុីនៅថ្ងៃនេះ សំណួរជាច្រើនអំពីលទ្ធភាពដែលបទឈប់បា.ញ់ថ្មីថាអាចនឹងមានប្រសិទ្ធភាពដែរឬយ៉ាងណាក៏កើតមានឡើងនៅក្នុងចំណោមសាធារណជន។ ឆ្លើយតបទៅនឹងសំណួរទាំងនេះ លោកមេធាវី សុក សំអឿន អ្នកជំនាញផ្នែកច្បាប់បានបញ្ចេញមតិនៅលើទំព័រហ្វេសប៊ុករបស់លោកថា «មានតែ ខ្លួនទីពឹងខ្លួនសិនហើយ ទម្រាំតែព្រះឥន្ទ្របើកព្រះនេត្រឃើញ»។
លោកមេធាវី សុក សំអឿន បានលើកឡើងថា ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកើតឡើងដោយសារការវាយប្រហារពីសំណាក់យោធាថៃមុនមកលើដែនអធិបតេយ្យកម្ពុជានេះ យន្តការដោះស្រាយអន្តរជាតិ គឺមាន ការដោះស្រាយដោយអង្គការតំបន់ (គឺមានអាស៊ាន) និង ការដោះស្រាយដោយអង្គការសហប្រជាជាតិ។ ការលើកឡើងដូច្នេះ គឺតបទៅនឹងសំណួរដែលចោទសួរថា «ចុះបើថៃមិនស្តាប់ប្រធានអាស៊ានហើយលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មិនអាចសម្រុះសម្រួលថៃបាន តើយើងនឹងត្រូវធ្វើដូចម្តេច? ហើយមានវិធីអាចដោះស្រាយបានទេ?».jpg)
អ្នកជំនាញផ្នែកច្បាប់ខាងលើបានបញ្ជាក់បន្ថែមថា ការដោះស្រាយដោយអាស៊ាន មានតែការសម្របសម្រួលប៉ុណ្ណោះ មិនមានយន្តការប្រើទ័ពអាស៊ានដើម្បីធ្វើអន្តរាគមន៍នោះទេ។ តែអាចនឹងមានដែរ គឺអាស៊ាន អាចបង្កើតកងរក្សាសន្តិសុខអាស៊ានដើម្បីបញ្ជូនមកប្រចំាការតាមព្រំដែនដែរ កាលបើមានការយល់ព្រម សមាជិកទាំងអស់យល់ព្រម ហើយភាគីជម្លោះទាំងពីរ គឺកម្ពុជា និង ថៃ យល់ព្រមផងដែរ។.jpg)
លោកបន្តថា ទណ្ឌកម្មដែលធំ ដែលអាស៊ានអាចដាក់ គឺសម្រេចដកសមាជិកភាពពីអាស៊ាន នូវប្រទេសដែលគេប្រាប់មិនស្តាប់។ ប៉ុន្តែ ចម្ងល់គឺនៅតែឆ្ងល់ថា តើទម្រំាសម្រេចបែបនេះ តើត្រូវការ រយៈពេលប៉ុន្មាន? តើក្នុងកំឡុងចរចានោះ ថៃផ្អាកសង្រ្គាមសិនដែរឬអត់? ចុះបើដកសមាជិកភាពពីអាស៊ាន តើថៃបញ្ចប់សង្រ្គាមដែរឬទេ? ដូច្នេះ កម្ពុជា នៅតែត្រូវទប់ទល់នឹងការវាយប្រហារពីថៃដដែល។.jpg)
រីឯ ការដោះស្រាយតាមយន្តការអង្គការសហប្រជាជាតិវិញ ត្រូវបានលោកមេធាវី សុក សំអឿន បញ្ជាក់ថា អង្គការសហប្រជាជាតិអាចលូកដៃ បន្ទាប់ពីយន្តការតំបន់បរាជ័យ។ អង្គការសហប្រជាជាតិមិនអាចកៀរគរទ័ពអង្គការសហប្រជាជាតិបានទេ កាលបើក្រុមប្រឹក្សាសន្តិសុខ មិនសម្រេចថាត្រូវធ្វើអន្តរាគមន៍ដោយកងទ័ពនោះ។ លោកបន្តថា «ក្រុមប្រឹក្សាសន្តិសុខ ដែលឈានទៅដល់ការសម្រេចបញ្ជូនទ័ពទៅបាន លុះត្រាតែសមាជិកអចិន្រ្តៃយ៍របស់ខ្លួនសម្រេចដោយឯកច្ឆន្ទដែរ ពោលគឺគ្មានជំទាស់ដោយសមាជិកណាមួយនោះទេ។ ប្រសិនបើ មិនអាចរកសំឡេងគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខបានទេ អង្គការសហប្រជាជាតិអាចរកសម្លេងគាំទ្រដោយមហាសន្និបាតបានដែរ។.jpg)
ដូច្នេះគិតមើលថា តើត្រូវការពេលប៉ុន្មាន ហើយត្រូវធ្វើឱ្យប្រទេសជាសមាជិកគាំទ្រគ្រប់សម្លេងនោះ? នោះគឺត្រូវការពេលវេលា និង ត្រូវការតស៊ូមតិខ្លាំងណាស់ ហើយអង្គការសហប្រជាជាតិដែលសម្រេចបញ្ជូនទ័ពនោះ ក៏គេគង់តែមើលទៅលើប្រទេសដែលបំពានគេនោះដែរ តើមានកម្លាំងប៉ុណ្ណា? ចូរមើល សង្រ្គាមរុស្សី និង អ៊ុយក្រែន អង្គការសហប្រជាជាតិមានទៅហ៊ានក្អកឯណា។ដូចនេះ គឺមានតែ ខ្លួនទីពឹងខ្លួនសិនហើយ ទម្រាំតែព្រះឥន្ទ្របើកព្រះនេត្រឃើញនោះ!»។










