នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅប្រទេសកម្ពុជា លោក Casey Barnett បានថ្កោលទោសការឈ្លានពា.នដ៏សា.ហាវឃោរ.ឃៅរបស់កងទ័ពថៃមកលើដែនអធិបតេយ្យស្របច្បាប់កម្ពុជា ជាពិសេស ថ្កោលទោសថៃប្រើប្រាស់យន្តហោះចម្បាំង F-6 ទម្លាក់គ្រាប់បែ.កក្នុងទឹកដីកម្ពុជាមិនរើសគោលដៅ រហូតដល់២៣លើក ដោយបានបំផ្លិចបំផ្លា.ញស្ពាន ផ្លូវ វត្តអារ៉ាម សាលារៀន និងលំនៅឋានពលរដ្ឋខ្ទេចខ្ទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq0Uodcj8wfmirbTx1zpqWH-ak9wrtoEXw2xrpcxvpANfkNQ7Nxj0sQ_bS_kQezHdUSJlr4CmO2n1qgs_WCY2iOBVeh20Iwy0Yq5RKPs6ZILM1cnZNx9te8nupX95xpsgKToAeU6Mijrk5MUGeI7KFbcdpV65aJ-IKjR-RHKAHaHuBtBo2XNJtiJ6kcVcR/s750/photo_2025-12-18_14-46-44%20(3).jpg

ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា លោក Casey Barnett បាននិយាយនៅព្រឹកថ្ងៃទី២២ ខែធ្នូ ថា ៖ «កងទ័ពថៃបានវាយប្រហារកម្ពុជាតាមផ្លូវអាកាស ចំនួន២៣លើក ដោយមានគោលដៅបំផ្លាញទីតាំងកងទ័ព តំបន់ជនស៊ីវិល រួមទាំងសាលារៀនបឋមសិក្សា វត្តអារ៉ាម និងស្ពាន ។ មេដឹកនាំថៃ លោក Anutin Charnvirakul បញ្ជាឱ្យកងទ័ពវាយប្រហារកម្ពុជាជ្រុលហួសហេតុ បន្ទាប់ពីកងទ័ពខ្លួនរងរបួសតិចតួច» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Gdx9L9MxOEAN00RUahmNuGoZ8BV0oAYyH6llRXhaQ7OrtxFMYe7Qp5BWMrqJoXubALDIIaP8rklMfycjiZBSQGSLnWKX896qkO002RL761y9qmo57FulqV1_dk_rjUETxDEqT-byJ2wyzIOaAtheJlfMX56y_4n4TDcaVJhXNg_BZHSHNbtiPLxZ98V6/s1080/image_2025-12-22_13-40-08.png
អាមេរិកប្រកាសថ្កោលទោសថៃដែលឈ្លានពានពានដែនអធិបតេយ្យកម្ពុជាយ៉ាងសាហាវឃោរឃៅ ជាពិសេស ការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងទឹកដីកម្ពុជា ចំនួន២៣លើក ដោយមិនរើសគោលដៅ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សាលារៀនបឋមសិក្សា វត្តអារ៉ាម និងស្ពាន ។ ថៃវាយប្រហារតាមដែនអាកាសកម្ពុជាកើនឡើងរហូតដល់៥លើកកាលពីថ្ងៃទី១៨ ខែធ្នូ និង៤លើកកាលពីថ្ងៃទី១៩ ខែធ្នូ ដែលការទម្លាក់គ្រាប់បែកភាគច្រើន គឺនៅទីប្រជុំជន និងបណ្តាស្រុកនៅជនបទ ថែមទាំងទម្លាក់គ្រាប់បែកនៅទីក្រុងប៉ោយប៉ែត ដែលមានមនុស្សរស់នៅយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAZzvGSvf3VBYlUYek8SkoNA1PNQuEj53C5IdvCNLFa65eYCkBCQL66Cxy53PV-zrYmqq7MizPOPAMLj2vlz-q5kNq2E1W_3tv0ZY_mXA-mlRtAsKRaP8w1mDraaps30yp0qRh6xEhnGhB61E_rleMxB95IR9yvLRXDkszmRDLb0MNuUfIPeER_EvGhoC7/s700/image_2025-12-22_13-40-09%20(2).png

លោក Casey Barnett បន្តថា បើតាមផែនទី គឺការទម្លាក់គ្រាប់បែករបស់កងទ័ពថៃស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា ខណៈកម្ពុជាមិនបានឆ្លើយតបនឹងការវាយប្រហារដែនអាកាសទៅថៃវិញទេ ដោយសារកម្ពុជាគ្មានយន្តហោះចម្បាំង ឬប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ។ កម្ពុជារងគ្រោះដោយសារការទម្លាក់គ្រាប់បែក ពលរដ្ឋកម្ពុជាជាង៥០ម៉ឺនគ្រួសារ មានទាំងកុមារ និងមនុស្សចាស់បានជម្លៀសចេញពីលំនៅឋាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcKkGsk8Vv77fo6ciEPMTguhV5Z_cK99F2UiMqr6zMEadQXOoRBGla4UaFw2SjkK80VY0a8jZy4QUBKckWZJxNGHJt6cabknfI6hsBeL1M1TAYDxkP4o8D6PGo6NNtRFIFC12TQ9WXy7XyGdCh23Z08FNbM43w6GzE7Dp01uXAU6O-VQyoEfs1Z3lLgfJK/s990/image_2025-12-22_13-40-09.png
ថៃបានព្រមព្រៀងឈប់បាញ់ដោយគ្មានលក្ខខណ្ឌកាលពីថ្ងៃទី២៨ ខែកក្កដា ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump ជួយអន្តរាគមន៍យល់ព្រមទម្លាក់ពន្ធទំនិញកម្ពុជា-ថៃមកត្រឹម១៩% ។ បន្ទាប់មក លោកប្រធានាធិបតី Trump បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី២៦ ខែតុលា ប៉ុន្តែថៃបែរជាឈ្លានពានកម្ពុជា ទើបអាមេរិកផ្អាកចរចាពន្ធទំនិញ រហូតដល់ថៃគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4BVBSrRr72MrQZ6yEFAvhUsTcCBY1i2vCB3jgtsWRkp5PI2aB9usgmjI-_UWi64mP9eMIatwHobSc-wWQBcE5R74qfKjxCTQy9BeMYehfiikBnFOYpvA5Z7NFWFWMdm7rDA6TTPfwCi2OjPnF6xLoQr0j8k_T3a11JLux-8dYQYyIsbfeoaKg5VPz5nqQ/s1280/image_2025-12-22_13-38-44%20(2).png
លោក Anutin បានចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួស ហើយប្រកាសឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែថៃគ្មានភស្តុតាងបញ្ជាក់ពីគ្រាប់មីននេះបានបង្កប់ក្រោយថ្ងៃទី២៦ ខែតុលា ទេ ។ លោក Anutin បញ្ជាឱ្យកងទ័ពវាយប្រហារកម្ពុជាជាថ្មីយ៉ាងធ្ងន់ធ្ងរ ដែលជាទង្វើជ្រុលហួសហេតុដើម្បីទទួលផលប្រយោជន៍នយោបាយឡើងកាន់តំណែងបន្ត ។ នេះបើតាមការលើកឡើងរបស់ប្រធានសភាពាណិជ្ជកម្មអាមេរិក ។

គួរបញ្ជាក់ថា ថ្មីៗនេះ កាសែតបាងកកប៉ុស្តិ៍របស់ថៃបានលាតត្រដាងការពិតពីការកេងចំណេញ និងស្វែងរកផលប្រយោជន៍របស់គណបក្សភូមិចៃថៃ របស់លោក Anutin ថាកំពុងបង្កសង្គ្រាមឈ្លានពានកម្ពុជាដើម្បីរកសំឡេងគាំទ្រពីពលរដ្ឋសម្រាប់ការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៦ ។ មហាអំណាចចិន និងមហាអំណាចអាមេរិកដឹងច្បាស់ថា វាគ្រាន់តែជាសង្គ្រាមដែលមេដឹកនាំថៃរៀបចំប៉ុណ្ណោះ ហើយមហាអំណាចទាំងពីរបានអំពាវនាវឱ្យបញ្ចប់សង្គ្រាមជាបន្ទាន់ ប៉ុន្តែត្រូវបានមេដឹកនាំថៃទាត់ចោលការអំពាវនាវ និងបណ្តោយឱ្យកងទ័ពវាយប្រហារកម្ពុជាកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqhFSazCMkuu9bhn2GtYdpsuwyWvrELOQ0468emeLmZEyTPuickgz9v_JaWUZK_Lvw1RAcBpLvvoNuUb1C66VAeRzufncuJiH6nrnBtoXYNzIFW0gD7qc_4NHwElaw7PCXACpPx_W0k8E15kkL1HUDMv6VP_U2k9vMJTLX_uvxuMHXp91sbDdDqKaQZKG4/s1280/image_2025-12-22_13-38-44%20(3).png

លោក Anutin អសមត្ថភាពដឹកនាំប្រទេសគ្រប់វិស័យ និងបិទបាំងព័ត៌មានពលរដ្ឋភាគខាងត្បូងស្លាប់ដោយសារទឹកជំនន់រហូតដល់ជាង១,០០០នាក់ ក៏រៀបចំផែនការបង្កសង្គ្រាមជាមួយកម្ពុជាជាថ្មី ដោយបណ្តុះគំនិតជាតិនិយមឱ្យពលរដ្ឋយល់ថា ជាសង្គ្រាមការពារទឹកដី ។ សង្គ្រាមនេះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជានៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ បណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់ រងរបួស ភៀសខ្លួនពីផ្ទះសម្បែងគេចពីគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែករបស់យន្តហោះចម្បាំង F-16 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDnA8G_-qCow1w38yiBRUcJkDzH1B2ro3EHrdlY_vzetZq72RkOFhCqR7B4gRCtwsQM_ZRQ1z21CuvkgFWM3WDbD9VF3UT1WsL3dVrThOBTpLVNCxbSbdIizzIFGau6iw5Y_QN22P4aLpIOwc5r0Y_iuDb1B5hQ_Iw3VHGTXjJ9qb6lvuIgJJHxJLOTbsC/s750/image_2025-12-22_13-38-44.png

ទោះមានការជួយសម្រួលសម្រួលពីមហាអំណាចអាមេរិក ចិន ម៉ាឡេស៊ី និងសហគមន៍អន្តរជាតិ ប៉ុន្តែថៃនៅតែផ្គើនសម្រុកបាញ់ផ្លោង និងទម្លាក់គ្រាប់បែកក្នុងដែនអធិបតេយ្យកម្ពុជាយ៉ាងសាហាវឃោរឃៅ ។ លើសពីនេះ ថៃដាក់លក្ខខណ្ឌ ៣ចំណុចថែមទៀត ក្នុងនោះមានលក្ខខណ្ឌឱ្យកម្ពុជាប្រកាសឈប់បាញ់មុន ទាំងដែលការពិតថៃបាញ់មុន ដើម្បីរួចខ្លួនមិនផ្តល់ប្រាក់សំណងដែលថៃបំផ្លាញសាលារៀន វត្តអារ៉ាម ស្ពាន និងផ្ទះពលរដ្ឋ ៕